Connect with us

ព័ត៌មានអន្ដរជាតិ

តំណាងលោក Trump បដិសេធការចោទប្រកាន់ថា ឲ្យលុយតារារ៉េប 50 Cent មកច្រៀងឃោសនាបោះឆ្នោត

បានផុស

នៅ

កាលពីថ្ងៃទី ៣០ ខែតុលា អ្នកតំណាងយុទ្ធនាការរបស់លោក Donald Trump បានបដិសេធថា អតីតប្រធានាធិបតីអាមេរិកមិនបានចំណាយប្រាក់ណាមួយ ដើម្បីអញ្ជើញតារាចម្រៀងឲ្យមកច្រៀងនៅឯការជួបជុំយុទ្ធនាការចុងសប្តាហ៍នោះទេ។ ការអះអាងបស់ 50 Cent អំពីការទទួលបានប្រាក់ចំនួន ៣លានដុល្លារដើម្បីច្រៀងគាំទ្រលោក Trump គឺមិនពិតនោះទេ។

យោងតាម ​​Variety បញ្ចាក់ថា នៅឯក្លឹបអាហារពេលព្រឹក 50 Cent បាននិយាយថា​​ គាត់បានបដិសេធសំណើរចំនួន ៣លានដុល្លារដើម្បីច្រៀងនៅឯការជួបជុំយុទ្ធនាការឃោសនាបោះឆ្នោតរបស់អតីតប្រធានាធិបតី Donald Trump នៅ Madison Square Garden ក្នុងទីក្រុង New York សហរដ្ឋអាមេរិក។

តារារ៉េបប្រុសរូបនេះក៏និយាយថា គាត់បានទទួលការផ្តល់ជូនដើម្បីច្រៀងគាំទ្រលោក Trump នៅសន្និបាតជាតិនៃសាធារណរដ្ឋក្នុងខែកក្កដា ប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ុនប៉ងធ្វើឃាតរបស់អតីតប្រធានាធិបតីអាមេរិក។

មិនត្រឹមតែប៉ុណ្ណឹងទេ តារារ៉េបវ័យ ៤៩ឆ្នាំរូបនេះ នោតែរក្សា​អាកប្បកិរិយា​មិន​ប្រកាន់​នយោបាយ​ដោយ​ផ្តោត​លើ​អាជីព​ចម្រៀង​របស់​គាត់​ថា «​មាន​មនុស្ស​ជា​ច្រើន​ដែល​ជំទាស់​ប្រសិនបើ​ខ្ញុំ​ចូល​រួម​ក្នុង​ឆាក​នយោបាយ។ ខ្ញុំមិនហ៊ានទៅឆ្ងាយទេ។ ខ្ញុំខ្លាចនិយាយរឿងបែបនេះ។ ខ្ញុំខ្លាចនយោបាយ»!

50 Cent ថែមទាំងគូស​បញ្ជាក់ទៀត​ថា​ Kanye West ត្រូវបានហាមប្រាមមិនឲ្យសម្តែងក្នុងរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីមហាសេដ្ឋីស្បែកខ្មៅរូបនេះត្រូវបានចោទប្រកាន់ពីបទរើសអើងជាតិសាសន៍​​ ស្របពេលដែលកម្មវិធីដ៏ធំរបស់ Kanye West នៅសហរដ្ឋអាមេរិក គឺនៅខែធ្នូ ឆ្នាំ ២០២៣ នៅ LIV Miami។

ទោះបីជាយ៉ាងណា សិល្បករ​ជាច្រើន​នៅ​ហូលីវូដ​ត្រូវ​បាន​បែង​ចែក​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា។ Beyoncé, Eminem, Megan Thee Stallion, Taylor Swift បាននិយាយគាំទ្រ លោកស្រី Kamala Harris ខណៈដែល Zachary Levi, Kid Rock, រូបតំណាងកីឡាចំបាប់ Hulk Hogan បានប្រកាសការបោះឆ្នោតរបស់ពួកគេ សម្រាប់អតីតប្រធានាធិបតី Donald Trump ។

ទន្ទឹមគ្នានោះថែមទៀត ការស្រាវជ្រាវដោយមជ្ឈមណ្ឌល Ash សម្រាប់អភិបាលកិច្ចប្រជាធិបតេយ្យ និងការបង្កើតថ្មី សាកលវិទ្យាល័យ Harvard បង្ហាញថា តារាល្បីៗបានបង្កើតភាពរស់រវើក និងមានឥទ្ធិពលលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ អ្នក​ជំនាញ​និយាយ​ថា សំឡេង​តារា​កម្សាន្ត​លើក​កម្ពស់​ការ​ចូល​រួម​របស់​ពលរដ្ឋ និង​ផ្លាស់​ប្តូរ​តួលេខ​បោះ​ឆ្នោត៕

តារារ៉េប 50 Cent
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោក Trump បង្ហោះ​សារចំៗថា​ ​ស្អប់ Taylor Swift ខ្លាំងបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៦ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៥ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៤ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម