Connect with us

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី ០១ វិច្ឆិកា មានការងារជិត ៤ ម៉ឺន ៥ ពាន់កន្លែង កំពុងរង់ចាំយុវជនស្វែងរកការងារធ្វើ

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃ​ទី ០១ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ មាន​ការងារ​ចំនួន ៤៤ ៩៣៥ កន្លែង កំពុង​រង់ចាំ​យុវជន​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ក្នុង​នោះ​មាន​ទាំង​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា ការងារ​ចំនួន ៤៤ ៩៣៥ កន្លែង ក្នុង​នោះ វិស័យ​ឧស្សាហកម្ម​មាន​ចំនួន ៣២ ១៥៥ កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន ៣ ០៧៦ កន្លែង និង​វិស័យ​កសិកម្ម​មាន​ចំនួន ៩ ៧០៤ កន្លែង។

ក្នុង​នោះ នៅ​ខេត្ត​រតនគីរី មាន​តម្រូវការ​ផ្នែក​កសិកម្ម​ចំនួន ៤ ៣៤០ កន្លែង ខេត្ត​កំពង់ស្ពឺ មាន​តម្រូវការ​កម្លាំង​ពលកម្ម​ផ្នែក​ឧស្សាហកម្ម​ ៦ ១៥២ កន្លែង។ ខេត្ត​កំពង់ឆ្នាំង​មាន​តម្រូវការ​ផ្នែក​ឧស្សាហកម្ម ​១០ ២០០​ កន្លែង។ រាជធានី​ភ្នំពេញ​មាន ​៧ ៣៤១ កន្លែង ក្នុង​នោះ​ផ្នែក​ឧស្សាហកម្ម ៥ ៧៧៥​ កន្លែង ​និង​ផ្នែក​សេវាកម្ម​ ១ ៥៦៦​ កន្លែង។ ខេត្ត​ស្វាយរៀង​មាន​ចំនួន​ ៣ ៦៨៣ ​កន្លែង ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​មាន ​៣ ៥៩៤​ កន្លែង​ និង​សេវាកម្ម​ ៨៩ ​កន្លែង។ ខេត្ត​កណ្តាល​មាន​តម្រូវការ​កម្លាំង​ពលកម្ម ៤ ២៣៨ ​កន្លែង ​ក្នុងនោះ​ផ្នែក​ឧស្សាហកម្ម​ ៤ ១៩៦​ កន្លែង​ និង​ផ្នែក​សេវាកម្ម​ ៤២ កន្លែង។ ខេត្ត​បន្ទាយមានជ័យ​មាន​ ៩២៧ ​កន្លែង ​ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​ ៤៧២​ កន្លែង​ និង​សេវាកម្ម ​៤៥៥​ កន្លែង។

ខេត្ត​ក្រចេះ​មាន ​៣ ០៤៧ ​កន្លែង​ ក្នុងនោះ​វិស័យ​សេវាកម្ម​ ៧ ​កន្លែង​ និង​កសិកម្ម​ ៣ ០៤០ ​កន្លែង។ ខេត្ត​ស្ទឹងត្រែង​មាន​តម្រូវការ​ ២ ៣១៦​ កន្លែង ​ក្នុងនោះ​ផ្នែក​សេវាកម្ម​ ១៦ ​កន្លែង និង​កសិកម្ម​ ២ ៣០០ កន្លែង។ ខេត្ត​កំពង់ចាម​មាន​ ៧៨៧ ​កន្លែង ​ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​មាន ​៧៥៤ ​កន្លែង និង​សេវាកម្ម​ ៣៣ ​កន្លែង​ និង​ខេត្ត​ផ្សេងៗ ​មាន ​១ ៩០៤ ​កន្លែង ​ក្នុងនោះ​ឧស្សាហកម្ម​មាន ​១ ០១២ កន្លែង សេវាកម្ម​ ៨៦៨ ​កន្លែង និង​កសិកម្ម ​២៤​ កន្លែង។

ក្រសួង​ការងារ​ បាន​បន្តទៀតថា កម្លាំង​ពលកម្ម​ជិត ​៤​ ម៉ឺន​ ៥​ ពាន់​កន្លែង នឹង​ត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន ​១០​ រួមមាន អ្នកបញ្ជា​ម៉ាស៊ីនដេរ​ចំនួន ​២៧ ១៥១​ កន្លែង កម្មករ​ចម្ការ​ដំណាំ​ចំនួន ​៨ ៩២០​ កន្លែង ​កម្មករ​ក្នុង​ផលិតកម្ម​ចំនួន​ ១ ០៩៥​ កន្លែង អ្នកត្រួតពិនិត្យ​ដំណើរ​ការផលិត​លោហធាតុ ​១ ២០០​ កន្លែង កម្មករ​ខ្ចប់​វេច​ដោយ​ដៃ​ ២៥២ ​កន្លែង ​អ្នកធ្វើ​ស្បែកជើង ​និង​អ្នកធ្វើការ​ពាក់ព័ន្ធ​ ៩៣០​ កន្លែង ​មន្ត្រី​ឥណទាន និង​កម្ចី​ប្រាក់​ ៨២០​ កន្លែង អ្នកបញ្ជា​ម៉ាស៊ីន​កន្លែង​ផលិត​ផលិតផល​ធ្វើ​ពី​ក្រណាត់​ និង​រោមសត្វ​ ៥០០ ​កន្លែង យន្តការី​ និង​អ្នក​ដំឡើង​អគ្គិសនី ​២៩១ ​កន្លែង បុគ្គលិក​ផ្នែក​កត់ត្រា​ស្ថិតិ​ហិរញ្ញវត្ថុ ​និង​ធានារ៉ាប់រង​ ២៨៩​ កន្លែង​ និង​មុខរបរ​ផ្សេងៗ ​៣ ៤៨៧​ កន្លែង។

ក្រសួង បាន​ណែនាំ​ដល់​យុវជន សិស្ស និស្សិត មេត្តា​ទាក់ទង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​ទូរស័ព្ទ ១២៩៧ ឬ ១២៨៦ ឬ តេ​លេ​ក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ដើម្បី​ចុះឈ្មោះ និង​សម្ភាស​ភ្លាមៗ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ស្វែងរក​ឱកាស​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក ជៀសវាង​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ក្រៅ​ប្រទេស​តាមរយៈ​មេខ្យល់​នាំ​ឱ្យ​បាត់បង់​អត្ថប្រយោជន៍ ឬ​មានការ​រំលោភ​បំពាន​ផ្លូវច្បាប់ ពិសេស​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ពី​សំណាក់​អាជ្ញាធរ​បរទេស​ទៀត​ផង។

លោក​បាន​បន្ត​ថា ការ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ពុំ​មាន​ការ​លំបាក​នោះ​ទេ ពីព្រោះ​ឱកាស​ការងារ​នៅ​ក្នុង​ស្រុក​ត្រូវ​បាន​ប្រកាស​ជា​រៀងរាល់​សប្ដាហ៍ តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទាំង​នៅ​លើ​បណ្ដាញ​សង្គម និង​តាម​រោងចក្រ សហគ្រាស ក៏ដូចជា​នៅ​តាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​តែម្ដង ដែល​ការងារ​ទាំងនោះ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ដូច​ទៅ​នឹង​បណ្ដា​ប្រទេសជិតខាង​ផង​ដែរ​ដូចជា ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ​បើ​ធៀប​ជាមួយ​បណ្ដា​ប្រទេសជិតខាង​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​,​កន្លែង​ការងារ​នៅ​ក្បែរ​ផ្ទះ និង​ការ​ចំណាយ​ទាប អាច​ឱ្យ​ប្រជាពលរដ្ឋ​សន្សំសំចៃ​បាន​ច្រើន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ២០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម