Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្ត្រីយកចិត្តទុកដាក់ត្រៀមសង្គ្រោះដល់កីឡាករ និងអ្នកទស្សនាឱ្យបានទាន់ពេលវេលា

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បានធ្វើ​ការណែនាំ​ដល់​មន្ត្រី​សុខាភិបាល​បម្រើ​សេវា​ផ្នែក​គិលានុសង្គ្រោះ ប្រចាំការ​ក្នុង​ពិធី​ប្រកួត​កីឡា​ជាតិ​លើក​ទី ​៤ និង​កីឡា​ជាតិ​ជនពិការ​លើក​ទី ​២”​ត្រូវមាន​ការ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​បឋម​ជូន​ថ្នាក់ដឹកនាំ កីឡាករ កីឡា​ការិនី និង​អ្នកចូលរួម​ទស្សនា ​ឱ្យបាន​លឿន​ និង​ទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ណែនាំ​នេះ​បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​ ៣០ ​តុលា ​ក្នុង​ឱកាស​ដែល​លោក​រដ្ឋមន្ត្រី​អញ្ជើញ​ចូលរួម”​ពិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី ៤ និង​កីឡា​ជាតិ​ជនពិការ​លើក​ទី ​២” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

ក្នុងឱកាស​ចុះ​ពិនិត្យ​ការបម្រើ​សេវា​ផ្នែក​សង្គ្រោះ​បឋម​នោះដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​ទទួលបន្ទុក និង​មន្ត្រី​សុខាភិបាល​ដែល​កំពុង​ប្រចាំការ ដោយ​ត្រូវមាន​ភាព​ភាព​ស្វាហាប់ និង​វាងវៃ​ជាប់​ជាប្រចាំ​ជាមួយ​ទឹកចិត្ត​ប្រកបដោយ​ក្តីមេត្តា​ធម៌ ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន​ឱ្យបាន​ប្រសើរ​បំផុត ដែល​នេះ​ជា​បេសកកម្ម​ក្នុង​គុណ​តម្លៃ​ខ្ពស់​សម្រាប់​ប្រទេសជាតិ។

ជាមួយគ្នានេះដែរ​ លោក​រដ្ឋមន្ត្រី ក៏បាន​ផ្ដាំផ្ញើ​ដល់​អ្នក​ទទួល​បន្ទុក​ការងារ​រថយន្ត​គិ​លា​នុ​សង្គ្រោះ​ទាំង​អស់ ត្រូវ​ពិនិត្យ​បច្ចេកទេស​រថយន្ត​ឱ្យបាន​ត្រឹមត្រូវ និង​ទៀងទាត់ ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ ជាពិសេស​ក្នុងពេល​បញ្ជូន​អ្នកជំងឺ​។ ​រីឯ​រូប​សញ្ញា​លើ​រថយន្ត​គិ​លា​នុស​ង្គ្រោះ ត្រូវតែ​ច្បាស់​ល្អ និង​ងាយ​សម្គាល់​ និង​ត្រូវ​រៀបចំ​ឱសថ​សារវន្ត​សម្រាប់​ការប្រើប្រាស់​ឱ្យបាន​លើសពី​ចំនួន​ដែល​គ្រោងទុក និង​រក្សា​បានល្អ ទោះបី​មិន​ប្រើប្រាស់​អស់​ក្នុង​បេសកកម្ម​មួយ​ពេល​ត្រឡប់​ទៅវិញ ក៏​នៅតែ​ជា​ឱសថ​មាន​គុណភាព​ត្រៀម​យក​ប្រើ​បាន​គ្រប់ពេលវេលា។

ទន្ទឹមនឹង​នេះដែរ លោក​រដ្ឋមន្ត្រី​ បាន​ចុះ​ពិនិត្យ​ រួមទាំង​ផ្នែក​បច្ចេកទេស​អំពី​សេវា​សង្គ្រោះ​បឋម រួមមាន សម្ភារៈ បរិក្ខារ​វេជ្ជសាស្ត្រ ឱសថ​សារវន្ត និង​បច្ចេកទេស​រថយន្ត​គិលានសង្គ្រោះ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ប្រសិទ្ធភាព និង​គុណភាព​ចំពោះ​មុខ ការ​ត្រៀម​សេវា​សង្គ្រោះ និង​បញ្ជូន​បាន​ទាន់​ពេលវេលា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!

ព័ត៌មានជាតិ១ ម៉ោង មុន

ព្យុះទី២១ឈ្មោះ កងរី បានវិវដ្ដទៅជាព្យុះសង្ឃរា នឹងធ្វើឲ្យកម្ពុជាមានភ្លៀងជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ជនជាតិវៀតណាមជាប់ឃុំនៅស្វាយរៀង ត្រូវបានបក្សពួករំដោះចេញពីពន្ធនាគារដោយសុវត្ថិភាព ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ខ្មាស់គេមិនស្ទើ! តារា Kpop រូបនេះ ជ្រុះធ្មេញពីមាត់ នៅនឹងមុខកាមេរ៉ា

Sokha Hotels

ព័ត៌មានពេញនិយម