Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN ផ្ញើ​លិខិត​ទៅ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល តវ៉ា​រឿង​បិទ UNRWA

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានផ្ញើលិខិតមួយច្បាប់នៅ​ថ្ងៃ​ទី​៣០​ខែតុលា​ ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយតវ៉ានឹងច្បាប់ថ្មី​​ពាក់ព័ន្ធ​នឹង​ការ​បិទ​ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលទទួលខុសត្រូវក្នុងការជួយជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)។

លោក Antonio Guterres (រូបភាព៖ UN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសំបុត្រ លោក Guterres បាននិយាយថា ច្បាប់​នេះ​អាចមាន «ផលប៉ះពាល់​ដ៏អាក្រក់» សម្រាប់​តំបន់​ហ្គាហ្សា និង​តំបន់ West Bank ដោយសារតែមិនមានជម្រើស​ណា​ដែល​ល្អ​ជាង​ UNRWA ក្នុង​ការផ្តល់ជំនួយ​ដល់​​​ជនជាតិ​ប៉ាឡេស្ទីន។

លោក Guterres បានសរសេរថា៖ «ខ្ញុំសូមអំពាវនាវដល់អ្នក និងរដ្ឋាភិបាលអ៊ីស្រាអែល ឲ្យទប់ស្កាត់ផលវិបាកដ៏អាក្រក់បែបនេះ និងអនុញ្ញាតឲ្យ UNRWA បន្តអនុវត្តសកម្មភាពរបស់ខ្លួននៅក្នុងទឹកដីប៉ាឡេស្ទីនដែល​អ៊ីស្រាអែល​កាន់កាប់ រួមទាំងក្រុងហ្ស៊េរុយសាឡិមខាងកើត ស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ»។

លោក Guterres បានអះអាងថា នៅក្រោមច្បាប់អន្តរជាតិ ប្រទេស​ដែល​​មាន​ប្រៀប​ជាង ត្រូវតែអនុវត្តយន្តការសម្រាប់ផ្តល់ជំនួយដល់ប្រជាជនដែលរស់នៅក្នុងទឹកដីដែល​​​ខ្លួន​​កំពុង​កាន់កាប់។ លោក​បាន​បន្ថែម​ថា៖ «ប្រសិនបើអ៊ីស្រាអែលមិន​អាច​បំពេញតម្រូវការបែបនេះទេ ខ្លួន​មានកាតព្វកិច្ចអនុញ្ញាត និងសម្របសម្រួលសកម្មភាពរបស់អង្គការសហប្រជាជាតិ រួមទាំង UNRWA និងភ្នាក់ងារមនុស្សធម៌ផ្សេងទៀត រហូតដល់​អាច​​​បំពេញ​តម្រូវការរបស់ជនភៀសខ្លួនប៉ាឡេស្ទីននៅក្នុងទឹកដីប៉ាឡេស្ទីន​ដែល​ខ្លួន​កាន់កាប់»។

សូម​រំឭក​ថា កាល​ពី​ថ្ងៃ​ទី២៩ខែតុលាឆ្នាំ២០២៤ សភាអ៊ីស្រាអែល បានបោះឆ្នោតជាមួយសំឡេង៩២ទល់១០ អនុម័តច្បាប់ហាមឃាត់ទីភ្នាក់ងារ UNRWA លែងឲ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេសអ៊ីស្រាអែល និងទីក្រុងហ្ស៊េរុយសាឡិមខាងកើតទៀតហើយ ប៉ុន្តែទុកពេលឲ្យបីខែទៀត ទើបចាប់ផ្តើមអនុវត្តជាផ្លូវការ។

លើសពីនេះ សូម្បីទំនាក់ទំនងរវាងក្រុមការងារ UNRWA និងមន្រ្តីអ៊ីស្រាអែល ក៏ត្រូវហាមឃាត់ផងដែរ ដូច្នេះមានន័យថា បុគ្គលិក UNRWA នឹងមិនមានអភ័យឯកសិទ្ធិស្របច្បាប់ទៀតទេនៅក្នុងប្រទេសអ៊ីស្រាអែល ហើយទីស្នាក់ការកណ្តាលរបស់ខ្លួននៅហ្ស៊េរុយសាឡិមខាងកើត ក៏នឹងត្រូវបិទទ្វារផងដែរ។

UNRWA ជា​ភ្នាក់ងារ​បស់​អង្គការ​សហ​ប្រជាជាតិ ដែល​ផ្ដល់​ការ​អប់រំ សេវា​សុខភាព និង​ជំនួយ​ដល់​ពលរដ្ឋ​ប៉ាឡេស្ទីន​​រាប់​លាន​នាក់​នៅ​ហ្គាហ្សា តំបន់ West Bank ប្រទេស​ហ្ស៊កដានី ប្រទេស​លីបង់ និង​ប្រទេស​ស៊ីរី។ UNRWA ធ្លាប់​មាន​ភាព​រកាំរកូស​ជាមួយ​អ៊ីស្រាអែល​ជា​យូរ​ណាស់​មក​ហើយ។ ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម​នៅ​ហ្គាហ្សា ទំនាក់ទំនង​រវាង​ភាគី​ទាំង​ពីរ​កាន់តែ​យ៉ាប់យឺនខ្លាំង ហើយ​អ៊ីស្រាអែល​បាន​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​មាន​ការ​រំសាយ​​​ភ្នាក់ងារ UNRWA នេះ​ចោល៕

ដោយ៖ ឈាង

ចុចអាន៖ អ៊ីស្រាអែល សម្រេចហាមឃាត់ទីភ្នាក់ងារជំនួយ UN លែងឲ្យធ្វើការលើដីរបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្ត​កំពង់ចាម​ ដឹក​នាំមន្ត្រីជំនាញ​ពិនិត្យ​ការ​ស្តារឡើងវិញ នូវហេដ្ឋារចនាសម្ពន្ធ័ ដែលរងការខូចខាតដោយទឹកជំនន់កន្លងមក

ព័ត៌មានជាតិ៧ ម៉ោង មុន

យុវជនវៀតណាមនិងយុវជនកម្ពុជា មានគម្រោងសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ជូន​យុវជនកម្ពុជា និង កសាងអគារទីស្តីការរបស់ ស.ស.យ.ក

សន្តិសុខសង្គម៩ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់អំពាវនាវឱ្យយុវជន ចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់ ដែលរៀនមិនគិតថ្លៃ បានទាំងប្រាក់ឧបត្ថម្ភ និងចំណេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ៖ផ្អែកលើភាពជោគជ័យកន្លងមក លោក ប្រាក់ សុខុន ពិតជាស័ក្ដិសមនឹងតំណែងរដ្ឋមន្ត្រីការបរទេស

កីឡា១៨ ម៉ោង មុន

កីឡាករ នុប តុលា បាត់​បង់ជីវិត​ជា​ដំណឹង​ដ៏​ក្រៀមក្រំបំផុត​សម្រាប់​បាល់ទាត់​កម្ពុជា

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

សុខ រ៉ាស៊ី ចាត់ទុកទង្វើ Miss Grand ឥណ្ឌា មានចរិតដៀមដាមមកលើកម្ពុជា និងអាក្រក់បំផុត (មានវីដេអូ)

ព័ត៌មានជាតិ១២ ម៉ោង មុន

អាហារបែបស្រុកស្រែតាមផ្លូវជាតិលេខ ៤៨ ទាក់ទាញអ្នកដំណើរ និងហុចផលសេដ្ឋកិច្ចដល់ពលរដ្ឋឃុំកណ្ដោល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្ថានការណ៍មិនស្រួល! រុស្ស៊ី ចាប់ផ្តើមសង់ផ្ទះចល័ត ការពារជាតិវិទ្យុសកម្ម ពីគ្រាប់បែកនុយក្លេអ៊ែរ

សន្តិសុខសង្គម៩ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

Sokha Hotels

ព័ត៌មានពេញនិយម