ព័ត៌មានអន្ដរជាតិ
UN ៖ យោធាមីយ៉ាន់ម៉ាកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ
អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យោធាមីយ៉ាន់ម៉ាទំនងជាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ខណៈបាតុករ ៧ នាក់បន្ថែមទៀតត្រូវបានបាញ់សម្លាប់ ។
អ្នកស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិនិយាយថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៧០ នាក់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។
លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយតាមរយៈសារជាវីដេអូនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍ថា របាយការណ៍ដែលអាចជឿទុកចិត្តបានបង្ហាញថា យ៉ាងហោចណាស់ជនស៊ីវិល ៧០ នាក់ត្រូវបានសម្លាប់ និងច្រើនជាង ២,០០០ នាក់ផ្សេងទៀតត្រូវបានចាប់ឃុំខ្លួនតាមអំពើចិត្ត ។
លោកបាននិយាយថា មានភ័ស្តុតាងវីដេអូនៃកងកម្លាំងសន្តិសុខបានវាយដំក្រុមអ្នកតវ៉ា ក្រុមគ្រូពេទ្យ និងអ្នកឈរមើល ហើយបានបាញ់ប្រហារទៅលើផ្ទះរបស់ប្រជាជនជាដើម ។ លោកស្នើថា សកម្មភាពបែបនេះអាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។
លោក Andrews បានស្វាគមន៍សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធដែលបានបង្ហាញការព្រួយបារម្ភអំពីស្ថានភាព និងបានថ្កោលទោសចំពោះអំពើហិង្សានេះ ។ ប៉ុន្តែលោកបានបន្ថែមថា ការឆ្លើយតបរបស់ UN មិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មពហុភាគីប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ។
ចំណែកអ្នកតំណាងក្រសួងការបរទេសមីយ៉ាន់ម៉ាលោក Chan Aye បានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា អាជ្ញាធររបស់ប្រទេសនេះបានអនុវត្តការអត់ធ្មត់បំផុតដើម្បីដោះស្រាយជាមួយ “ការតវ៉ាដោយហិង្សា” នេះ ។
ជាមួយគ្នានេះដែរអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានស្តីបន្ទោសម្តងទៀតដល់យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍ ។
លោកបានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកមានការតក់ស្លុតចំពោះអំពើហិង្សាដ៏សាហាវដែលបានប្រព្រឹត្ដប្រឆាំងនឹងប្រជាជនមីយ៉ាន់ម៉ាជាការឆ្លើយតបនឹងការអំពាវនាវដោយសន្តិវិធីរបស់យោធាដើម្បីស្តាររដ្ឋាភិបាលស៊ីវិលដែលពួកគេបានជ្រើសរើសដោយខ្លួនឯងដោយការបោះឆ្នោត ។
លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបន្ថែមលើបុគ្គល និងអង្គភាពដែលមានទំនាក់ទំនងជាមួយយោធាមួយថ្ងៃមុននេះ ។ លោកបានបន្ថែមថា “យើងនឹងបន្តរកវិធីដើម្បីធ្វើឲ្យរបបយោធាទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន” ។
លោក Price ក៏បាននិយាយដែរថា បញ្ហានេះនឹងស្ថិតនៅលើរបៀបវារៈនៅពេលដែលរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Antony Blinken ធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Mail
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan