Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ុយអែត​វិភាជ​ថវិកា​ជាតិ​២០​​លាន​​អឺរ៉ូ​​​​បន្ថែម​ឱ្យ​​ឧស្សាហកម្ម​ផលិត​អាវុធ​អ៊ុយក្រែ​ន​​

បានផុស

នៅ

រដ្ឋាភិបាល​​ស៊ុយអែត​ដែល​ទើបចូល​ជាសមាជិក​អង្គការ​​ប្រដាប់​អាវុធ​ណាតូ​​​កាលដើម​​ឆ្នាំ​២០២៤​ បន្ទាប់​ពី​ការ​ភ័យខ្លាច​រុស្ស៊ី​ឈ្លាន​ពានដូច​អ៊ុយក្រែន​ដែរ នឹង​វិភាជ​​ទឹក​ប្រាក់​របស់​រដ្ឋ​ចំនួន២០​លានអឺរ៉ូ ​(ជាង​២១​លាន​ដុល្លារ)​​សម្រាប់ការទិញឧបករណ៍​ការពារ​​​​​ជាតិ​​សម្រាប់​ផ្តល់់​ដល់​ឧស្សាហកម្ម​​​​ផលិត​អាវុធ​​នៃ​​​ប្រទេស​​​អ៊ុយក្រែន។ ស៊ុយអែត​​បាន​ផ្តល់ថវិកា​ជំនួយ​ដល់​អ៊ុយក្រែន​ជាង​៥​ពាន់​លាន​ដុល្លារ​រហូតដល់​ពេល​នេះ​។​

​យោធាអ៊ុយក្រែន​​ឈរ​បញ្ជា​​ការ​ប្រយុទ្ធ​នៅសមរភូមិ​​តំបន់​ Kursk ​ក្នុង​ប្រទេស​រុស្ស៊ី។​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេហទំព័ររដ្ឋាភិបាលបាននិយាយថា អាជ្ញាធរស៊ុយអែតបានណែនាំរួចរាល់​ហើយ ដល់ទីភ្នាក់ងារពាក់ព័ន្ធឱ្យចរចា និងបញ្ចប់កិច្ចព្រមព្រៀងជាមួយ​ប្រទេស​ដាណឺម៉ាក លើការបែងចែកថវិកាចំនួន​២០លានអឺរ៉ូ សម្រាប់ការទិញឧបករណ៍​ជំនួយ​​យោធា​តាម​​ឧស្សាហកម្មការពារជាតិអ៊ុយក្រែន​សម្រាប់ផ្ទេរទៅទីក្រុងកៀវ​។

សេចក្តីប្រកាសព័ត៌មានបាននិយាយថា «តាមរយៈការបង្កើនផលិតកម្មនៅក្នុងប្រទេសអ៊ុយក្រែន មូលដ្ឋានឧស្សាហកម្មការពារជាតិអឺរ៉ុបទាំងមូលត្រូវបានពង្រឹង»​។

យោងតាមអាជ្ញាធរស៊ុយអែត ទឹកប្រាក់ចំនួន៤៣​លានអឺរ៉ូ​ផ្សេង​ទៀត​នឹង​ទៅដល់​«​គំនិតផ្តួចផ្តើម​ពហុភាគីដែលបាន​បង្កើត​ឡើង​ជាច្រើន​ក្នុង​គោល​បំណងផ្តល់ការគាំទ្រយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពដល់កង​កម្លាំងប្រដាប់អាវុធអ៊ុយក្រែន»​។

ជាឧទាហរណ៍ ប្រទេសស៊ុយអែតមានបំណងចូលរួមចំណែកដល់មូលនិធិណាតូ-អ៊ុយក្រែន សម្រាប់ការទិញ​ឧបករណ៍យោធា រួមទាំងមីស៊ីលសម្រាប់យន្តហោះចម្បាំង F-16 ការហ្វឹកហាត់សម្រាប់កងទ័ពជើងទឹករបស់ប្រទេស ឬការបោសសម្អាតមីន។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ប្រទេសស៊ុយអែតបានបែងចែកជំនួយចំនួន ៥៧,៤​ ពាន់លានក្រូន(ជិត​៥,៤​ពាន់​លាន​ដុល្លារ) ដល់​អ៊ុយក្រែន​ចាប់តាំងពីខែកុម្ភៈ​ឆ្នាំ​២០២២​​ដែលក្នុងនោះ​៤៨,៤​​ពាន់លានក្រូន(៤,៥​ពាន់​​លាន​ដុល្លារ) ជាជំនួយផ្នែកយោធា។​

កន្លង​មក​រដ្ឋាភិបាល​​​អ៊ុយក្រែន​បាន​ស្នើ​ឱ្យ​អន្តរជាតិ​បង្កើន​ការ​ផ្តល់​ជំនួយ​ដល់ខ្លួន ជាពិសេស​ជំនួយ​យោធា​​ដើម្បី​ឲ្យខ្លួន​អាច​ប្រយុទ្ធ​ជាមួយរុស្ស៊ី​​ ឱ្យបាន​ជ័យជម្នះ។ ជំនួយ​យោធា​ដែលអ៊ុយក្រែន​ចង់បាន​បំផុត​គឺ​ កាំជ្រូច​ផ្លោង​រយៈចម្ងាយឆ្ងាយ​​ដែល​អាច​បាញ់​ចូលជ្រៅ​ទៅក្នុង​ប្រទេសរុស្ស៊ី​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

លោក នេត្រ ភក្ត្រា ណែនាំប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ថ្មី ត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការងារលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់

ជីវិតកម្សាន្ដ៤៩ នាទីutes មុន

រួសរាយណាស់ ! លោក ព្រាប សុវត្ថិ តែងបង្ហាញការរាក់ទាក់ដល់អ្នកដែលបានជួប ផ្សារភ្ជាប់ទង្វើសប្បុរស

កីឡា៥៣ នាទីutes មុន

គ្រូ​ក្លិប Inter Miami ប្រាប់​ថា មិន​បាន​គិត​រឿង​នាំ​យក​កីឡាករ Neymar

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ស្ត្រីកែភេទ អាមេរិក កាត់ឆ្អឹងជំនីរខ្លួនឯងធ្វើមកុដ​ និងចង់បានរាងដែលប្រាថ្នា

ព័ត៌មានជាតិ១ ម៉ោង មុន

ឆ្នាំ២០២៤ យានយន្តជាង ៤១ ម៉ឺនគ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ​ និង​ដឹកជញ្ជូន

ព័ត៌មានជាតិ២១ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ១៧ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម