Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ប្រកាសឈរប្រកៀកស្មារុស្ស៊ី រហូតដល់ទីក្រុងមូស្គូឈ្នះ

បានផុស

នៅ

ក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី Choe Son-hui ជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov នៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រទី១ខែវិច្ឆិកាឆ្នាំ២០២៤, លោកស្រី Choe ប្រកាសថា ទីក្រុងព្យុងយ៉ាង នឹងឈរប្រកៀកស្មាទីក្រុងមូស្គូ រហូតដល់ «ថ្ងៃជ័យជម្នះ»។

លោកស្រី Choe Son-hui និងលោក Sergei Lavrov (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីនិយាយថា “គ្មានអ្វីត្រូវងឿងឆ្ងល់ឡើយថា ក្រោមការដឹកនាំដ៏ល្អរបស់ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន, កងទ័ពនិងប្រជាជនរុស្ស៊ីប្រាកដជានឹងទទួលជ័យជម្នះយ៉ាងធំធេងក្នុងការតស៊ូដ៏ពិសិដ្ឋដើម្បីការពារអធិបតេយ្យភាពនិងសន្តិសុខជាតិរបស់ប្រទេស។ ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ថា យើង​នឹង​ឈរប្រកៀកស្មាមិត្ត​រុស្ស៊ី​ ​រហូត​ដល់​ថ្ងៃ​ទទួល​បាន​ជ័យជម្នះ»។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីមិនបានបញ្ជាក់ថា ជ័យជម្នះនេះគឺចង់សំដៅទៅលើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននោះទេ ប៉ុន្តែគេដឹងថា លោកស្រីនិយាយក្នុងន័យនេះហើយ។

ដំណើរទស្សនកិច្ចរបស់លោកស្រីនៅប្រទេសរុស្ស៊ី គឺធ្វើឡើងចំពេលប្រទេសលោកខាងលិច ចោទកូរ៉េខាងជើង ថាបានបញ្ជូនទ័ពរាប់ម៉ឺននាក់ ទៅជួយរុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែន នៅសមរភូមិជួរមុខ។

កងទ័ពកូរ៉េខាងជើង (រូបថត៖ AP)

យ៉ាងណា តំណាងកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បានអះអាងកាលពីថ្ងៃទី២១ខែតុលាហើយថា ខ្លួនមិនបានបញ្ជូនកងទ័ពទៅគាំទ្រយុទ្ធនាការរបស់រុស្ស៊ីនៅអ៊ុយក្រែនទេ ហើយការចោទប្រកាន់បែបនេះគឺជាពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋានទាល់តែសោះ។

សូមបញ្ជាក់ថា រុស្ស៊ី-កូរ៉េខាងជើង មានព្រំដែនគោកនិងទំនាក់ទំនងជាប្រវត្តិសាស្ត្រ តាំងពីសម័យសូវៀតមក។ លោកពូទីន ធ្លាប់ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងឆ្នាំ២០០០ ភ្លាមៗបន្ទាប់ពីក្លាយជាប្រធានាធិបតី ដែលកាលនោះបានជួបជាមួយមេដឹកនាំគីម ជុងអ៊ីល។

សម្ព័ន្ធមិត្តទាំងពីរកាន់តែមានភាពស្និទ្ធស្នាល ក្រោយពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការសឹកក្នុងប្រទេសអ៊ុយក្រែននៅដើមឆ្នាំ២០២២។ ជាក់ស្តែងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី ទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែមិថុនា លោកពូទីននិងមេដឹកនាំគីមជុងអ៊ុន បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយការសន្យាថា បើប្រទេសណាមួយរងការវាយប្រហារ ប្រទេសមួយទៀតត្រូវជួយគ្នា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ របាយការណ៍​ថ្មី​របស់​អាមេរិក បង្ហាញ​ថា ទ័ព​កូរ៉េ​ខាង​ជើង ៨ ០០០​នាក់​កំពុងនៅ​ព្រំដែន​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ១១ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ១២ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម២២ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍២១ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៩ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម