ព័ត៌មានជាតិ
សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងអត្រា៦%នៅឆ្នាំ២០២៤ និង៦,៣%នៅឆ្នាំ២០២៥
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងសម្រេចបានក្នុងអត្រា៦%នៅឆ្នាំ២០២៤ និង៦,៣%នៅឆ្នាំ២០២៥ ដែលគាំទ្រដោយការស្ទុះងើបឡើងវិញនៃការនាំចេញ ភាពប្រសើរឡើងនៃវិស័យទេចរណ៍ និងសំណង់ ខណៈកម្ពុជានៅតែបន្តរក្សាបាននូវអត្រាអតិផរណាទាបដដែល។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/Meas-Soksensan1-1024x614.jpg)
លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងប្រាប់កម្ពុជាថ្មីថា ក្រសួងបានព្យាករណ៍ថានៅក្នុងឆ្នាំ២០២៤នេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងក្នុងរង្វង់៦% និង៦,៣%នៅឆ្នាំ២០២៥។
លោកបានគូសបញ្ជាក់ថា វិស័យដែលរុញច្រើនកំណើន គឺការនាំចេញកើនឡើងគួរឱ្យកត់សម្គាល់។ សម្រាប់វិស័យសំណង់ ការនាំចូលសំភារៈមួយចំនួនក៏មានសន្ទុះកើនមកវិញដែរ។ សម្រាប់វិស័យកសិកម្មនៅតែល្អ ហើយវិស័យទេចរណ៍នៅបន្តប៉ះទង្គិចបន្តិចដោយសារតែវាមិនទាន់ងើបឡើងវិញខ្លាំង ប៉ុន្តែក្រសួងមើលឃើញថាការលក់ដុំនិងលក់រាយនៅមិនទាន់ងើបបានលឿន ប៉ុន្តែវាក៏វាមិនអាក្រក់ខ្លាំង។
លោកបានថ្លែងថា៖«យើងនៅតែបន្តឃ្លាំមើលវិស័យទាំងបីនេះគឺវិស័យសេវាកម្ម ឧស្សាហកម្ម និងកសិកម្ម។ បើគិតពីសេដ្ឋកិច្ចសកលគឺនៅពុំទាន់ច្បាស់លាស់នៅឡើយនោះទេ ដោយសារតែយើងឃើញថាបញ្ហាសង្រ្គាមនៅតែបន្ត និងការបោះឆ្នោតនៅអាមេរិកដែលវាជះឥទ្ធិពលអវិជ្ជកម្មមានដល់ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច»។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/Factory-3-1-1024x614.jpg)
លោក មាស សុខសេនសានបានថ្លែងបញ្ជាក់ទៀតថា៖«យើងព្យាករណ៍ពឹងផ្អែកទៅលើសេចក្តីត្រូវការនៃទីផ្សារអន្តរជាតិ ដោយសារតែយើងពឹងផ្អែកលើការនាំចេញ ដូច្នេះកំណើនសេដ្ឋកិច្ចរបស់យើងគឺពឹងលើការព្យាករណ៍។
«ដូច្នេះសម្រាប់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់យើងក្នុងអត្រា ៦,៣%នៅឆ្នាំ២០២៥នេះ ដោយសារតែយើងមើលឃើញសញ្ញាវិជ្ជមានច្រើន។ យើងគិតថាក្នុងរយៈពេល១ឬ២ឆ្នាំទៀត ស្ថានភាពសេដ្ឋកិច្ចសកលនឹងកាន់តែមានលំនឹង ដូច្នេះការបញ្ជាទិញពីខាងក្រៅក៏នឹងចាប់ផ្តើមកើនឡើងថែមបន្តិចទៀត និងការវិនិយោគប្រក្រតីភាពជាបណ្តើរៗនៅក្នុងស្រុកក៏នឹងផ្តល់បរិយាកាសល្អតាមរយៈការអនុគ្រោះពន្ធមួយចំនួនដែលបានផ្តល់នៅឆ្នាំ២០២៤ និងពន្ធមួយចំនួនក៏នឹងបន្តអនុគ្រោះសម្រាប់ឆ្នាំ២០២៥ទៀតផងដែរ ដូច្នេះស្ថានភាពវិនិយោគ បរិយាកាសធុរកិច្ច ក៏ដូចជាការបញ្ជាទិញពីខាងក្រៅក៏នឹងបន្តកើនឡើង។ កត្តាទាំងអស់នេះហើយដែលជាសូចនករល្អៗដែលយើងបានធ្វើការព្យាករណ៍កំណើនក្នុងរង្វង់៦,៣%នៅឆ្នាំ២០២៥ខាងមុខនេះ»។
«ពាក់ព័ន្ធទៅនឹងអតិផរណា ប្រទេសកម្ពុជាយើងទទួលបានជោគជ័យច្រើនចំពោះការរក្សាបាននូវអត្រាអតិផរណាទាបសម្រាប់ឆ្នាំ២០២៤និង២០២៥ ដែលខ្ញុំហ៊ាននិយាយថាយើងអាចនឹងជោគជ័យជាងគេនៅក្នុងការគ្រប់គ្រងអតិផរណានេះ ធៀបទៅនឹងបណ្តាប្រទេសនានាក្នុងតំបន់និងសកល»។ នេះបើយោងតាមលោក មាស សុខសេនសាន។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/garment_cambodia-1.jpg)
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,0% សម្រាប់ឆ្នាំ ២០២៥។ វាឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,0% មក ០,៥% សម្រាប់ឆ្នាំ ២០២៤។
របាយការណ៍នេះគូសបញ្ជាក់ថា កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ បានងើបឡើងវិញប្រមាណ ១៦,៩% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ បន្ទាប់ពីបានធ្លាក់ ចុះ ១៨,៦% ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ កំណើនការនាំចេញផលិតផលកមន្តសាលដទៃ ទៀតបានថយមកត្រឹម ១,៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី ២១,២% ដែលសម្រេចបានក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ ការនាំចូលសម្ភារៈនិងឧបករណ៍សំណង់ បានកើនឡើង ២៣,៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ដោយសារសំណង់ជំរុញដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/Rice-5-1.png)
វិស័យកសិកម្មត្រូវបានព្យាករថានឹងកើនឡើង ១,២% ក្នុងឆ្នាំ ២០២៤ និង ១,៣% ក្នុងឆ្នាំ ២០២៥។ វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងកើនឡើង ៥,៤% នៅឆ្នាំ ២០២៤ មុនថយមកកម្រិត ៥,២% នៅឆ្នាំ ២០២៥។ ការព្យាករនេះត្រូវបានគាំទ្រដោយការកើនឡើង ២២,៧% ឆ្នាំលើឆ្នាំ នៃការមកដល់របស់ភ្ញៀវទេសចរ ក្នុងឆមាសទី១ ឆ្នាំ ២០២៤។ ចំនួនភ្ញៀវអន្តរជាតិសរុប បានកើនដល់ ៩៤,៨% នៃ កម្រិតមុនមានជំងឺរាតត្បាត ក្នុងឆមាសទី១ ឆ្នាំ២០១៩។
លំហូរវិនិយោគពីបរទេសបានបន្តកើតមាន បើទោះជាបានថយបន្តិចមកត្រឹម ២,០ ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ ពី ២,១ ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។
«ហានិភ័យដែលអាចកើតមានសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានេះរួមមាន កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកក្នុងប្រទេសធំៗដូចជា សាធារណរដ្ឋប្រជាមានិតចិន អឺរ៉ុប និងសហរដ្ឋអាមេរិក បំណុលឯកជនខ្ពស់ ការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកល និងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារអាកាសធាតុ អាក្រក់» នេះបើតាម ADB៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?