Connect with us

ព័ត៌មានជាតិ

ក្រសួង​សង្គមកិច្ច​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សហការ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ​និង​អង្គការ​ផែន​អន្តរជាតិ បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា ឆ្នាំ ២០២១-២០២៥ ក្នុង​គោលបំណង ដើម្បី​ពិនិត្យឡើងវិញ​នូវ​គោលនយោបាយ លិខិតបទដ្ឋាន​គតិយុត្ត និង​ឯកសារ​ជាតិ និង​អន្តរជាតិ ។ នេះ​ជាការ​លើកឡើង​របស់លោក​ឈួ​រ សុខ​បញ្ញា​ប្រធាន​នាយកដ្ឋាន សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ក្នុងពេល​ជួបពិភាក្សា​ក្រុមការងារ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា ឆ្នាំ​២០២១-២០២៥ តាម​ប្រព័ន្ធ​អន​ឡាញ​កាលពី​ម្សិល​មិ​ញ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ប្រធាន​នាយកដ្ឋាន​បាន​ថ្លែងថា កម្លាំង​សេវា​សង្គម​គឺជា​ទស្សនៈ​រួមមួយ​ដែល​សំដៅលើ​អ្នកជំនាញ និង​អ្នកជំនាញ​រង​ទាំង​នៅក្នុង​រដ្ឋាភិបាល និង​មិនមែន​រដ្ឋា​ភិ បាល​ដែល​ធ្វើការ​ជាមួយ​កុមារ យុវជន មនុស្សពេញវ័យ ក្រុមគ្រួសារ និង​សហគមន៍​ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ និង​សុខុមាល ភាព​។ សេវា​សង្គម​នៅ​កម្ពុជា​កំពុង​រីកចម្រើន​ជា​វិជ្ជមាន ប៉ុន្តែ​ធនធាន សមត្ថភាព និង​ចំនួន​អ្នកផ្តល់​សេវា​សង្គម​នៅមាន​កម្រិ​ត​នៅឡើយ ជាពិសេស​បុគ្គលិក​សង្គម​អាជីព​។ ការសិក្សា​របស់​សម្ព័ន្ធ​កម្លាំង​សេវា​សង្គម​សកល​(GSSWA) និង​អង្គការ យូ​នី​សេ​ហ្វ​ពី​កម្លាំង​សេវា​សង្គម នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី បូព៌ា និង​តំបន់​ប៉ាស៊ីហ្វិក រួមទាំង​ការសិក្សា​ស៊ីជម្រៅ​ពី​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា​ហើយ​បាន​ផ្តល់នូវ​អនុសាសន៍​ឱ្យ​រៀបចំ​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ សម្រាប់​កម្លាំង​សេវា​សង្គម ដើម្បី​លើកកម្ពស់​កម្លាំង​សេវា​សង្គមកិច្ច​នៅ​កម្ពុជា​។ ម្យ៉ាងទៀត​ដើម្បី​ស​ម្រេ ច​ឱ្យបាន​នូវ​គោលដៅ ជា​យុទ្ធសាស្ត្រ​ប្រកប ដោយ​ចក្ខុវិស័យ​ច្បាស់លាស់ និង​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​គាំពារ​សុខុមាលភាព​របស់​ប្រជាជន​ជាមួយនឹង​អ្នកមាន​វិជ្ជាជីវៈ​ត្រឹម ត្រូវ និង​ពិតប្រាកដ​។ ការពង្រឹង​កម្លាំង​សេវា​សង្គម​គឺជា​អាទិ​ភា ព​មួយ​ក្នុងចំណោម​ការងារ​អាទិ​ភាព​ដ៏ទៃទៀត ដែល​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានកំណត់​ជា អាទិភាព​សម្រាប់​អភិវឌ្ឍ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា​ដែល​ចូលរួម​គាំទ្រ​ដោយ​ដៃគូ​អភិវឌ្ឍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ដែល​កំពុងធ្វើការ​ងារ​លើ​វិស័យ​សង្គមកិច្ច​។

​លោក​ប្រធាន​នាយកដ្ឋាន​បាន​ថ្លែង​បន្ថែមថា គោលដៅ​នោះ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សហការ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ​និង​អង្គការ​ផែន​អន្តរជាតិ បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា ឆ្នាំ ២០២១-២០២៥ ក្នុង​គោលបំណង ដើម្បី​ពិនិត្យឡើងវិញ​នូវ​គោលនយោបាយ លិខិតបទដ្ឋាន​គតិយុត្ត និង​ឯកសារ​ជាតិ និង​អន្តរជាតិ ផែនការ ឬ​កម្មវិធី​អភិវឌ្ឍ​កម្លាំង​សេវា​សង្គម រួមទាំង​ការប្រមូល​គំនិត និង​ទស្សនទាន​ពី​អ្នកពាក់ព័ន្ធ​ដែលជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​បុគ្គ​លិក​រ​បស់​អង្គការ​មិនមែន​រដ្ឋាភិបាល តាមរយៈ​ការជួប​សម្ភាសន៍​ផ្ទាល់ កិច្ចប្រជុំ និង​សិក្ខាសាលា សម្រាប់​ធ្វើជា​ធាតុ​ចូល ដើម្បី​រៀបចំ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា ឆ្នាំ​២០២១-២០២៥​ប្រកបដោយ​ប្រសិទ្ធ​ផល​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៦ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

Sokha Hotels

ព័ត៌មានពេញនិយម