Connect with us

ព័ត៌មានអន្ដរជាតិ

​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាច្រើន​ទៀត​ភៀសខ្លួន​​ពី​មី​យ៉ាន់​ម៉ា​ទៅ​ដល់​ឥណ្ឌូណេស៊ី​ ខណៈ​​​​​​មាន​អ្នកស្លាប់​៦​នាក់​

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់ ខណៈដែលជនជាតិរ៉ូហ៊ីងយ៉ាជិត១០០នាក់​រត់​ភៀសខ្លួន​តាមទូក បានមក​ដល់​ខេត្ត Aceh ប្រទេសឥណ្ឌូណេ​ស៊ី ដែលជា​ការ​រត់​គេច​ខ្លួន​ចុងក្រោយ​ពី​ប្រទេស​មីយ៉ាន់ម៉ា​​ដែល​ធ្វើ​ទុក្ខបុកម្នេញ​ពួក​គេ​​​ក្នុង​​រយៈពេល​ប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី​១ខែវិច្ឆិកានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ប្រធាន​សហគមន៍នេសាទក្នុងស្រុក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ ថា មនុស្សចំនួន​៩៦​នាក់ រួមទាំងកុមារ​៧ នាក់ នៅតែស្ថិតនៅឆ្នេរមួយនៅភាគខាងកើតខេត្ត Aceh នៅ​លើ​កោះស៊ូម៉ាត្រា មិនទាន់មានដំណោះស្រាយនៅឡើយទេ ខណៈពួកគេនៅតែនៅតាមឆ្នេរ ជាមួយគ្នានេះសាកសពពីរនាក់ត្រូវបានរកឃើញនៅលើច្រាំង និងបួននាក់អណ្តែតក្នុងសមុទ្រ។

ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល​៣០០​នាក់​បានមកដល់ឆ្នេរសមុទ្រកាលពីសប្តាហ៍មុននៅក្នុងខេត្ត​ Aceh និងស៊ូម៉ាត្រាខាងជើង។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បានអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីធានាសុវត្ថិភាពរបស់ពួកគេ។ យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិបានឱ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ២៥០០ នាក់​បាន​មកតាមទូកនៅ Aceh ចាប់ពីខែមករា ឆ្នាំ​២០២៣ ដល់ខែមីនាឆ្នាំ​២០២៤ ដែលចំនួនដ៏ច្រើនបានមកដល់ប្រទេស​ឥណ្ឌូណេ​ស៊ីក្នុងរយៈពេលប្រាំបីឆ្នាំមុន។

ក្រុមជនជាតិរ៉ូហ៊ីងយ៉ាភាគច្រើនប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមនុស្សរាប់សែននាក់បានភៀសខ្លួនចេញពីការបង្រ្កាបដោយយោធា ដោយស្វែងរកទីជម្រកនៅក្នុងជំរុំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស ខណៈមនុស្សរាប់ពាន់នាក់ប្រថុយគ្រោះថ្នាក់ធ្វើដំណើរទៅប្រទេសថៃ ឥណ្ឌូណេ​ស៊ី និងម៉ាឡេស៊ីតាមទូក។ ដោយសារប្រជាជនមីយ៉ាន់ម៉ាភាគច្រើនជាអ្នកកាន់សាសនាព្រះពុទ្ធចាត់ទុកជនជាតិរ៉ូហ៊ីងយ៉ាថាជាអ្នកជ្រៀតជ្រែកបរទេសមកពីអាស៊ីខាងត្បូង ដោយបដិសេធពួកគេពីភាពជាពលរដ្ឋ។

(រូបភាព៖ AP)

លើស​ពីនេះជនជាតិរ៉ូហ៊ីងយ៉ា​បាន​និង​កំពុង​ទទួលរងនូវការប្រយុទ្ធចុងក្រោយបំផុត ដោយសារតែពួកគេត្រូវបានបង្ខំឱ្យចូល​ទៅក្នុងជួរកងទ័ព បើទោះបីជាមិនត្រូវបានទទួលស្គាល់ថាជាពលរដ្ឋក៏ដោយ។ បុរសដែលមានអាយុពី​១៨ ដល់​៣៥​ឆ្នាំ និងស្ត្រីដែលមានអាយុពី ១៨ ដល់ ២៧ ឆ្នាំអាចត្រូវបានព្រាងឲ្យចូលក្នុងកងកម្លាំងប្រដាប់អាវុធរយៈពេល ២ ឆ្នាំហើយអាណត្តិនេះអាចបន្តដល់​៥​ឆ្នាំចំពេលដែលមានការប្រកាសអាសន្នជាតិបែបនេះ។

គួររម្លឹកថាក្នុងឆ្នាំ ២០១៧ ការបង្រ្កាបដោយយោធាបានបង្ខំឱ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ៧០០០០០ ភៀសខ្លួនឆ្លងព្រំដែនចូលទៅក្នុងប្រទេសបង់ក្លាដែស។ ក្នុងអំឡុងពេលនៃការបង្រ្កាប ជនភៀសខ្លួនតែងតែរាយការណ៍អំពីការរំលោភ ការធ្វើទារុណកម្ម ការដុត និងសម្លាប់ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។ ការបង្រ្កាបឆ្នាំ២០១៧ នេះស្ថិតនៅក្រោមការស៊ើបអង្កេតដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ ចាប់តាំងពីឆ្នាំ ២០១៩ផងដែរ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ វិនាទី មុន

​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាច្រើន​ទៀត​ភៀសខ្លួន​​ពី​មី​យ៉ាន់​ម៉ា​ទៅ​ដល់​ឥណ្ឌូណេស៊ី​ ខណៈ​​​​​​មាន​អ្នកស្លាប់​៦​នាក់​

ជីវិតកម្សាន្ដ៥ នាទី មុន

៤ ចំណុច អ្នកគាំទ្រមើលឃើញ លោក ទេព រិន្ទដារ៉ូ ស័ក្ដិសមបំផុតសម្ដែងតួអង្គជាក្សត្រ

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

វៀតណាម ជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ព្រោះទឹកជំនន់ ខណៈមនុស្សស្លាប់ កើនដល់១២នាក់

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ថៃ ប្រាប់​ថា ពលរដ្ឋ​ខ្លួន ៤​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្បែរ​ព្រំដែន​អ៊ីស្រាអែល-លីបង់

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ថៃអនុម័តការវិនិយោគថ្មី​​ ២ ប៊ីលាន​ដុល្លារ សម្រាប់​មជ្ឈមណ្ឌលទិន្នន័យ អេឡិចត្រូនិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្ស​ស្លាប់​ម្នាក់ នៅ​ក្នុងហេតុការណ៍​ឆេះ​រោងចក្រ​ប្រេង​ឆា​នៅ​ឥណ្ឌូណេស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នឹងដង្ហែចេញពីវិមាន ៧ មករា ឆ្ពោះទៅខេត្តត្រាវិញ (ព្រះត្រពាំង) នាព្រលឹមថ្ងៃទី ០៤ វិច្ឆិកា

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្យុះសង្ឃរា កង្រី នៅតែបន្តមានឥទ្ធិពលខ្លាំងដល់ថ្ងៃទី៣វិច្ឆិកា

សេដ្ឋកិច្ច២៣ ម៉ោង មុន

ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា

ចរាចរណ៍៦ ម៉ោង មុន

Range Rover មួយគ្រឿង បើកចេញពីក្នុងបុរី ជ្រុលបុករបាំងថ្មទ្រូងផ្លូវ បន្តទៅបុករបងយានដ្ឋានមួយកន្លែងទៀត

Sokha Hotels

ព័ត៌មានពេញនិយម