ព័ត៌មានអន្ដរជាតិ
របាយការណ៍អ៊ុយក្រែន៖ ទាហានរុស្ស៊ី ស្លាប់ជាង៦៩ម៉ឺននាក់នៅក្នុងសង្គ្រាមតាំងពីឆ្នាំ២០២២
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន បានបង្ហោះរបាយការណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃសុក្រនេះថា រុស្ស៊ីបានបាត់បង់កងទ័ពរបស់ខ្លួនចំនួន ៦៩៦ ៤១០នាក់ ចាប់តាំងពីសង្គ្រាមឈ្លានពានកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
យោងតាមរបាយការណ៍ ក្រៅតែពីទាហានស្លាប់ រុស្ស៊ីបានខូចខាតរថក្រោះចំនួន ៩ ១៦២គ្រឿង, រថពាសដែកប្រយុទ្ធ ១៨ ៤៧០គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ២០ ០៣៩គ្រឿង, ប្រព័ន្ធបាញ់រ៉ុកកែត ១ ២៤៤គ្រឿង, ប្រព័ន្ធបាញ់ទម្លាក់យន្តហោះ ៩៩៤គ្រឿង, យន្តហោះ ៣៦៩គ្រឿង, ឧទ្ធម្ភាគចក្រ ៣២៩គ្រឿង, យន្តហោះគ្មានមនុស្សបើក ១៨ ០៨៨គ្រឿង, មីស៊ីលគ្រូស ២ ៦២៨គ្រាប់, នាវា/ទូកចម្បាំង ២៨គ្រឿង, នាវាមុជទឹក ១គ្រឿង, ធុង/រថយន្តដឹកសាំង ២៨ ០៣៨គ្រឿង និងឧបករណ៍ពិសេស ៣ ៥៧៩គ្រឿង។
ពាក់ព័ន្ធនឹងរបាយការណ៍នេះ ភាគីខាងរុស្ស៊ីមិនធ្លាប់បង្ហាញពីទិន្នន័យផ្លូវការអ្វីឡើយអំពីការស្លាប់របស់ទាហានខ្លួន។ យ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ធ្លាប់បានរាយការណ៍ថា ទាហានរុស្ស៊ីដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមមានចំនួនជាង ៧១ ០០០នាក់៕
ដោយ៖ ឈាង
ចុចអាន៖ លោក Zelensky ហួសចិត្តនឹងលោកខាងលិចថា ស្ងាត់មាត់ដូចគេចុករឿងកូរ៉េខាងជើងបញ្ជូនទ័ព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៣ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)