Connect with us

ព័ត៌មានជាតិ

អង្គការ ILO សរសើរ ប.ស.ស អនុវត្តការងារបានល្អប្រសើរ ទទួលការគាំទ្រយ៉ាងច្រើនលើសលប់ពីពលរដ្ឋ

បានផុស

នៅ

អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​ធ្វើការ​កោតសរសើរ​ដល់​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) ដែល​បាន​អនុវត្ត​ការងារ​ល្អ​ប្រសើរ ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើសលប់​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​បញ្ចប់​គម្រោង​ស្ដីពី​ការ​ពង្រីក​របប​សន្តិសុខ​សង្គម​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ (A4S)​ កាលពី​ថ្ងៃទី​ ៣១ តុលា លោក Finn KOH ប្រធាន​កម្មវិធី​កិច្ច​គាំពារ​សង្គម នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​លើក​ឡើង​ថា ILOសូម​កោតសរសើរ​ចំពោះ​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) ដែល​បាន​អនុវត្ត​កម្មវិធី​នៃ​គម្រោង​បាន​យ៉ាង​ល្អ​ប្រសើរ ដោយ​បាន​ផ្ដល់​ឱកាស​ដល់​បុគ្គល​ស្វ័យ​និ​យោជន៍​បាន​ចូលរួម​ក្នុង​ផ្នែក​ថែទាំ​សុខភាព ហើយ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​បាន​សាទរ​យ៉ាង​ខ្លាំង និង​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​លើសលប់ ដែល​នេះ​បង្ហាញ​អំពី​ការ​ពេញចិត្ត និង​ការ​ផ្ដល់នូវ​ទំនុកចិត្ត​ដល់ ប​.​ស​.​ស ដែល​អាច​រួមចំណែក​ការពារ​សុខភាព​របស់​ពួកគាត់។

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​ជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល​គម្រោង A4S តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា គម្រោង A4S នេះ ជា​គម្រោង​មួយ​ដែល​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) និង​អង្គការ​ហ្គ្រេ​ត​(GRET) បាន​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​មាន​រយៈពេល ២៤ ខែ បាន​ចាប់ផ្ដើម​កាលពី​ខែ​កញ្ញា ឆ្នាំ ២០២២ កន្លងមក ដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក្រោម​មូលនិធិ​របស់​សហភាព​អឺរ៉ុប (EU) ដើម្បី​រៀបចំ អភិវឌ្ឍន៍ អនុវត្ត វាយតម្លៃ និង​ផ្សព្វផ្សាយ​គម្រោង​សម្រាប់​ពង្រីក​វិសាលភាព នៃ​ការអនុវត្ត​របប​សន្តិ​សុខសង្គម​ដល់​បុគ្គល​ស្វ័យ​និ​យោជន៍​រួមមាន អ្នក​លក់ដូរ​តាម​ទីផ្សារ និង​សិប្បករ។

តាមរយៈ​ការ​អនុវត្ត​គម្រោង​នេះ លោក​បណ្ឌិត​អគ្គនាយករង បាន​ថ្លែងអំណរគុណ​ដល់​អង្គការ​ហ្គ្រេត (GRET) ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ប្រចាំ​កម្ពុជា (AFD) និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)

ដែល​បាន​សហការ​គាំទ្រ​លើ​ការ​អនុវត្ត​គម្រោង A4S កន្លងមក ហើយ​ក្រៅពី​សមិទ្ធផល នៃ​គម្រោង​ខាង​លើ​នេះ ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​នៅតែ​បន្ដ​កិច្ច​សហ​ប្រតិបត្តិការ​គម្រោង​នានា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ក្នុង​ន័យ​ដើម្បី​បន្ដ​យន្តការ​ពង្រីក​ការអនុវត្ត​របប​សន្តិសុខ​សង្គម​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ដល់​ជន​គោលដៅ​ផ្សេងៗ ទៀត​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម៩ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៧ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៣ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម