កីឡា
Pacquiao ប្រាប់ឈ្មោះដៃគូបន្ទាប់ គឺមិនមែន Crawford ដែលគាត់ចង់៤០លានដុល្លារទេ
ស្តេចប្រដាល់អាស៊ី Manny Pacquiao បានធ្វើការសម្រេចចិត្តថា គាត់ចង់បាន Mikey Garcia ជាដៃគូប្រកួតបន្ទាប់ដែលនេះមានន័យជើងខ្លាំង Terence Crawford នឹងមិនទាន់សម្រេចបំណងចង់ជួបវីរបុរសហ្វីលីពីនអស់រយៈពេលជាច្រើនឆ្នាំនោះទេ។

Paacquiao អាយុ៤២ឆ្នាំបានប្រាប់ប្រភពព័ត៌មាន Daily Tribune ថា គាត់ចង់ប្រកួតជាមួយកីឡាករដែលកំពុងគ្រប់គ្រងខ្សែក្រវាត់ពិភពលោកនាពេលបច្ចុប្បន្ន និងសង្ឃឹមទទួលបានប្រាក់ច្រើន។
តាមការចង់បាននេះ ជើងខ្លាំង Terence Crawford ដែលចង់ជួបស្តេចប្រដាល់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំហើយនោះ ពិតជាស័ក្តិសមជាដៃគូសម្រាប់ Manny Pacquiao។
កាលពីខែកុម្កៈ កន្លងទៅនេះ វីរបុរសហ្វីលីពីនបាននិយាយថា ៖«ខ្ញុំចង់ប្រកួតជានរណាដែលមានខ្សែក្រវាត់ពិភពលោក។ ខ្ញុំបានប្រាប់លោកគ្រូ Bob Arum ថា ខ្ញុំចង់បានតម្លៃខ្លួន៤០លានដុល្លារអាមេរិក ហើយ Crawford ទទួលបាន១០លានដុល្លារ»។

កីឡាករអាមេរិក Crawford ដែលមានបទពិសោធប្រកួតឈ្នះ ៣៧ដង ក្នុងនោះឈ្នះសន្លប់២៨ដង តែមិនទាន់ចាញ់ម្តងណាសោះ បច្ចុប្បន្នកំពុងគ្រប់ខ្សែក្រវាត់ពិភពលោក៣ប្រភេទទម្ងន់។
ទោះបីជាយ៉ាងណា នៅក្នុងសប្តាហ៍នេះ Pacquiao ដែលមានប្រវត្តិប្រកួតឈ្នះ៦២ដង ចាញ់៧ និងស្មើ១ ក្នុងនោះឈ្នះសន្លប់៣៩ដង បានប្រាប់ ABSCBNNews ថា គាត់ដាក់គោលដៅទៅលើអតីតជើងឯកពិភពលោក៤ប្រភេទទម្ងន់ Mikey Garcia អាយុ៣៣ឆ្នាំសម្រាប់ប្រកួតបន្ទាប់របស់គាត់។
មែនទែនទៅ Mikey ដែលមានប្រវត្តិប្រកួតឈ្នះ ៤០ដង ចាញ់១ដង ក្នុងនោះឈ្នះសន្លប់៣៣ដងខកខានឡើងសង្វៀនតាំងពីឆ្នាំ២០១៨។
ទោះជាយ៉ាងណា ការផ្គូផ្គងសម្រេចជាផ្លូវការមិនទាន់ចេញជារូបរាងទេ ខណៈការផ្ទុះកូវីដ-១៩ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ boxing247

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ