Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសថៃ ចូលដល់រដូវរងាហើយ ខណៈអាកាសធាតុនឹងត្រជាក់ជាងរាល់ឆ្នាំ

បានផុស

នៅ

នៅថ្ងៃអង្គារទី២៩ខែតុលាឆ្នាំ២០២៤ ប្រទេសថៃ បានចូលដល់រដូវរងាហើយ ខណៈបើយោងតាមនាយកដ្ឋានឧតុនិយម រដូវរងានឹងអូសបន្លាយពេល៤ខែ ពោលគឺនឹងដល់ខែកុម្ភៈ។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Bangkok Post, រដូវរងានៅប្រទេសថៃ បានចាប់ផ្តើមក្រោយការមកដល់នៃប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិន ដូចនេះអាកាសធាតុនឹងចុះត្រជាក់ ដូចជានៅភាគឦសាននិងភាគខាងជើង សីតុណ្ហភាពធ្លាក់ចុះទាបជាងធម្មតាពី២ទៅ៤អង្សាសេ ចំណែកទំនាបកណ្តាលនិងភាគខាងត្បូង សីតុណ្ហភាពធ្លាក់ចុះទាបជាងធម្មតាពី១ទៅ៣អង្សាសេ។ 

ស្របពេលជាមួយគ្នានោះ ការិយាល័យអាកាសធាតុ ក៏ចេញសេចក្តីប្រកាសផងដែរថា រដូវរងាឆ្នាំនេះអាចអូសបន្លាយពេលយូរជាងរាល់ឆ្នាំ ហើយក៏ត្រជាក់ជាងរាល់ឆ្នាំដែរ។

ក្រៅពីចុះត្រជាក់ហើយនោះ ប្រទេសថៃព្យាករថា ក៏នឹងមានភ្លៀងនិងខ្យល់បក់ខ្លាំងផងដែរ ជាពិសេសភ្លៀងតែម្តង ដែលនឹងធ្លាក់ខ្លាំងនៅតាមបណ្តាខេត្តជាប់ឈូងសមុទ្រ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន ប្រឈមមុខនឹង “រដូវរងាអាក្រក់បំផុត” ក្នុងប្រវត្តិសាស្ត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា១១ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម