Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ មិនលើកទឹកចិត្តឲ្យបេក្ខជនតវ៉ាលទ្ធផលប្រឡងបាក់ឌុប នោះទេ

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា មិន​លើក​ទឹកចិត្ត​ឲ្យ​បេក្ខជន​ប្រឡង​បាក់ឌុប ធ្វើការ​តវ៉ា​ទាក់ទង​នឹង​លទ្ធផល​ប្រឡង​ដែល​បាន​ប្រកាស​កាលពី​រសៀល​ថ្ងៃ​ទី ៣០ តុលា សម្រាប់​មណ្ឌល​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​ថ្ងៃ​ទី ៣១ តុលា​នេះ សម្រាប់​ខេត្ត​ផ្សេងៗ នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ៣១ តុលា នេះ​ថា​«​ដូច​ឆ្នាំ​មុនៗ ដែរ ក្រសួង​អប់រំ យុវជន និង​កីឡា មិន​លើកទឹកចិត្ត​ធ្វើការ​តវ៉ា​ទៅលើ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ​ទេ​»។

លោកស្រី ឃួន វិច្ឆិកា បាន​បន្ត​ថា ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទាំង​ដំណាក់​កាល​សំណេរ​កំណែ ក៏ដូចជា​ស្រង់​បូក​ពិន្ទុ ប្រព្រឹត្តិ​ទៅ​តាម​គោលការណ៍​ច្បាប់​យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន ហើយ​ក្រសួង​អប់រំ តែងតែ​យកចិត្តទុកដាក់​នូវ​គ្រប់​ដំណាក់កាល​ទាំងអស់ ដោយ​មាន​ការ​សហការ​ចូលរួម​យ៉ាង​ជិតស្និទ្ធ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ពិន្ទុ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ដំណើរការ នៃ​ការ​ប្រឡង​មាន​ភាព​សុក្រឹត ក៏ដូចជា​ស្របតាម​គោលការណ៍​អ្នកចេះ​គឺ​ជាប់។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ៖០៨ តុលា ២០២៤ មាន​បេក្ខជន​ជាប់​សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយ នៃ​ចំនួន​បេក្ខជន​មក​ប្រឡង​ចំនួន ១៣៤ ៦៣៤ នាក់ ក្នុងចំណោម​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧ ០៤០ នាក់ ស្រី ៧៤ ៨៨២ នាក់ ចែក​ជា ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់។ ក្នុង​នោះ​មាន​បេក្ខជន​ជាប់​និទ្ទេស A ចំនួន ២ ២១៦ នាក់​, និទ្ទេស B ចំនួន ៩ ៧០១ នាក់​, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់​, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និង​និទ្ទេស E ចំនួន ៣៥ ០៧៦ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម