Connect with us

ព័ត៌មានអន្ដរជាតិ

មិនធ្លាប់មានក្នុងរយៈពេល១៣០ឆ្នាំ! មកដល់ពេលនេះហើយ ភ្នំ Fuji នៅតែគ្មានព្រឹល

បានផុស

នៅ

មិនធ្លាប់មានសោះឡើយក្នុងរយៈពេល១៣០ឆ្នាំ ដែលមកដល់ចុងខែតុលាទៅហើយ ភ្នំ Fuji ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន នៅតែគ្មានព្រឹល ខណៈក្រុមអ្នកវិទ្យាសាស្រ្តបានចង្អុលរឿងដ៏ចម្លែកនេះ ទៅបម្រែបម្រួលអាកាសធាតុ។

រាល់ឆ្នាំឲ្យតែជិតដល់ខែវិច្ឆិកា ភ្នំកម្ពស់៣ ៧៧៦ម៉ែត្រមួយនេះ មិនដែលថាអត់ព្រឹលនៅកំពូលទេ ហើយគេតែងកត់សម្គាល់ថា ឲ្យតែភ្នំនេះមានព្រឹល នោះគឺរដូវរងាបានចូលមកដល់ហើយ។

ភ្នំ Fuji (រូបថត៖ Kyodo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៨៩៤, ការិយាល័យឧតុនិយមក្នុងស្រុក Kofu របស់ប្រទេសជប៉ុន គឺជាអ្នកប្រកាសដំណឹងឲ្យតែពេលភ្នំនេះមានព្រឹល ប៉ុន្តែក្នុងឆ្នាំ២០២៤ ការិយាល័យនេះ មិនទាន់ចេញសេចក្តីប្រកាសណាមួយឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា វាអាចមិនមែនជារឿងចម្លែកឡើ​យចំពោះករណីនេះ ព្រោះថា ពិភពលោកដឹងហើយថា បច្ចុប្បន្នកម្តៅផែនដីកំពុងឡើងខ្លាំង។

យ៉ាងណាមិញ រដូវក្តៅយ៉ាងធ្ងន់ធ្ងរ មិនមែនទើបតែកើតឡើងនោះទេ ជាក់ស្តែងរដូវក្តៅឆ្នាំនេះ បានបំបែកកំណត់ត្រាសីតុណ្ហភាពពិភពលោកពីរឆ្នាំជាប់គ្នា ហើយ២០២៤គឺជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រា។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រដូវឡើងភ្នំ Fuji ជាផ្លូវការ គឺចាប់ពីដើមខែកក្កដាដល់ដើមខែកញ្ញាដោយមានមនុស្សរាប់ពាន់នាក់ នាំគ្នាឡើងភ្នំ។

យោងតាមតួលេខផ្លូវការ កាលពីឆ្នាំមុន ភ្នំ Fuji បានទាក់ទាញទេសចរចំនួន ២២១ ៣០០នាក់ ឲ្យឡើងលេងកម្សាន្ត ដែលតួលេខនេះ ហក់ឡើងខ្ពស់ជាងឆ្នាំ២០២២៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ជប៉ុន នឹង​ធ្វើ​រនាំង​កម្ពស់​២​ម៉ែត្រ​កន្លះ​បាំង​ទេសចរ​មិន​ឲ្យ​មើល​ឃើញ​ទេសភាព​ភ្នំ​ហ្វូជី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម