Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌ ៧ មករា មានគម្រោងជាច្រើនទៀតត្រូវអនុវត្ត ដើម្បីតម្រូវការរបស់ពលរដ្ឋក្នុងឆ្នាំ ២០២៥

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ ៧ មករា បាន​រៀបចំ​សិក្ខាសាលា សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០២៥-២០២៧ ដើម្បី​ពិនិត្យ​ការងារ​សម្រេច​បាន​កន្លង​មក និង​ទិសដៅ​ការងារ​បន្ត​ក្នុង​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២៤ នេះ ក្រោម​អធិបតីភាព លោក ហ៊ុន សុរិទ្ធី អភិបាល​រង​រាជធានី តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ថេង សុថុល អភិបាល​ខណ្ឌ ៧ មករា និង​មាន​ការ​ចូលរួម​ពី​ក្រុមប្រឹក្សា​ខណ្ឌ , មន្ទីរ​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី តំណាង​ដៃគូ​អភិវឌ្ឍន៍ សប្បុរសជន និង​វិស័យ​ឯកជន​ផង​ដែរ។

លោក ថេង សុថុល បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ការ​រៀបចំ​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០២៥-២០២៧ របស់​សង្កាត់​ទាំង ៨ របស់​ខណ្ឌ នៅ​ពេលនេះ មាន​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​គម្រោង​វិនិយោគ​ជា​អាទិភាព​ឆ្នាំ ២០២៥ របស់​រដ្ឋបាល​ខណ្ឌ សង្កាត់ និង​ការ​ស្នើសុំ​ការ​គាំទ្រ​គម្រោង​ពី​មន្ទីរ អង្គភាព​ជំនាញ អង្គការ ដៃគូ​អភិវឌ្ឍន៍​នានា វិស័យ​ឯកជន និង​សប្បុរសជន ដើម្បី​គាំទ្រ​គម្រោង​របស់​សង្កាត់ និង​ខណ្ឌ។

លោក​បន្ត​ថា ជា​រៀងរាល់​ឆ្នាំ នៅ​តាម​សាលា​ខណ្ឌ​នីមួយៗ តែងតែ​បាន​រៀបចំ​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​សង្កាត់ ខណ្ឌ តាម​ការ​ណែនាំ​របស់​ថ្នាក់​ជាតិ ជា​រៀងរាល់​ឆ្នាំ។ សិក្ខាសាលា​នេះ​រៀបចំឡើង​ស្របតាម​ផែនការ​អភិវឌ្ឍន៍​ប្រាំ​ឆ្នាំ ទាំង​របស់​សង្កាត់ និង​ខណ្ឌ ដែល​ក្នុង​នោះ​ចាំបាច់​ត្រូវ​មាន​ការ​ចូលរួម​គាំទ្រ​ពី មន្ទីរ​ជំនាញ ដៃគូ​អភិវឌ្ឍន៍ សប្បុរសជន និង​វិស័យ​ឯកជន ដើម្បី​ឱ្យ​គម្រោង​ដែល​បាន​រៀបចំ​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​ជា​អាទិភាព​នៅ​ថ្នាក់​មូលដ្ឋាន ប្រើប្រាស់​ធនធាន​ឱ្យ​ចំ​គោលដៅ និង​អនុវត្ត​ទៅ​ប្រកប​ដោយ​ប្រសិទ្ធភាព។

លោក ហ៊ុន សុរិទ្ធី អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ផង​ដែរ​ថា សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ លោក លោកស្រី តំណាង​ឱ្យ​មន្ទីរ​ជំនាញ តំណាង​ឱ្យ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា វិស័យ​ឯកជន និង សប្បុរសជន​ទាំងអស់ ដែល​បាន​ជួយ​គាំទ្រ​ដល់​ខណ្ឌ ៧ មករា និង​សង្កាត់​ទាំង ៨ ក្នុង​ពេល​កន្លងមក ហើយក៏​សូម​សំណូមពរ​ឱ្យ​បន្ត​ការ​គាំទ្រ​តទៅទៀត ដើម្បី​ចូលរួម​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​កាន់តែ​រីកចម្រើន​ជា​បន្តបន្ទាប់ ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​អភិបាលរង​បាន​បញ្ជាក់​បន្ថែម​ថា អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នឹង​បន្ត​ការ​គាំទ្រ​ដល់​គម្រោង​សកម្មភាព​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ជា​បន្ត​ទៀត ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ពិសេស​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន។

សម្រាប់​គម្រោង​ជា​អាទិភាព​របស់​រដ្ឋបាល​ខណ្ឌ​ឆ្នាំ ២០២៥ ដែល​ត្រូវ​ដាក់​ស្នើសុំ​ការ​គាំទ្រ​នៅ​ក្នុង​សិក្ខាសាលា​សមាហរណកម្ម​នា​ពេលនេះ​មាន​ចំនួន ១៣៧ គម្រោង មាន​ផ្នែក​សេដ្ឋកិច្ច ២៩ គម្រោង​,ផ្នែក​សង្គមកិច្ច ៥៤ គម្រោង ,ផ្នែក​គ្រប់គ្រង​ដីធ្លី​ធនធានធម្មជាតិ​បរិស្ថាន​ ២៨​ គម្រោង, ផ្នែក​សេវាកម្ម​រដ្ឋបាល និង​សន្តិសុខ ​២៦​ គម្រោង។ ចំណែក​គម្រោង​ជា​អាទិភាព​របស់​សង្កាត់​ទាំង ៨ មាន​ចំនួន ៣៩២ គម្រោង រួមមាន វិស័យ​អាជីវកម្ម ១៥ គម្រោង​, វិស័យ​អប់រំ ១៩ គម្រោង​, វិស័យ​សុខភាព ៧៧ គម្រោង ,​វិស័យ​ងាយ​រងគ្រោះ ២៣ គម្រោង​,​វិស័យ​បរិស្ថាន ៣៤ គម្រោង និង​វិស័យ​រដ្ឋបាល និង​សន្តិសុខ ២២៤ គម្រោង៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម