Connect with us

ជីវិតកម្សាន្ដ

លោក សុះ ម៉ាច រំលឹកអនុស្សាវរីយ៍មិត្តរួមសិល្បៈ អំឡុងឆ្នាំ ១៩៩២ លោក ផាន សុផាត

បានផុស

នៅ

តារា​ចម្រៀង​លោក សុះ ម៉ាច បាន​រម្លឹក​អនុស្សាវរីយ៍​​ជា​មួយ​​មិត្តភក្តិ​រួម​អាជីព​សិល្បៈអំឡុង​ឆ្នាំ​១៩៩១-១៩៩២ បន្ទាប់​ពីបែកគ្នា​មួយ​រយៈ​ពេល ខណៈ​បច្ចុប្បន្ន​លោក ផាន សុផាត នៅ​បន្ត​អាជីព​ជា​អ្នក​ចម្រៀង​នៅ​តាម​ហាង​រាត្រី​ដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​លោក សុះ ម៉ាច បាន​រៀបរាប់​ខ្លឹមសារ​ថា ខាន​ជួប​គ្នា​យូរ​មក​ហើយ​មិត្តភក្តិ​សិល្បៈ​រួម​ជំនាន់​នឹក​ស្រមៃ​ទៅកាន់កាលឆ្នាំ​១៩៩១-១៩៩២ លោក​ ផាន សុផាត ច្រៀង​នៅ​រង្គសាល​ចតុមុខ​លើដង​ទន្លេរ​ខ្ញុំច្រៀង​នៅរង្គសាល​ទឹករាំផ្ការាំ​បាក់ទូក និង​បារសុវណ្ណបុរី​ថ្មី​មុខ​ស្តាត​អូឡាំពិក​ជា​មួយ​ក្រុម​តន្ត្រី​ស្រ្តី​ៗ​វៀតណាម។

តារា​ចម្រៀង​ជើង​ចាស់​លោក សុះ ម៉ាច បាន​និយាយ​បន្ត​ទៀត​ថា ពេល​នេះ​វ័យ​ជ្រេ​អស់​ហើយ តែក៏​នៅតែ​មិនឆ្ងាយ​ពីសិល្បៈ​ដែរ សព្វថ្ងៃលោក ផាន សុផាត ច្រៀង​​នៅ​ប្រាយស្តា​សែនសុខ​ ចំណែក​លោក​ច្រៀង​នៅដៃអូន១ និង២ ទួលពង្រ​ និង​បឹងបៃតង។ ពួក​យើង​ចាស់​មែន​តែ​សំឡេង​ក៏មិន​ទាន់​បាត់បង់​នៅ​ឡើយ​ដែរ។

បន្ថែម​ពី​លើនេះ​លោក សុះ ម៉ាច លើក​ឡើងថា​បើត្រូវការពួកខ្ញុំក៏អាច​បម្រើអារម្មណ៍​លោក​អ្នកតាម​សំនៀង​ចម្រៀង​ផងដែរ។ គួរបញ្ជាក់​ថា​លោក សុះ ម៉ាច កន្លង​មកជា​អតតី​ប្រធាន​សមាគមសិល្បករ​ខ្មែរ ២ អាណត្តិ និង​តារា​ចម្រៀង​ជើងចាស់​ដ៏​មាន​​ប្រជាប្រិយភាព​រហូតមក​ដល់​ពេល​បច្ចុប្បន្ន។ លោក សុះ ម៉ាច បានជាប់​ឈាម​ជ័រ​ជា​អ្នក​សិល្បៈ​ ព្រោះលោកគឺ​ត្រូវជាកូនប្រុសបង្កើតរបស់លោកតា សុះ ម៉ាត់ តារាចម្រៀង​ល្បី និង​សម្បូរស្នេហ៍​ក្នុង​ទសវត្សរ៍ឆ្នាំ៦០-៧០៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១១ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម