កីឡា
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានមហិច្ឆតាធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី២០២៩ដោយភាពកក់ក្តៅបំផុត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសជាថ្មីពីកម្ពុជាទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី (AYG) នៅឆ្នាំ២០២៩ ប្រកបដោយបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុត។
នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្តេចធិបតីមានប្រសាសន៍ថា ៖«កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ហើយការសម្រេចធ្វើជាម្ចាស់ផ្ទះនេះអាចប្រព្រឹត្តទៅបាន គឺអាស្រ័យលើសមត្ថភាពពេញលេញ និងការកៀរគរធនធានចាំបាច់ និង គ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតកីឡាថ្នាក់តំបន់អាស៊ីដ៏ធំនេះឱ្យបានល្អ និងរលូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។
«ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡា យុវជនអាស៊ីឆ្នាំ ២០២៩ កម្ពុជាមានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ សម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្តរជាតិ ឱ្យទទួលបានបទពិសោធល្អក្នុងការចូលរួមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា»។
នៅក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២នេះគឺជាឱកាសថ្មីមួយទៀត ដែលបានបង្ហាញអំពីការរីកចម្រើន និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងជាការត្រៀមខ្លួនរួចរាល់សម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ នៅឆ្នាំ ២០២៩។ ម៉្យាងវិញទៀត ការរៀបចំព្រឹត្តិការណ៍កីឡាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម ក៏ដូចជា នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារ ពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរណ៍ ជាដើម ដែលនេះគឺជាការខិតខំប្រឹងប្រែងរបស់កម្ពុជាមួយជំហានទៀតក្នុងការបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គីភាពជាតិ និងកម្លាំងសេដ្ឋកិច្ច កម្ពុជា។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងអប់រំ យុវជន និង កីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អ រៀបចំការប្រកួតកីឡាជាតិ លើកទី៤ និង កីឡាជាតិជនពិការ លើកទី២ នេះឡើង។ ជាពិសេសសម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់ចេញនូវវិធានការកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និង កីឡា តាមរយៈការបន្តការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការធ្វើប្រតិភូកម្មការងារ និងការផ្តល់គាំទ្រថវិកាដល់សហព័ន្ធកីឡាជាតិ ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សជំនាញកីឡា និងការកែទម្រង់ការប្រកួតកីឡា ជាដើម។
សូមបញ្ជាក់ថា កីឡាជាតិ លើកទី៤ មានកីឡាចំនួន៣៦ប្រភេទ និងកីឡាជាតិជនពិការ លើកទី២ មានកីឡា១៣ប្រភេទដែលដំណើរការប្រកួតពីថ្ងៃទី២៩ ខែតុលា ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង កែប ព្រះសីហនុ និងកំពង់ឆ្នាំង៕
អត្ថបទ៖ វីរបុត្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ចន ច័ន្ទលក្ខិណា ត្រៀមលេងផ្លូវច្បាប់លើតារាចម្រៀងស្រីម្នាក់ ក្រោយប៉ះសម្តីគ្នា
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
MGI ប្រកាសដកតំណែងបវរកញ្ញាមីយ៉ាន់ម៉ាជាប់លំដាប់រងលេខ២ ជាផ្លូវការហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេប៉េអឹម បញ្ជាឱ្យធ្វើអធិការកិច្ចលើប៉េអឹមខេត្តកណ្ដាលម្នាក់ដែលបោចសក់តៃកុងឡាន បើល្មើសច្បាប់ ត្រូវបញ្ជូនទៅតុលាការ