សន្តិសុខសង្គម
ឃាត់ខ្លួនអ្នកបង្កើត និងលួចគណនីហ្វេសប៊ុកម្នាក់ ក្រោមរូបភាពទិញលក់តាមប្រព័ន្ធតេឡេក្រាម
កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់តាមប្រព័ន្ធតេឡេក្រាម ដោយឲ្យផ្ទេរប្រាក់តាមរយៈធនាគារក្រោមរូបភាពទិញ-លក់ទំព័រហ្វេសប៊ុក។
តាមរបាយការណ៍របស់នាយកដ្ឋាន ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ថ.ប.ហ ភេទប្រុស ជនជាតិខ្មែរ។ ក្រោយការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពបង្កើត និងលួចទំព័រហ្វេសប៊ុកជាច្រើនដោយមានចេតនាស្វែងរកប្រយោជន៍ទុច្ចរិត។ ជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្ន ក្នុងការទិញ-លក់គេហទំព័របណ្ដាញសង្គមផ្សេងៗ ពីជនមិនស្គាល់អត្តសញ្ញាណ និងពុំមានប្រពភច្បាស់លាស់ ដែលអាចបណ្ដាលឲ្យបាត់បង់គេហទំព័រ ដែលជាអត្ដសញ្ញារបស់ខ្លួន និងអាចប្រឈមនឹងបញ្ហានានា ព្រមទាំងខាតបង់ផលប្រយោជន៍ផ្សេងៗទៀតផង៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ចន ច័ន្ទលក្ខិណា ត្រៀមលេងផ្លូវច្បាប់លើតារាចម្រៀងស្រីម្នាក់ ក្រោយប៉ះសម្តីគ្នា
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
MGI ប្រកាសដកតំណែងបវរកញ្ញាមីយ៉ាន់ម៉ាជាប់លំដាប់រងលេខ២ ជាផ្លូវការហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេប៉េអឹម បញ្ជាឱ្យធ្វើអធិការកិច្ចលើប៉េអឹមខេត្តកណ្ដាលម្នាក់ដែលបោចសក់តៃកុងឡាន បើល្មើសច្បាប់ ត្រូវបញ្ជូនទៅតុលាការ