Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន​លីបង់ជិត​កន្លះលាននាក់​​ភៀសខ្លួន​ឆ្លង​ដែន​​ក្នុង​រយៈពេល​៥សប្តាហ៍​

បានផុស

នៅ

យ៉ាង​ហោច​ណាស់​មនុស្ស​​៤៦ម៉ឺន​នាក់​បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេ​ស​លីបង់​ឆ្ល​ង​កាត់​ព្រំដែន​ទៅកាន់​ប្រទេស​ជិតខាង មាន​ប្រទេសស៊ីរី និង​អ៊ីរ៉ាក់ ចាប់​តាំងពី​អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​​​ដោយ​យោធា​​​ប្រឆាំង​ក្រុមសកម្មប្រយុទ្ធ​ហេសបូឡា​​មាន​មូលដ្ឋាន​នៅលីបង់​ចាប់​តាំងពីចុង​ខែ​​កញ្ញា។ ​យោង​តាម​​ការិយាល័យ​​អង្គការ​សហប្រជាជាតិ​សម្រាប់​​ការសម្របសម្រួល​នៃ​​កិច្ចការ​មនុស្សធម៌ (OCHA) ក្នុង​ប្រទេសលីបង់​។

ជនភៀសខ្លួន​លីបង់​កកស្ទះ​​នៅ​ព្រំដែន​ស៊ីរី​កាលថ្ងៃទី​៧ខែ​តុលា​។ Anadolu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្តី​រាយការណ៍​ពីភា្នក់ងារ​​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ (​UNHCR) បាន​ឱ្យដឹងថា ចាប់​តាំង​ពីថ្ងៃ​ទី​២៣​ខែ​កញ្ញា មនុស្ស​៤៤ម៉ឺន​នាក់បាន​ឆ្លង​​ព្រំដែន​ពី​ប្រទេស​លីបង់​ចូល​ទៅ​ក្នុង​​​ប្រទេសស៊ីរី​។ ប្រជាជន​លីបង់​ជាង​២២ពាន់​នាក់ផ្សេង​ទៀត​​បាន​​ឆ្លង​​កាត់​ព្រំដែន​ចូល​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ចាប់​តាំងពី​​​ការ​កើន​ឡើង​នៃ​ការ​ប្រយុទ្ធ​គ្នា។

អ៊ីស្រាអែល​​បាន​​ចាប់​ផ្តើម​វាយប្រហារ​​ក្រុមហេសបូឡា​​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេសលីបង់ ដោយ​ចោទ​​ក្រុម​សកម្មប្រយុទ្ធ​​​​ហេសបូឡា ពី​ការ​បាញ់​ប្រហារ​ខ្លួន​ជាប់​រហូត​ចាប់​តាំង​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស​​វាយ​ប្រហារ​អ៊ីស្រាអែល​នៅថ្ងៃ​ទី​​៧ខែតុលា​ឆ្នំាំ​​២០២៣។

​ការ​វាយ​ប្រហារ​​ក្នុងប្រទេសលីបង់ អ៊ីស្រាអែល​មិនបានស្តាប់​ការ​អំពាវនាវ​ពីភាគី​ណាឡើយ សូម្បី​អង្គការ​សហប្រជាជាតិដែល​មាន​កង​ទ័ព​ស្ម័គ្រចិត្ត​ពហុជាតិសាសន៍រាប់ពាន់​នាក់​​កំពុងបំពេញ​បេសកកម្ម​មនុស្ស​ធម៌ក្នុង​ប្រទេសលីបង់​ក៏ដោយ។

ក្រុមសកម្មប្រយុទ្ធ​ហេសបូឡា ទទួលបាន​ការ​ឧបត្ថម្ភគាំទ្រ​ពី​ប្រទេស​អ៊ីរ៉ង់​ដែល​មាន​បំណង​យាយី​ប្រទេសអ៊ីស្រាអែល​​ក្នុងពេលណាមួយ​ដែលខ្លួន​អាច​ធ្វើ​បាន​​ ប៉ុន្តែ​​អ៊ីស្រាអែល​ដែល​មានសហរដ្ឋអាមេរិក​នៅពីក្រោយតែង​ធ្វើ​សកម្មភាព​យោធា​បាន​រហ័ស​ជាង និង​មានទ្រង់ទ្រាយធំជាង​ដើម្បីកម្ទេច​ក្រុមហេសបូឡា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១១ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម