Connect with us

សន្តិសុខសង្គម

បុរសម្នាក់ លោតពីលើផ្ទះជាន់ទី ២ សម្លាប់ខ្លួន សង្ស័យតូចចិត្តមានជំងឺប្រចាំកាយ

បានផុស

នៅ

បុរស​ម្នាក់ សម្រេច​ចិត្ត​លោត​ពី​លើ​ផ្ទះ​ជាន់​ទី ២ ធ្លាក់​មក​បាក់.ក ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើតហេតុ សង្ស័យ​តូច​ចិត្ត​ខ្លួនឯង​មាន​ជំងឺ​ប្រចាំ​កាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ពី​ក្រុម​គ្រួសារ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ សំ ឈន អាយុ ៤២ ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ ធ្លាប់​លោត​សម្លាប់​ខ្លួន​ម្ដង​រួច​ទៅ​ហើយ គ្រាន់តែ​បាក់​ដៃ បាក់ជើង ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់​ពេលវេលា តែ​លើក​នេះ គាត់​បាន​លោត​ជា​លើក​ទី ២ ដោយ​ឡើង​លើ​ដំបូល​ផ្ទះ​ម្ដង​ទៀត នៅ​ជាន់​ទី ២ ក៏​លោត​ចុះ​មក​ក្រោម បណ្ដាល​ឲ្យ​បែក​ក្បាល​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើត​ហេតុ​តែម្ដង។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មក​ពិនិត្យ​សព រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម