ជីវិតកម្សាន្ដ
តារាសម្តែង វ៉ាន់ វល័ក្ខ ទម្លាយថា ខ្លួនធ្លាប់ត្រូវគេរើសអើង ពេលមិនទាន់ល្បីមានសម្ភារៈនិយមល្អៗប្រើ
តារាសម្ដែងចូលចិត្តលេងខ្លួនសិចស៊ីកញ្ញា វ៉ាន់ វល័ក្ខ ដាច់ចិត្តទម្លាយរឿងឈឺចាប់មួយ ពេលដែលនាងទើបចូលសិល្បៈដំបូងៗមិនទាន់ល្បី និងមានសម្ភារៈល្អៗ ប្រើប្រាស់ដូចគេអ្នកដទៃ។

បើតាមការកត់សម្គាល់ ទោះបីបច្ចុប្បន្នតារាសម្តែងស្រីសម្តីស្រទន់ វ៉ាន់ វល័ក្ខ រវល់ការងារច្រើនយ៉ាងក្តីតែនាងនៅតែរក្សាបានរូបសម្រស់ស្រស់ស្អាត និងមានរាងស្រឡូនគួរឲ្យស្រលាញ់។ ចំណែកឯប្រជាប្រិយភាព និងការគាំទ្រក៏នៅតែរក្សាបានដូចដើមពោលគឺ ពុំមានការចុះថមថយឡើយ។
ដោយឡែក ស្របពេលដែលអាជីពសិល្បៈសព្វថ្ងៃចាប់ផ្តើមមានសន្ទុះទីផ្សាយឡើងវិញនោះក៏ស្រាប់តែ កញ្ញា វ៉ាន់ វល័ក្ខ បានទម្លាយរឿងក្នុងចិត្ត កាលដែលខ្លួននៅមានជីវភាពខ្វះខាត គឺពុំសូវមានអ្នករាប់អានឡើយ។ តារាស្រី វ៉ាន់ វល័ក្ខ បាននិយាយថា នាងធ្លាក់ជួបអារម្មណ៍មួយនេះច្បាស់ពេលគ្មានលុយ គ្មានឡានទំនើប គ្មានអ្នករាប់អានទេ អរគុណភាពលំបាកធ្វើឲ្យនាងមានថ្ងៃនេះ។

គួរម្លឹកថា កញ្ញា វ៉ាន់ វល័ក្ខ បន្ទាប់ពីសាងបានភាពល្បីឈ្មោះ នៅលើវិថីសិល្បៈរយៈពេលជាច្រើនឆ្នាំកន្លងមកស្រាប់តែបាត់វត្តមានពីវិស័យមួយនេះប្រមាណ ២ ឬ ៣ឆ្នាំ ប៉ុន្តែក្រោយរសាត់ខ្លួនឆ្ងាយពីសិល្បៈមួយសន្ទុះ បច្ចុប្បន្នស្រីស្អាត វ៉ាន់ វល័ក្ខ បានចាប់យកអាជីពសម្តែងឡើងវិញជាមួយឱកាសការងារច្រើនដូចមុន។

លើសពីនេះទៀត អ្វីដែលកាន់តែចាប់អារម្មណ៍ថែមទៀត វល័ក្ខ មកទល់ពេលនេះនាងទទួលបានការសរសើរថា ជាតារាស្រីដែលមានអត្តចរិតស្លូតបូត និងសុភាពរាបសា ទន់ភ្លន់ព្រមទាំងរលាស់ខ្លួនប្រើប្រាស់សម្ភារៈថ្លៃៗ និងហ៊ឺហារមិនចាញ់អ្នកសិល្បៈឯទៀតឡើយ៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង