Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក កូរ៉េ​ខាង​ត្បូង រួម​គ្នា​អំពាវនាវ​ឲ្យ​កូរ៉េ​ខាង​ជើង​ដកទ័ព​ពី​រុស្ស៊ី

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក និង​​កូរ៉េ​ខាង​ត្បូង បាន​រួម​គ្នា​​អំពាវនាវ​​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​តុលា​ឲ្យ​កូរ៉េ​ខាង​ជើង​​ដក​កង​កម្លាំង​របស់​ខ្លួន​ចេញ​ពី​ទឹក​ដី​រុស្ស៊ី ខណៈ​របាយការណ៍​ពី​​ក្រុង​វ៉ាស៊ីតោន​បានបង្ហាញ​ ទាហាន​ប្រមាណ​១​ម៉ឺន​នាក់​​របស់​ក្រុង​ព្យុងយ៉ាង​ត្រូវ​បាន​ដាក់​ពង្រាយ​ត្រៀម​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អ៊ុយក្រែន។

លោក Lloyd Austin និង​លោក Kim Yong-hyun (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lloyd Austin រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក បាន​និយាយ​ថា៖ «ខ្ញុំ​សូម​ធ្វើ​ការ​អំពាវនាវ​ឲ្យ​ពួក​គេ​ដក​កងទ័ព​របស់​ពួក​គេ​ចេញ​ពី​រុស្ស៊ី។ អាមេរិក​នឹង​ធ្វើ​ការ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ ទប់​ស្កាត់​រុស្ស៊ី​មិន​​ឲ្យ​ដាក់​ពង្រាយ​ទាហាន​ទាំង​នេះ​ចូល​សមរភូមិ​ទេ»។ យ៉ាង​ណា លោក​បាន​​សន្និដ្ឋាន​ជា​មុន​ថា ក្រុង​មូស្គូ​នឹង​មិន​ស្ដាប់​ឡើយ ហើយ​នៅ​តែ​ដាក់​ពង្រាយ​ទ័ព​កូរ៉េ​ខាង​ជើង​​​សម្រាប់​​វាយ​លុក​អ៊ុយក្រែន​ដដែល។ លោក​បន្ថែម​ថា ទ័ពកូរ៉េ​ខាង​ជើង​កំពុង​ត្រូវ​បាន​បំពាក់​ឯកសណ្ឋាន​​​ និង​ប្រើប្រាស់​អាវុធ​របស់​រុស្ស៊ី។

ចំណែក​ឯ លោក Kim Yong-hyun រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង បាន​ប្រាប់​ថា ការ​ដាក់​ពង្រាយ​កង​កម្លាំង​របស់​កូរ៉េ​ខាង​ជើង​នេះ អាច​បង្កើន​ការ​គំរាម​កំហែង​សន្តិសុខ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឧបទ្វីប​កូរ៉េ ព្រោះ​តែ​វា​មាន​ឱកាស​ខ្ពស់​ដែល​ថា ក្រុង​ព្យុងយ៉ាង​នឹង​ស្នើ​សុំ​ការ​បញ្ជូន​បច្ចេកវិទ្យា​ពី​រុស្ស៊ី​សម្រាប់​ជំនួយ​ដល់​កម្មវិធី​អាវុធ​របស់​ខ្លួន រួម​ទាំង​សព្វាវុធ​នុយក្លេអ៊ែរ មីស៊ីល​ប៉ាលិស្ទិក​អន្តរទ្វីប និង​ផ្កាយ​រណប​ឈ្លបការណ៍ ដែល​ទាំង​នេះ​សុទ្ធ​តែ​ជា​ដោះដូរ​រវាង​សម្ព័ន្ធមិត្ត​ទាំង​ពីរ។

ទន្ទឹម​នោះ លោក Yong-hyun ក៏​បាន​ប្រកាស​ដែរ​ថា កូរ៉េ​ខាង​ត្បូង​នឹង​មិន​បញ្ជូន​កង​កម្លាំង​របស់​ខ្លួន​ទៅ​ជួយ​ដល់​អ៊ុយក្រែន​ទេ បើ​ទោះ​ជា​មាន​ការ​​អំពាវនាវ​ពី​​សហរដ្ឋ​អាមេរិក និង​ក្រុង​កៀវ ឲ្យ​ពិបារណា​លើ​រឿង​នេះ​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ លោក​ថា​ ក្រុង​សេអ៊ូល​នឹង​មាន​ការ​បង្កើត​​ក្រុម​ត្រួត​ពិនិត្យ ឬ​ក្រុម​វិភាគ​​ ដើម្បី​ឲ្យ​យោធា​ និង​រដ្ឋាភិបាល​របស់​ខ្លួន​អាច​ត្រៀម​សម្រាប់​ភាព​អាសន្ន​ដែល​អាច​កើត​ឡើង​នា​ថ្ងៃ​ខាង​មុខ។

របាយការណ៍​អាមេរិក បាន​បង្ហាញ​ថា ទ័ព​កូរ៉េ​ខាង​ជើង​ប្រមាណ​១​ម៉ឺន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​​ទៅ​ជួយ​ដល់​រុស្ស៊ី នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន ហើយ​​ទ័ព​ទាំង​នោះ​នឹង​​ត្រៀម​ចូល​សមរភូមិ​ប្រយុទ្ធ នា​ប៉ន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត។ មន្ទីរ​បញ្ចកោណ បាន​ប្រកាស​កាល​ពី​ដើម​សប្ដាហ៍​ថា សហរដ្ឋអាមេរិកនឹងមិនដាក់កំហិតថ្មីលើ​អ៊ុយក្រែន​ក្នុង​ការប្រើប្រាស់អាវុធ​អាមេរិក​នោះ​ទេ ប្រសិនបើកូរ៉េខាងជើង​ហ៊ាន​ចូលរួមសង្គ្រាមប្រឆាំងនឹងទីក្រុងកៀវ៕

ដោយ៖ ឈាង

ចុចអាន៖ កូរ៉េ​ខាង​ត្បូង ប្រាប់ថា ខ្លួន​នឹង​មិន​បញ្ជូន​ទ័ព​ជួយ​អ៊ុយក្រែន​នោះ​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្យុះទី២១ឈ្មោះ កងរី បានវិវដ្ដទៅជាព្យុះសង្ឃរា នឹងធ្វើឲ្យកម្ពុជាមានភ្លៀងជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជនជាតិវៀតណាមជាប់ឃុំនៅស្វាយរៀង ត្រូវបានបក្សពួករំដោះចេញពីពន្ធនាគារដោយសុវត្ថិភាព ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ

ព័ត៌មានជាតិ២ ម៉ោង មុន

​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ ថត​បាន​ភស្តុងតាង​​សត្វ​កម្រ ១០៨ ប្រភេទ​ ក៏​មាន​ហ្វូង​សត្វ​ឆ្កែព្រៃចុងក្រោយ​បង្អស់​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម