Connect with us

ព័ត៌មានជាតិ

ប.ស.ស បន្តអំពាវនាវសមាជិកកុំបង់ភាគទានតាមគណនីធនាគារផ្ដេសផ្ដាស ចៀសវាងខាតបង់ប្រាក់ឥតប្រយោជន៍

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) បាន​បន្ត​អំពាវនាវ​ដល់​សមាជិក ប​.​ស​.​ស ពិសេស​បុគ្គល​ស្វ័យ​និ​យោជន៍ កុំ​បង់​ភាគទាន​តាម​គណនី​ធនាគារ​ផ្ដេសផ្ដាស ចៀសវាង​ខាតបង់​ប្រាក់​ឥតប្រយោជន៍ ពេល​បង់​ត្រូវ​រកមើល​ពាក្យ “​ប​.​ស​.​ស​. បង់​ភាគទាន​ស្វ័យ​និ​យោជន៍​” ឬ​ជា​ភាសា​អង់គ្លេស “NSSF Self Employed” ទើប​ជា​ការ​ត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បន្ត​អំពាវនាវ​របស់ ប​.​ស​.​ស នេះ បន្ទាប់ពី​ថ្មីៗ នេះ មាន​ករណី​ឆបោក​ទៅ​លើ​សមាជិក ប​.​ស​.​ស តាមរយៈ​បង់​ភាគទាន ដោយ​ជន​ឆបោក​បាន​ផ្ញើ​សារ​ទៅ​សមាជិក ប​.​ស​.​ស ដោយផ្ទាល់ និង​បាន​បញ្ចុះបញ្ចូល​ឱ្យ​សមាជិក ប​.​ស​.​ស​. បង់ប្រាក់​មក​គណនី​ធនាគារ​របស់​ខ្លួន។

អាស្រ័យ​ហេតុនេះ សូម​ប្រជាពលរដ្ឋ​មេត្តា​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ចំពោះ​ការ​ឆបោក​របស់​ក្រុម​ជន​អនាមិក​ទាំងនេះ ចៀសវាង​ខាតបង់​ប្រាក់ ឬ​ទ្រព្យសម្បត្តិ​ផ្សេងៗ។

ប​.​ស​.​ស បាន​បញ្ជាក់​ថា សម្រាប់​សមាជិក ប​.​ស​.​ស​. ជា​បុគ្គល​ស្វ័យ​និ​យោជន៍ រាល់ពេល​បង់​ភាគទាន​មក ប​.​ស​.​ស​. ត្រូវ​រកមើល​ពាក្យ “​ប​.​ស​.​ស​. បង់​ភាគទាន​ស្វ័យ​និ​យោជន៍​” ឬ​ជា​ភាសា​អង់គ្លេស “NSSF Self Employed” ហើយ​ប្រសិនបើ​ពេល​ចុច​បង់​ភាគទាន តែ​មិន​មាន​ឃើញ​ឈ្មោះ​ដូច​ខាងលើ​ទេ គឺ​មិនមែន​ជា​គណនី​របស់ ប​.​ស​.​ស​. ឡើយ ដូច្នេះ សូម​កុំ​ចុច​បង់ ព្រោះ​ជា​ការ​ឆបោក​របស់​ក្រុម​ជន​អនាមិក។

ប្រសិនបើ​សមាជិក ប​.​ស​.​ស មាន​ចម្ងល់​ផ្សេងៗ ឬ​មាន​ការ​សង្ស័យ​ណាមួយ សូម​ខល​មក​លេខ ១២៨៦ ឬ ១២៩៧ ឬ​អាច​ឆាត​មកកាន់ Facebook Page ប​.​ស​.​ស ឬ​តាមរយៈ Telegram Group ផ្លូវការ​របស់ ប​.​ស​.​ស។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ដើមខែ​តុលា ឆ្នាំ ២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​សមាជិក​របស់​ខ្លួន​កើន​ឡើង​ដល់ ២ ៥៤៣ ៨៧០ នាក់ ស្រី ១ ៤១៣ ០១១ នាក់។ ក្នុងនោះ បុគ្គល​ស្ថិតក្នុង​វិស័យ​សាធារណៈ ចំនួន ៤៨២ ៥៧៧ នាក់ បុគ្គល​ក្រោម​បទប្បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងារ ចំនួន ១ ៥៨១ ៩៨៨ នាក់​, បុគ្គល​ស្វ័យ​និ​យោជន៍ ចំនួន ៣៦២ ៣៥៥ នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ចំនួន ១១៦ ៩៥០ នាក់ ដែល​ទាំងនេះ​បង្ហាញ​ថា ប្រជាពលរដ្ឋ​កាន់តែ​ជឿ​ទុកចិត្ត និង​យល់ដឹង​ច្បាស់​ពី​អត្ថប្រយោជន៍ នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប​.​ស​.​ស)៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ វិនាទី មុន

ប.ស.ស បន្តអំពាវនាវសមាជិកកុំបង់ភាគទានតាមគណនីធនាគារផ្ដេសផ្ដាស ចៀសវាងខាតបង់ប្រាក់ឥតប្រយោជន៍

ព័ត៌មានជាតិ៧ នាទី មុន

កម្ពុជា-កូរ៉េ ជួបជជែកគ្នាពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនីតិកម្ម

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

របាយការណ៍​ថ្មី​របស់​អាមេរិក បង្ហាញ​ថា ទ័ព​កូរ៉េ​ខាង​ជើង ៨ ០០០​នាក់​កំពុងនៅ​ព្រំដែន​អ៊ុយក្រែន

ជីវិតកម្សាន្ដ៩ នាទី មុន

លោកណាវ៉ាត់ ទម្លាយក្រោយឆាក Miss Grand មីយ៉ានម៉ាថា មានជម្លោះនិងពុករលួយច្រើន

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

IMF ព្រមាន​ពី​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច​អាស៊ី ដោយ​​​​​បញ្ហា​​​ពាណិជ្ជកម្ម ​និងសេដ្ឋកិច្ចចិន

Sokha Hotels

ព័ត៌មានពេញនិយម