សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ១០ នាក់ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន នៅខណ្ឌពោធិ៍សែនជ័យ
កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះរដ្ឋបាលបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ១០ នាក់ ក្នុងនោះ ស្រីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ នៅក្រោយសាលាបឋមសិក្សា ហ៊ុន សែន ជម្ពូវ័ន ភូមិជម្ពូវ័ន ០១ សង្កាត់ចោមចៅទី ០៣ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋសម្ងាត់ថា ទីតាំងខាងលើមានការជួញដូរ និងប្រើប្រាស់ថ្នាំញៀន ទើបកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះរដ្ឋបាលបង្ក្រាបភ្លាមៗ។

ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះដែរ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ១០ នាក់ ស្រីម្នាក់ រួមទាំងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ០៣ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុខា



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម