ព័ត៌មានជាតិ
ក្រសួងការងារដាក់ចេញគោលការណ៍ដោះស្រាយការផ្សះផ្សាវិវាទការងារសាឡើងវិញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវគោលការណ៍ណែនាំដើម្បីផ្សះផ្សាវិវាទការងារសាឡើងវិញដើម្បីឱ្យភាគីវិវាទទទួលបាននូវភាពយុត្តិធម៌តម្លាភាពនិងអាចទទួលយកបានទាំងអស់គ្នា។
នៅក្នុងសេចក្តីណែនាំ ស្តីពីការផ្សះផ្សាវិវាទការងារសាឡើងវិញដែលទើបចេញផ្សាយនៅថ្ងៃទី០២វិច្ឆិកានេះ លោក ហេងសួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាការដាក់ចេញគោការណ៍ដោះស្រាយការផ្សះផ្សាវិវាទការងារសាឡើងវិញដោយសារកន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កេតឃើញថា ការផ្សះផ្សាវិវាទការងារមិនទាន់អាចឆ្លើយតបបានតាមតម្រូវការរបស់ភាគីវិវាទដែលធ្វើឱ្យអត្រាសះជាមិនទាន់សម្រេចបាន ១០០% នៅឡើយ។
លោករដ្ឋមន្ត្រីបានបន្តថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្សះផ្សាវិវាទការងារ និងឆ្លើយតបតាមសំណូមពររបស់ភាគីវិវាទ ដែល ជានិយោជកនិងកម្មករនិយោជិតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមដាក់ចេញនូវគោលការណ៍ណែនាំ
ស្តីពីនីតិវិធីនៃការផ្សះផ្សាវិវាទការងារសាឡើងវិញ ដូចខាងក្រោម៖
១. ក្នុងរយៈពេល ២ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីការផ្សះផ្សាវិវាទការងារដោយអធិការការងារ ឬអ្នកផ្សះផ្សាដែលចាត់តាំងដោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមិនទទួលបាន លទ្ធផលសះជាភាគីវិវាទអាចស្នើសុំជាលាយលក្ខណ៍អក្សររួមគ្នាមករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការផ្សះផ្សាវិវាទការងារសាឡើងវិញ។
២.រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចចាត់តាំង ឬប្តូរអ្នកផ្សះផ្សាដើម្បីធ្វើការ ផ្សះផ្សាវិវាទការងារនេះសាឡើងវិញបានស្របតាមនីតិវិធីដែលមានចែងក្នុងច្បាប់ស្តីពីការងារ។
៣.ប្រសិនបើការផ្សះផ្សាវិវាទការងារសាឡើងវិញនេះមិនទទួលបានលទ្ធផលសះជាភាគីវិវាទមិន អាចស្នើសុំឱ្យធ្វើការផ្សះផ្សាសាឡើងវិញជាថ្មីម្តងទៀតបានទេ។ ភាគីវិវាទត្រូវគោរពតាមនីតិវិធី បន្តសម្រាប់ការដោះស្រាយវិវាទការងារនេះ។
លោករដ្ឋមន្ត្រីបានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានតំណាងនិយោជក អង្គការ វិជ្ជាជីវៈរបស់និយោជក កម្មករនិយោជិតតំណាងកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះឱ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មនុស្សស្លាប់ម្នាក់ នៅក្នុងហេតុការណ៍ឆេះរោងចក្រប្រេងឆានៅឥណ្ឌូណេស៊ី