Connect with us

ព័ត៌មានជាតិ

ប្រឡាយផ្លូវភ្លោះទៅប្រាសាទឯកភ្នំ ដុះព្រៃស៊ុប​ទ្រុប កំប្លោក​កើត​ពេញណែន មិន​ទទួលការ​ខ្វាយខ្វល់​ពីអាជ្ញាធរ

បានផុស

នៅ

ផ្លូវភ្លោះមួយខ្សែដែលមានប្រឡាយនៅចំកណ្ដាល ហើយក៏ជាផ្លូវដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរធ្វើដំណើរទៅ​កម្សាន្ត​​នៅតំបន់រមណីយដ្ឋានប្រាសាទឯកភ្នំ ខណៈ​នៅសងខាងប្រឡាយ​ហាក់ត្រូវ​បានគេ​បោះបង់​ចោល​ ពោរពេញដោយព្រៃស៊ុបទ្រុប ឯក្នុងបាតប្រឡាយវិញមានតែត្រឹបនិងដើមកំប្លោកពេញណែនតែប៉ុណ្ណោះ។

ផ្លូវភ្លោះមួយខ្សែនេះ គឺកាត់ចេញពីរង្វង់មូលពោធិ៍ម៉ស្រី ឆ្ពោះទៅដល់ប្រាសាទឯកភ្នំ ដែលមានចម្ងាយប្រមាណ ៣.៥០០ ម៉ែត្រ និងឆ្លងកាត់សង្កាត់ស្លាកែត សង្កាត់ក្តុលដូនទាវ នឹងភ្ជាប់ជាមួយស្រុកឯកភ្នំតែម្ដង ហើយក៏ជាផ្លូវដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅ​កម្សាន្ត​នៅតំបន់រមណីយដ្ឋានប្រាសាទឯកភ្នំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតមកទល់ពេលនេះ គេសង្កេតឃើញថា មិនមានការកាប់ឆ្ការព្រៃនៅសងខាងប្រឡាយ និងស្ដារកំប្លោកចេញពីបាតប្រឡាយ​​សោះឡើយ ដែលបានប្រែក្លាយពីតំបន់ទាក់ទាញភ្ញៀវទេសចរទៅជាតំបន់ព្រៃទៅវិញ។

ជុំវិញបញ្ហានេះដែរ លោក ទួត រ៉ើន ចៅសង្កាត់ស្លាកែតបានលើកឡើងថា ប្រឡាយផ្លូវភ្លោះនេះគឺស្ថិតនៅក្នុងទឹកដីសង្កាត់របស់​លោក​តិចតួចតែប៉ុណ្ណោះ ប៉ុន្តែលោកក៏បានធ្វើសំណើ​ទៅខាងមន្ទីរពាក់ព័ន្ធរួចហើយ ដើម្បីស្នើសុំឲ្យជួយស្ដារនិងសម្អាត​​ព្រៃសងខាងប្រឡាយ ប៉ុន្តែនៅមិនទាន់មានចម្លើយឆ្លើយតបនៅឡើយទេ ដោយលោកយល់ថាវាពិតជាមានភាពស្ដុកពិតប្រាកដមែន ព្រោះវាជាផ្លូវដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរទៅ​កម្សាន្ត​ប្រាសាទឯកភ្នំ។

ដោយឡែក លោក ឯម ស៊ីនឿន ចៅសង្កាត់ក្តុលដូនទាវបានអះអាងយ៉ាងខ្លីថា៖ «ពាក្យថាគម្រោងស្ដារនិងសំអាត វាតែងតែប្រើប្រាស់លុយជាធំ ដោយឡែកមូលនិធិឃុំគឺទុកសម្រាប់ធ្វើផ្លូវតែប៉ុណ្ណោះ ដោយគ្មានគម្រោងទៅស្ដារកំប្លោកនិងឆ្ការព្រៃសងខាងប្រឡាយនោះឡើយ»។

ប្រជាពលរដ្ឋដែលរស់នៅ​តាមសងខាង​ផ្លូវភ្លោះបានលើកឡើងដែរថា នៅពេលបុណ្យទានម្ដងៗគឺមានភ្ញៀវទៅកម្សាន្តប្រាសាទ​​ឯកភ្នំស្ទើរតែស្ទះផ្លូវទៅហើយ ប៉ុន្តែសម្រាប់សោភ័ណភាពដងផ្លូវគឺគ្មានទាល់តែសោះ ដោយសារតែព្រៃទ្រុបទ្រុល និងបាតប្រឡាយសុទ្ធតែកំប្លោក ហើយក៏គ្មានអាជ្ញាធរយកចិត្តទុកដាក់ចុះពិនិត្យលើបញ្ហានេះឡើយ។

ពាក់ព័ន្ធនឹងរឿងនេះ កម្ពុជាថ្មីបានធ្វើការទំនាក់ទំនងតាមទូរសព្ទទៅលោក លាង វាសនា អភិបាលក្រុងបាត់ដំបង កាល​ពី​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤ ដើម្បីចង់ដឹងថាតើរដ្ឋបាលក្រុងមានផែនការឬគម្រោងណាមួយដើម្បីសំអាតបាតប្រឡាយ និងកាប់ឆ្កាព្រៃតាមមាត់ប្រឡាយដែរឬយ៉ាងណា ប៉ុន្តែលោកមិនទទួលទូរសព្ទឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

ប្រជាពលរដ្ឋផ្ទុះការតវ៉ា ពេលសមត្ថកិច្ចចុះឃាត់​ម៉ូតូ​បំពាក់​បំពង់​ស៊ីម៉ាំង​កែច្នៃ​

ចរាចរណ៍១៥ នាទី មុន

រថយន្តកុងតឺន័របុកម៉ូតូ១គ្រឿងឈប់ចាំស្តុបបណ្ដាល​ឲ្យមន្ត្រីយោធាម្នាក់ និងស្ត្រីម្នាក់ស្លាប់ទាំងព្រឹកក្រោមរថយន្ដ

ព័ត៌មានជាតិ១៩ នាទី មុន

តំបន់​ការពារ​ធម្មជាតិ ៥ កន្លែង នៅ​ខេត្ត​មណ្ឌលគិរី មាន ៤ កន្លែង​ទទួល​បានការ​គាំទ្រ​ពី​អង្គការ​ដៃ​គូ

ព័ត៌មានជាតិ២០ នាទី មុន

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដឹកនាំប្រតិភូទៅចូលរួមសន្និសីទអ្នកជំនាញនីតិកម្មអាស៊ី នៅកូរ៉េខាងត្បូង

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

សហភាព​អឺរ៉ុប​សម្រេចបង្កើន​ពន្ធ​លើ​ EV ចិន​ ក្រោយ​ស៊ើបអង្កេត​ជាង​១​ឆ្នាំ​

Sokha Hotels

ព័ត៌មានពេញនិយម