Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​តវ៉ា​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ រឿង​កូរ៉េ​ខាងជើង​បញ្ជូនទ័ព​ទៅរុស្ស៊ី​

បានផុស

នៅ

អ៊ុយក្រែន​ថា ឧត្តមសេនីយកូរ៉េខាងជើងបីរូប​​កំពុង​ដឹក​នាំ​​អមដំណើរ​​កងទ័ពប្រជាជនកូរ៉េ(KPA)​រាប់ពាន់នាក់ ដែលត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយដល់សង្រ្គាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។ នេះ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ដែល​ដកស្រង់​ប្រភព​ពី​​​រដ្ឋាភិបាល​អ៊ុ​​យក្រែន​​។

​លោក គឹម ជុងអ៊ុន ដឹកនាំ​ត្រួតពល​ក្នុង​ពេល​កន្លងមក។​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គណៈប្រតិភូអ៊ុយក្រែន​​បាន​ចេញ​សេចក្តី​​ថ្លែងការណ៍មួយ​ផ្ញើ​​ជូន​​ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិកាលពីថ្ងៃទី៣០​ខែតុលា ដោយ​បាន​លើក​ឡើង​​ថា ឧត្តមសេនីយ​ទាំងបីនាក់ក្នុងចំណោម​កង​កម្លាំង​កូរ៉េខាងជើងយ៉ាងហោចណាស់៥០​០​នាក់ដែលត្រូវបានបញ្ជូន​ទៅប្រទេសរុស្ស៊ី។

ដោយ​យោង​​សេចក្តី​ថ្លែងការណ៍នោះ រ៉យទ័រ បាន​​រាយការណ៍ថា អ៊ុយក្រែន​​បាន​កំណត់អត្តសញ្ញាណលោកវរសេនីយ៍ឯក Kim Yong Bok ឧត្តមសេនីយជាន់ខ្ពស់ដែលមានបញ្ជាកងកំលាំងពិសេស រួមទាំង XI Corps ដែលត្រូវបានគេស្គាល់ផងដែរថាជា Storm Corps ដែល​សេវាចារកម្មកូរ៉េខាងត្បូងបាននិយាយថាត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី។

សេចក្តី​ថ្លែងការណ៍បា​ននិយាយថា ផែនការអំពាវនាវឱ្យកងទ័ពកូរ៉េខាងជើង​ត្រូវបានប្រជុំ​ជើង​ ដោយ​​យ៉ាងហោចណាស់ចំនួនប្រាំទម្រង់នៃទាហានពី២០០០​ទៅ៣០០០​នាក់ ហើយ​បញ្ចូល​ទៅក្នុងអង្គភាពរុស្ស៊ីដើម្បីលាក់បាំងវត្តមានរបស់ពួកគេ។

រុស្ស៊ី​មិន​បាន​បដិសេធ​ការ​ចូល​រួម​របស់​ទាហាន​កូរ៉េ​ខាង​ជើង​ក្នុង​សង្គ្រាម​ដែល​ខ្លួន​បាន​ធ្វើ​នៅ​អ៊ុយក្រែន​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២​មក​ម្ល៉េះ។ ប៉ុន្តែ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ភាព​សាយភាយ​នៃ​​ការ​បញ្ជូន​ទ័ព​របស់​កូរ៉េខាងជើង រុស្ស៊ី​បា​ន​បដិសេធ​ថា​ គ្មាន​វត្តមាន​​កង​ទ័ព​កូរ៉េ​ខាង​ជើង​ឡើយ។​

​យោង​ទីភ្នាក់ងារ​រ៉យទ័រ បន្ទាប់ពីការបដិសេធដំបូង កូរ៉េខាងជើងក៏បានការពារគំនិតនៃការដាក់ពង្រាយទ័ពដូចទៅនឹងច្បាប់អន្តរជាតិ។

នៅ​ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដដែល បេសកជនរុស្ស៊ី លោក Vassily Nebenzia បាននិយាយថា អន្តរកម្មយោធារបស់រុស្ស៊ីជាមួយកូរ៉េខាងជើងមិនបំពានច្បាប់អន្តរជាតិ​នោះ​ទេ​ ហើយ​ថា ​ទីក្រុងមូស្គូមានសិទ្ធិស្វែងរកជំនួយពីដៃគូរបស់ខ្លួន៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម