Connect with us

ចរាចរណ៍

Range Rover មួយគ្រឿង បើកចេញពីក្នុងបុរី ជ្រុលបុករបាំងថ្មទ្រូងផ្លូវ បន្តទៅបុករបងយានដ្ឋានមួយកន្លែងទៀត

បានផុស

នៅ

បុរស​ម្នាក់ បើកបរ​រថយន្ត​ម៉ាក Range Rover មួយ​គ្រឿង ចេញពី​ក្នុង​បុរី​មួយ​កន្លែង មិន​ដឹង​ថា​យ៉ាង​ម៉េច ស្រាប់តែ​រថយន្ត​ទៅ​បុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ រលំ​អស់ ២ កង់ ហើយ​បន្ត​បុក​របង​យានដ្ឋាន​ថែទាំ​រថយន្ត និង​ម៉ូតូ មួយ​កន្លែង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១១ និង ២០ នាទី​យប់ ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២៤ ទល់មុខ​ច្រកចូល​បុរី​មួយ​កន្លែង ស្ថិត​តាម​បណ្ដោយ​ផ្លូវ ២៧១ ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់ បើក​រថយន្ត​ម៉ាក RANGE ROVER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AV 2232 ចេញពី​ក្នុង​បុរី​មួយ​កន្លែង លុះ​មក​ដល់​ចំណុច​កើតហេតុ ផ្លូវ ២៧១ ស្រាប់តែ​អ្នក​បើកបរ​មិន​ដឹង​ថា​ស្លន់​រឿង​អី​នោះ​ទេ ស្រាប់តែ​ជាន់​ហ្គែរ បណ្ដាល​ឲ្យ​រថយន្ត​ស្ទុះ​ត្រង់​ទៅ​បុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​រលំ​អស់​ចំនួន ២ កង់ ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន ក៏​បន្ត​ជ្រុល​បុក​របង​យានដ្ឋាន​ថែទាំ​រថយន្ត និង​ម៉ូតូ​យីហោ VR បណ្ដាល​ឲ្យ​វៀច​របង​ដែក​អស់​មួយ​ផ្ទាំង និង​សម្ភារៈ​មួយ​ចំនួន ព្រមទាំង​ធ្វើ​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​ផែ្នក​ខាងមុខ ទៅមុខ​លែង​រួច។ ភ្លាមៗ នោះ អ្នក​បើកបរ​មិន​មាន​រង​របួស​អ្វី​នោះ​ទេ បាន​ចេញ​ពី​រថយន្ត ដើរ​គេច​ចេញ​ទៅ​បាត់​តែម្ដង។

ក្រោយពេល​កើតហេតុ រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ជំនាញ​ចរាចរណ៍​វាស់វែង​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដំណោះស្រាយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ វិនាទី មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ២១ វិនាទី មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

រាជិនីសំឡេងមាស ប៉ែន រ៉ន
ជីវិតកម្សាន្ដ៣ នាទីutes មុន

ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន

ព័ត៌មានជាតិ៣ នាទីutes មុន

កសិករ​​រស់នៅ​ខេត្ត​បាត់ដំបង ប្រើប្រាស់​ដី ១០ រ៉ៃ រកចំណូលបាន ២ ដងក្នុង ១ ឆ្នាំ ទ្រទ្រង់ជីវភាពគ្រួសារ

ព័ត៌មានជាតិ១៣ នាទីutes មុន

២០២៤ កម្ពុជា បញ្ជូនពលករទៅធ្វើការនៅថៃ ជាង ៣ ម៉ឺននាក់ ជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរ

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម