Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ពិភាក្សាជាមួយមហាសេដ្ឋីកសិកម្ម លេីការផលិតជីធម្មជាតិ លក់ឲ្យកសិករតម្លៃទាបជាងជីនាំចូល

បានផុស

នៅ

សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាជាមួយអ្នកឧកញ៉ា ម៉ុង ឬទ្ធី លើការផលិតជីធម្មជាតិ ទុកលក់ឱ្យកសិករខ្មែរ ក្នុងតម្លៃទាបជាងជីដែលនាំចូលពីប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាព្រឹកថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា អ្នកឧកញ៉ា ម៉ុង ឫទ្ធី សរសេរលើទំព័រហ្វេសប៊ុកដូច្នេះ÷[ សម្តេច​មហាបវរធិបតី​ បានផ្តល់​កិត្តិយស​ដ៏​មហាខ្ពង់ខ្ពស់បំផុត​ ពិសារអាហារ​ពេលព្រឹក​ពិភាក្សា​លេី​វិស័យ​ផលិត​ជី​សេរីរាង​(ជីធម្មជាតិ)​ ដេីម្បី​លក់ចែកជូន​ប្រជាកសិករ​យេីង​ក្នុង​តម្លៃ​ទាបជាង​ជីនាំចូល​មកពី​បរទេស​ និង​ជួយ​ជម្រុញ​ពង្រីក​វិស័យ​ទេសចរណ៍​ធម្មជាតិ​អោយ​កាន់តែ​ច្រើន​បន្ថែម​ទៀត​។]។

តាមអ្នកឧកញ៉ា ម៉ុង ឫទ្ធី នាព្រឹកនេះ សម្ដេចធិបតី បានជួប​ពិភាក្សា​រយៈពេល​មួយ​ម៉ោង​ដប់ប្រាំនាំទី​​ ​ជាមួយលោក។

ឆ្លងកាត់ការពិភាក្សានេះ មហាសេដ្ឋីរកស៊ីលើវិស័យកសិកម្ម អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានឆ្លៀតសរសើរសម្ដេចនាយករដ្ឋមន្ត្រីថា ​សម្តេច​ធិបតី​ឈ្ឈ្លៀសវៃ ហើយស្ទើរតែ​គ្រប់ពាក្យទាំងអស់​ សម្តេច​ធិបតី គិតគូ​តែពី​ផលប្រយោជន៍​ជាតិ​ និង​ប្រជាជន​។

​ជាមួយគ្នានេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី សន្យាថា នឹងខិតខំ​ប្រឹងប្រែង​រកគ្រប់​មធ្យោបាយ​ ដេីម្បី​អនុវត្តអោយបានតាម​អនុសាសន៍​របស់​សម្តេច​ ដេីម្បី​បាន​ចូលរួម​ចំណែក​បំរើ​ជាតិ​ប្រជាជន​ លេីវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ និង​ទេសចរណ៍​ធម្មជាតិ​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម