Connect with us

ព័ត៌មានអន្ដរជាតិ

មុនមរណភាព មហាសេដ្ឋីឥណ្ឌា Tata ទុកមរតក ១១៨ លានដុល្លារដល់ឆ្កែសំណព្វ ជាជាងឲ្យបងប្អូនបង្កើត

បានផុស

នៅ

អ្នកឧស្សាហ៍កម្មឥណ្ឌា Ratan Tata បានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ក្នុងអាយុ ៨៦ ឆ្នាំ ដោយបន្សល់ទុកអចលនទ្រព្យភាគច្រើនរបស់គាត់ចំនួន ៩៧លានផោន ស្មើនឹង ១១៨លានដុល្លារ ដើម្បីផ្តល់ការថែទាំគ្មានដែនកំណត់ចំពោះតែសត្វចិញ្ចឹមអាល្លឺម៉ង់ឈ្មោះថា Tito ប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា អតីតប្រធានក្រុមហ៊ុន Tata Group ដែលមិនបានរៀបការ ឬមានកូនបានបែងចែកទ្រព្យសម្បត្តិរបស់គាត់ត្រឹមតែមួយផ្នែកតូចប៉ុណ្ណោះដល់បងប្រុស និងបងប្អូនបង្កើត ដោយផ្តល់អាទិភាពដល់សត្វចិញ្ចឹមជាទីស្រលាញ់របស់គាត់ជំនួសវិញ។

បុរសដែលជាមហាសេដ្ឋីឥណ្ឌាត្រូវ​គេដឹងថា ​គាត់​ជាមនុស្សស្រឡាញ់​សត្វណាស់ ហើយរូបគាត់ផ្ទាល់ក៏​ធ្លាប់​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​តាតា​គ្រុប ដោយ​បាន​ណែនាំ​បុគ្គលិក​សន្តិសុខ​កុំ​ព្រងើយកន្តើយនឹងសត្វវង្វេងផ្ទះ។

មិនត្រឹមតែប៉ុណ្ណឹងទេ មិត្តជិតស្និទ្ធ Suhel Seth បានប្រាប់កាសែត The Times ថា លោក Tata ក៏បានទុកប្រាក់ដ៏សប្បុរសសម្រាប់មេផ្ទះរបស់គាត់​ និងជំនួយការ Konar Subbiah ព្រមទាំងចុងភៅផ្ទាល់ខ្លួន​ Rajan Shaw ដែលឥឡូវនេះទទួលខុសត្រូវចំពោះការថែទាំរបស់ Tito ទាំងស្រុង។ លោក Seth បាន​និយាយទៀត​ថា​ «​គាត់​បាន​បង្កើត​ការ​ផ្តល់​អំណោយ​ច្រើន​សម្រាប់​ពួកគេ​​ ដោយពួកគេ​នឹង​មិន​ត្រូវ​ធ្វើ​ការ​ទៀត​ទេ ហើយនឹង​ត្រូវ​បាន​មើល​ថែ​យ៉ាង​ល្អថែមទៀតផង»។

ថ្វីដ្បិតតែយ៉ាងនេះក្ដី វា​នៅតែជា​រឿង​ចម្លែក​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​សត្វ​ចិញ្ចឹម និង​និយោជិត​ក្លាយ​ជា​អ្នក​ទទួល​ផល​យ៉ាង​សំខាន់​តាម​ឆន្ទៈ ព្រោះ​ទ្រព្យ​សម្បត្តិ​ជា​ធម្មតា ត្រូវបានទៅលើ​សមាជិកគ្រួសារនៅសេសសល់។ យ៉ាង​ណា​មិញ សេដ្ឋីឥណ្ឌារូបនះក៏មិន​មែន​ជា​អ្នក​ដំបូង​ដែល​រៀបចំ​បែប​នេះ​ទេ។ កាលពីដើមឆ្នាំ ២០២៤ ស្ត្រីម្នាក់នៅប្រទេសចិនឈ្មោះថា Liu បានបន្សល់ទុកទ្រព្យសម្បត្តិចំនួន ២០ លានយ័ន (២.៨ លានដុល្លារអាមេរិក) ដល់សត្វចិញ្ចឹមរបស់នាង ជាជាងកូនៗបង្កើតទៅវិញ។

គួរបញ្ចាក់ដែរថា លោក Tata​ កើតនៅឆ្នាំ ១៩៣៧ នៅទីក្រុងបុមបៃ ដំបូងមានបំណងក្លាយជាស្ថាបត្យករនៅសហរដ្ឋអាមេរិក ប៉ុន្តែបានត្រឡប់ទៅប្រទេសឥណ្ឌាវិញ ដើម្បីដឹកនាំអាជីវកម្មរបស់គ្រួសារគាត់។ នៅឆ្នាំ ២០២២ គាត់ជាប់ចំណាត់ថ្នាក់ទី៤២១ ក្នុងចំណោមបុគ្គលដែលមានបំផុតនៅក្នុងប្រទេសឥណ្ឌា។ សព្វថ្ងៃនេះ ក្រុមហ៊ុន Tata Group ប្រតិបត្តិការក្រុមហ៊ុនជិត ១០០ រួមទាំងក្រុមហ៊ុនផលិតដែកឯកជនដ៏ធំបំផុតរបស់ឥណ្ឌា និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងយន្ត និងសូហ្វវែរធំៗ ដែលមានបុគ្គលិកជាង ៣៥០,០០០ នាក់ នៅទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង  ស្រីល័ក្ខ

ចុចអាន៖មហាជនកូរ៉េផ្ទុះកំហឹង បន្ទាប់ពី Youtuber ម្នាក់ ថើបរូបសំណាក់ស្រ្តីដែលរងឥទ្ធិពលពីជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម