Connect with us

ព័ត៌មានអន្ដរជាតិ

ហារីសសន្យាថានឹងតំណាងឱ្យជនជាតិអាមេរិកទាំងអស់បន្ទាប់ពីបៃដិនថាអ្នកគាំទ្រត្រាំជាសំរាម

បានផុស

នៅ

លោកស្រី កាំម៉ាឡាហារីសបានអំពាវនាវឲ្យជនជាតិអាមេរិកបញ្ឈប់ការប្រឈមមុខគ្នាទៅវិញទៅមក ជុំវិញការជជែកដេញដោលបន្ទាប់បីលោកបៃដិនហៅអ្នកគាំទ្រលោកត្រាំថាជាសំរាមអណ្ដែតទឹក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣១​ខែតុលានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររម្លឹកថា ភាពចម្រូងចម្រាសបានចាប់ផ្តើមកាលពីថ្ងៃអង្គារនៅពេលដែល លោក បៃដិន បានចូលរួមក្នុងការអំពាវនាវយុទ្ធនាការមួយដែលរៀបចំដោយក្រុមតស៊ូមតិជនជាតិអេស្ប៉ាញ Voto Latino ។

លោក បៃដិន បានប្រើឱកាសដើម្បីរិះគន់ការប្រមូលផ្តុំគ្នានៅ Madison Square Garden កាលពីថ្ងៃអាទិត្យ ដែលតារាកំប្លែងម្នាក់(លោកត្រាំ)បានពណ៌នាព័រតូរីកូថាជា «កោះសម្រាមអណ្តែតទឹក»។ លោកថា «សំរាមតែមួយគត់ដែលខ្ញុំឃើញអណ្តែតនៅទីនោះ គឺអ្នកគាំទ្ររបស់គាត់»។ ពាក្យសម្ដីទាំងអស់នេះហើយបានធ្វើឲ្យមានភាពចម្រូងសម្រាសជាបន្តបន្ទាប់។

ជុំវិញបញ្ហានេះលោកស្រីហារីសបានប្រាប់អ្នកសារព័ត៌មានមុនពេលឡើងយន្តហោះ Air Force Two សម្រាប់ការហោះហើរទៅកាន់ Raleigh ថាលោកស្រីមិនយល់ស្រប «ជាមួយនឹងការរិះគន់ណាមួយដោយផ្អែកលើអ្វីដែលអ្នកគាំទ្របោះឆ្នោតឱ្យនោះទេ»។ លោកស្រីថា «ខ្ញុំនឹងតំណាងឱ្យជនជាតិអាមេរិកទាំងអស់ រួមទាំងអ្នកដែលមិនបោះឆ្នោតឱ្យខ្ញុំ» ។ ពាក្យសម្ដីរបស់លោកស្រីគឺជាការប៉ុនប៉ងដើម្បីបំភ្លៃភាពចម្រូងចម្រាសជុំវិញការអត្ថាធិប្បាយរបស់ លោក និងដាក់ចម្ងាយខ្លះរវាងខ្លួនលោកស្រី និងលោកប្រធានាធិបតី បៃដិន។

លោកស្រីហារីស បានប្រារព្ធការប្រមូលផ្តុំនៅក្នុងរដ្ឋសមរភូមិ​ឃោសនា​រក​ការ​គាំទ្រ​​ចំនួនបីដែលជាផ្នែកមួយនៃការប៉ះ​ទង្គិច​ដោយ​ពាក្យសម្តី​ដាក់​គ្នានៅក្នុងសប្តាហ៍បិទនៃការបោះឆ្នោតនៅ Raleigh រដ្ឋ North Carolina, Harrisburg រដ្ឋ Pennsylvania; និង Madison រដ្ឋ Wisconsin។

លោកស្រីបានសង្កត់ធ្ងន់លើការរួបរួម និងមូលដ្ឋានរួម ដោយពង្រីកលើសុន្ទរកថារបស់លោកស្រីកាលពីថ្ងៃអង្គារនៅទីក្រុងវ៉ាស៊ីនតោន និងបានដាក់ចេញនូវយុទ្ធនាការ«ការបញ្ចប់ជម្លោះ»។

លោកស្រីថា «យើងដឹងថាយើងមានឱកាសនៅក្នុងការបោះឆ្នោតនេះដើម្បីបង្វែរទំព័រមួយទសវត្សរ៍របស់ ដូណាល់ ត្រាំ ដែលបានព្យាយាមធ្វើឱ្យពួកយើងបែកគ្នា និងខ្លាចគ្នាទៅវិញទៅមក»។ ហើយលោកស្រីថាថា «ខ្ញុំមិនស្វែងរកពិន្ទុនយោបាយទេ ខ្ញុំកំពុងស្វែងរកការរីកចំរើន»។

(រូបភាព៖ AP)

ទន្ទឹមនឹងនេះ សេតវិមានបានប្រញាប់ប្រញាល់ពន្យល់ថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីចូបៃដិនអំពី «សំរាម»គឺជាការយោងទៅលើវោហាសាស្ត្រពីសម្ព័ន្ធមិត្ត ត្រាំ មិនមែនអ្នកគាំទ្រ ត្រាំ ខ្លួនឯងនោះទេ។ លេខាធិការសារព័ត៌មាន Karine Jean-Pierre បាននិយាយថា លោក​​​ បៃដិន «មិនចាត់ទុកអ្នកគាំទ្រ ត្រាំ ឬនរណាម្នាក់ដែលគាំទ្រ ត្រាំជាសំរាមនោះទេ»។

ចំណែកលោកត្រាំ បាននិយាយនៅឯការប្រមូលផ្តុំរបស់គាត់នៅ Rocky Mount រដ្ឋ North Carolina កាលពីថ្ងៃពុធថាព្រោះមើលទៅរបៀបដែលពួកគេបានប្រព្រឹត្តចំពោះខ្ញុំ​«ពួកគេបានចាត់ទុកអ្នកគាំទ្រខ្ញុំដូចជាសំរាម ការពិតគឺពួកគេបានចាត់ទុកប្រទេសរបស់យើងទាំងមូលដូចជាសំរាម»។

បន្ទាប់ពីបានចុះចតនៅ Green Bay រដ្ឋ Wisconsin សម្រាប់ការជួបជុំមួយផ្សេងទៀតនៅថ្ងៃបន្ទាប់ លោក ត្រាំបានថតរូបពេលពាក់អាវកាក់ពណ៌ទឹកក្រូច និងលឿង ហើយអង្គុយនៅកៅអីអ្នកដំណើរនៃឡានដឹកសំរាមដែលមានទង់ជាតិអាមេរិក និងស្លាកសញ្ញាយុទ្ធនាការ។ លោកត្រាំបាននិយាយទៅកាន់អ្នកសារព័ត៌មានថា​៖​«តើអ្នកចូលចិត្តឡានសំរាមរបស់ខ្ញុំដោយរបៀបណា?» និងបានបន្ថែមថា «ចូ​ បៃដិន គួរតែខ្មាសខ្លួនឯង ប្រសិនបើគាត់ដឹងពីអ្វីដែលគាត់កំពុងធ្វើ»។

គួរបញ្ជាក់ថាការបោះឆ្នោតជ្រើរើសប្រធានាធិបតីអាមេរិកនៅសល់តែ ៥ ថ្ងៃទៀតប៉ុណ្ណោះ ខណៈបេក្ខភាពទាំងពីររវាងលោកស្រី ហារីស និងលោកត្រាំ កាន់តែស្វិតស្វាញក្នុងឃោសនាស្វែងការទាក់ទាញប្រជាប្រិយភាពរៀងៗខ្លួនឲ្យប្រជាជនតាមរដ្ឋនីមួយៗបោះឆ្នោតឲ្យខ្លួន៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៨ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម