ព័ត៌មានជាតិ
ក្រោយជួសជុល កែលម្អ សួនបាញ់ទឹកដោយស្វ័យប្រវត្តរួច បានបង្ហាញភាពស្រស់ស្អាត និងទាក់ទាញ
សួនបាញ់ទឹកសាធារណៈ នៅភ្នំពេញ ដែលរដ្ឋបាលរាជធានីភ្នំពេញធ្វើការជួសជុល លាបថ្នាំ កែលម្អ ផ្លាស់ប្ដូរអំពូលភ្លើង និងប្រព័ន្ធបញ្ជាបាញ់ទឹក ស្វ័យប្រវត្តិរួចរាល់ ជាមួយនឹងការបើកដំណើរការ ឃើញថា មានភាពស្រស់ស្អាត និងទាក់ទាញមែនទែន។
ការជួសជុល លាបថ្នាំ កែលម្អនេះ ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យជាតិធំៗ ដូចជា ព្រះរាជពិធីបុណ្យខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅបន្តបន្ទាប់គ្នានាពេលឆាប់ៗ ខាងមុខនេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំ និងបែងចែកក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការជួសជុល តុបតែង កែលម្អ លាបថ្នាំ និងផ្លាស់ប្ដូរអំពូលភ្លើងតួវិមានឯករាជ្យ សួនបាញ់ទឹកវិមានឯករាជ្យ សួនច្បារ សួនកម្សាន្តសម្រាប់កុមារ ឱ្យមានសោភ័ណភាពស្រស់ស្អាត និងស្រស់បំព្រង ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅបន្តបន្ទាប់គ្នាចាប់ពីពេលនេះតទៅ។
មន្ត្រីជំនាញដដែល បានឱ្យដឹងទៀតថា ចំពោះការងារជួសជុលកែលម្អរសួនទឹករួមមាន សួនបាញ់ទឹកវិមានឯករាជ្យ សួនបាញ់ទឹកមុខវត្តបទុមវតី សួនបាញ់ទឹកមុខឡឺរ៉ូយ៉ាល់ សួនបាញ់ទឹកនៅសួនកុមារវត្តភ្នំ និងសួននាគបាញ់ទឹក។
មន្ត្រីដដែល បាបបន្តថា ការងារជួសជុលកែលម្អររួមមាន ដុសខាត់ស្លែ លាបថ្នាំ ជួសជុលផ្លាស់ប្ដូរអំពូលភ្លើង ក្បាលបាញ់ទឹក ទូរបញ្ជាស្វ័យប្រវត្តិ ប្រព័ន្ធគ្រប់គ្រងភ្លើង និងឧបករណ៍សម្ភារៈភ្លើងមួយចំនួនទៀត ដែលមកដល់ពេលនេះ ការងារជួសជុលកែលម្អរួចរាល់ហើយ ព្រមទាំងបើកដំណើរការចាប់ពីថ្ងៃព្រះរាជពិធីបុណ្យខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើងនេះតទៅ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?