Connect with us

KPT+

ប្រើជីវិត​ជាមួយផ្នត់គំនិតទាំងនេះ នឹង​ជោគជ័យ​ទាំងវ័យក្មេង

បានផុស

នៅ

ពេលខ្លះយើងព្យាយាមបង្ហាញដល់ពិភពលោកថា តើយើងអស្ចារ្យប៉ុនណាក្នុងក្តីសង្ឃឹមថាយើងនឹងត្រូវបានគេចូលចិត្តកោតសរសើរដោយមនុស្សជាច្រើនតាមដែលអាចធ្វើទៅបាន ប៉ុន្តែយើងត្រូវច្បាស់រឿងមួយចំនួននេះ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ ហើយក៏មិនចាំបាច់ដែរ!

មិត្តភក្តិ ចង់ឃើញយើងជោគជ័យ​តែ កុំប្រពៃលើសគេពេក!

អំពើល្អយើង១០ មិនអាចគ្រប់លុបលើកំហុសមួយឡើយ!

យើងកាន់តែចង់បានចំណាប់អារម្មណ៍ មនុស្សកាន់តែណាយចេញ!

យើងមិនអាចកាន់តំណែងណាមួយ​ជានិរន្តរ៍ទេ មានតែការ​បណ្តុះអ្នកជំនាន់ក្រោយទើបឈ្មោះរក្សាបាន។

ភាពមិនល្អឥតខ្ចោះរបស់យើង ដែលត្រូវបង្ហាញមិនមែន​ភាពមិនពិត​ដែលខំប្រឌិតបំភាន់ឡើយ។

នៅពេលដែលយើងទទួលយកខ្លួនយើងថា ជានរណាជំនួសឱ្យនរណាដែលអ្នកដទៃចង់ឱ្យយើងធ្វើ គឺ​យើងកំពុង​យល់អំពីជីវិត​ឆ្ពោះទៅរកភាពជោគជ័យ។

បើកខ្លួនយើងឱ្យមានទំនាក់ទំនងពិតជាមួយសុភមង្គលពិតកុំ​ងប់ងល់ជាមួយ​ការកុហកខ្លួនឯង ព្រោះការធ្វើពុតជាអ្នកមាន​ សប្បុរស មិនអាច​គ្របដណ្តប់បានយូរឡើយ។

កុំចង់ក្លាយជាមនុស្ស​សំខាន់សម្រាប់គ្រប់គ្នា តែជាមនុស្សមានតម្លៃ​សម្រាប់ជីវិតខ្លួនឯង ដែលមិនយាយី មិនខ្ជះខ្ជាយពេលវេលា និងមិននៅមួយកន្លែង​ផ្នែកចំណេះជំនាញ។

ការ​វិនិច្ឆ័យ

ជ្រើសរើសដើម្បីរស់នៅក្នុងជីវិតជាមួយអ្វីៗដែលខ្លួនឯងពិតជាមាន។ ហើយ​គ្មាននរណាម្នាក់ដឹងថា អ្វីទៅដែលល្អបំផុតសម្រាប់អារម្មណ៍​យើងសោយសុខ ជាជាងខ្លួនយើងឡើយ។ ប្រកាន់ខ្ជាប់នូវធម្មជាតិនៃភាព​ជាមនុស្ស​ចេះខឹង​ចេះអភ័យ ចេះដួលចេះក្រោក ចេះទន់ ចេះរឹងមាំ ទុកឱ្យកំហុសអប់រំយើងឱ្យជៀសវាង។

មានទំនុកចិត្ត

កុំសង្ឃឹមថាអ្នកផ្សេងនឹងយល់ពីដំណើរជីវិត​ដែលយើងកំពុងដើរឆ្ពោះទៅ ហើយកុំស្តាប់សម្តីបង្អាក់នានា ព្រោះថាយើងជាមនុស្សតែម្នាក់គត់ដែលអាចផ្លាស់ប្តូរជីវិតយើងខ្លួនឯងបានគ្មាននរណាផ្សេងទេ។ ត្រូវប្រាប់ខ្លួនឯងថា ផ្លូវទៅកាន់ភាពអស្ចារ្យអាចផ្តើម​ដោយ​បរាជ័យចំណែកការរស់នៅដោយមិនដែលបរាជ័យគឺមិនដែលហ៊ានធ្វើអ្វីមួយថ្មី។ រស់នៅដូចមនុស្សកំសាកមានន័យថាមិនរស់នៅទៀតនោះទេ។

មនុស្ស​អាក្រក់

មនុស្សដែលសើចចំអក​នឹងភាពបរាជ័យរបសើយើង ហើយមិនដែលទទួលស្គាល់ភាពជោគជ័យរបស់យើ់ង ទំនងជាគេមិនដែលទាំងជោគជ័យខ្លួនគេទេបានជាមិនស្គាល់អ្វីហៅថាជោគជ័យ​ពិត​។ កុំខ្វល់ពីអ្វីដែលពួកគេគិត ពួកគេមិនពាក់ព័ន្ធ។

កុំអស់សង្ឃឹម

សេចក្តីសង្ឃឹម តែងតែ​ជាថ្នាំទិព្វ។ មនុស្សដែលចង់បំបាក់យើង រមែង​មកធ្វើឱ្យយើងអស់សង្ឃឹម ហើយឈឺចាប់ ចូរគេចចេញពីពួកគេ យកពួកគេចេញឱ្យឆ្ងាយពីជីវិត​យើង៕

ប្រែសម្រួល៖​ សុភា

ប្រភព៖ Lifehack

ចុចអាន៖ រឿងល្អៗ ដែលចូលមកជីវិត​យើង មិនដែលបានមកដោយ​ងាយស្រួលទេ

ចុចអាន៖ មើល​គុណសម្បត្តិ​គុណ​វិបត្តិ​ទាក់ទិន​នឹង​វ័យ​ពេល​ចេញ​រក​ប្រកប​របរ​នានា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម