Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ចោទ​បស្ចឹម​ប្រទេស​​ព្យាយាម​បំផ្លាញ​​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​​​

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចោទ​​ក្រុមបស្ចឹម​ប្រទេស​​អំពី​​ការ​ប៉ុនប៉ង​​ជ្រៀតជ្រៀក​ផ្នែក​បច្ចេកវិទ្យា​លើ​ប្រទេសរុស្ស៊ី​​ ខណៈដែល​ប្រទេស​នេះ​​កំពុង​ធ្វើ​សង្គ្រាម​​នៅលើ​ទឹកដី​អ៊ុយក្រែន​ចាប់​តាំងពីឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​តាម​វីដេអូស្វាគមន៍អ្នកចូលរួមក្នុងសន្និសីទ​ស្តី​ពី​​​ទំនាក់​ទំនង​​អន្តរជាតិ​​ឌីជីថល​២០២៤ «Digital International Relations 2024» ដែល​ធ្វើឡើងនៅវិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​រដ្ឋ Moscow  លោក Lavrov បាន​លើក​ឡើង​ថា បណ្តាប្រទេសលោកខាងលិច​បន្តការប៉ុនប៉ងរបស់ពួកគេ​ក្នុងការជ្រៀតជ្រែក នៅ​ក្នុងតំបន់ឌីជីថលរបស់រុស្ស៊ី ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់​រុស្ស៊ី​​។

​យោង​ការដកស្រង់​របស់​​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ខណៈពេលដែលបើកឱកាសបន្ថែម បច្ចេកវិជ្ជាទំនើប ​«ក៏​ផ្តល់​នូវ​ហានិភ័យយ៉ាងច្រើនផងដែរ»។

លោក Lavrov បានសង្កត់ធ្ងន់ថា៖​«ពួកគេបង្ហាញឱ្យឃើញពីការកើនឡើងនៃការប៉ុនប៉ងដើម្បីជ្រៀតជ្រែកដោយចេតនាក្នុងលំហឌីជីថលនៃប្រទេសរបស់យើង ការវាយប្រហារតាមអ៊ីនធឺណិតក្នុងគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងគោលបំណងផ្តល់ព័ត៌មាន និងផលប៉ះពាល់ផ្លូវចិត្តដល់ប្រជាជន។ ប្រភពនៃបញ្ហាប្រឈមបែបនេះគឺបស្ចឹមប្រទេស​ជា​រួម​ ដែលបានកំណត់គោលដៅរបស់ពួក​គេ​ក្នុងការ​រក្សាការអនុញ្ញាតរបស់ខ្លួននៅក្នុងលំហព័ត៌មានអន្តរជាតិ»។

​ពិភព​លោក​បាន​រត់ប្រណាំង​​ផ្នែក​បច្ចេកវិទ្យា​​យ៉ាង​ខ្លាំង​​នៅ​ដើម​សតវត្សរ៍​ទី​២១​នេះ ហើយ​ក្នុងសង្គ្រាម​​​រុស្ស៊ី-​អ៊ុយក្រែន បច្ចេកវិទ្យា​ត្រូវ​បាន​គេ​ប្រើប្រាស់​ជាមធ្យោបាយ​ប្រយុទ្ធ​ជួរមុខ ដូច​ជា​ការ​បញ្ជា​​យន្តហោះ​គ្មានមនុស្ស​បើក ការ​បញ្ជា​បាញ់មីស៊ីល​ជា​ដើម។

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម១២ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម