Connect with us

ព័ត៌មានជាតិ

អតិថិជនជាង៤០ម៉ឺននាក់ស្មើនឹងជិត៤៣៤លានដុល្លារគិតត្រឹមខែកញ្ញា

បានផុស

នៅ

គ្រឹះស្ថានធនាគារនិងហិរញវត្ថុបានរៀបចំឥណទានឡើងវិញដល់អតិថិជនជាង៤០ម៉ឺននាក់ស្មើនឹងជិត៤៣៤លានដុល្លារគិតត្រឹមខែកញ្ញា ដែលមានរយៈពេល១ខែតែប៉ុណ្ណោះ​បន្ទាប់ពី​ធនាគារជាតិនៃកម្ពុជាបានស្នើកាលពីចុងខែសីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី៣០ ខែសីហា ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំដល់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចអនុវត្តការដំឡើងចំណាត់ថ្នាក់ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយកម្រិត បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សង បន្តបន្ទាប់គ្នាក្នុងរយៈពេលយ៉ាងតិច ៣ ខែ ចំពោះឥណទានដែលមានការទូទាត់សងប្រាក់ដើម និងការប្រាក់ប្រចាំខែ។

បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនការិយាល័យឥណទាន (CBC) ក្នុងរយៈពេល១ខែ​នៃខែកញ្ញា បណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញដល់អតិថិជន​ខ្លួនចំនួន ៤២ ៦៣៤នាក់ មានទឹកប្រាក់ឥណទានចំនួន ៤៣៣,​៨៨លានដុល្លារ។​

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីថា បន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវចរាចរណ៍ណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកាលពីចុងខែសីហាឱ្យរៀបចំឥណទានឡើងវិញ ធនាគារលោកបានធ្វើការរៀបចំនូវឥណទានឡើងវិញដល់អតិថិជនដែលបានដាក់ពាក្យស្នើ។

លោកបានថ្លែងថា៖«ការរៀបចំឥណទានឡើងវិញនេះគឺបានជួយសម្រួលបន្ទុកដល់អតិថិជនរបស់យើងដែលមានការធ្លាក់ចុះនូវប្រាក់ចំណូល ដូច្នេះពួកគាត់មានលទ្ធភាពបង់តិចជាងមុន និងមានរយៈពេលសងត្រឡប់វែងជាងមុន។ ការណ៍នេះក៏បានចូលរួមចំណែកដល់ការបង់យឺតយ៉ាវ និងក៏ធ្វើឱ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជាយើងដំណើការល្អផងដែរ»។ លោកថា ភាគច្រើននៃឥណទានដែលត្រូវបានរៀបចំឡើងវិញគឺពីវិស័យលក់រាយ។

បើតាមការបញ្ជាក់ពីលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានឱ្យដឹងថា ក្នុងខែកញ្ញា បន្ទាប់ពីប្រកាសណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគាររបស់ខ្លួនបានសម្រួលការការរៀបចំឥណទានឡើងវិញដល់អតិថិជន គិតជាទឹកប្រាក់សរុបជាង២០លានដុល្លារ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃទី០៨តុលា លោកស្រី បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអះអាងថាការរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជូនប្រជាពលរដ្ឋដែលខ្វះលទ្ធភាពដើម្បីជួយសម្រួលដល់លំហូរសាច់ប្រាក់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក៏ដូចជាជួយដល់ផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចទាំងមូលផងដែរ។

លោកស្រីបានបន្តថាការធ្វើឥណទានឡើងវិញដើម្បីជួយសម្រួលឱ្យប្រជាពលរដ្ឋអាចមានលទ្ធភាពសងត្រឡប់មកធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងអាចសល់ប្រាក់ខ្លះសម្រាប់ដោះស្រាយជីវភាពប្រចាំដែលជួយដល់សកម្មភាពសេដ្ឋកិច្ចជាតិផងដែរតាមរយៈការទិញម្ហូបអាហារនិងកាហ្វេ គុយទាវនិងភេសជ្ជៈផ្សេងៗខណៈដែលពីមុនគាត់មានថវិកាត្រឹមតែបង់ធនាគារធ្វើឱ្យជីវភាពជួបការលំបាក។

លោកស្រីបានរំលឹកថាជុំវិញការរៀបចំឥណទានឡើងវិញនេះ នៅពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ដោយសារនៅក្នុងពេលនេះសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ទទួលនូវផលប៉ះពាល់ ជាច្រើន ជាពិសេសខ្សែច្រវាក់ផលិតកម្មត្រូវបានរអាក់រអួល ឬបញ្ឈប់ ការដឹកជញ្ជូនទាំងក្នុងនិងក្រៅប្រទេសក៏ជួបបញ្ហា និងការប៉ះ ពាល់ទាំងវិស័យទេសចរ បានធ្វើឱ្យភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនត្រូវបិតទ្វាជាដើម។

លោកស្រីបានបន្តទៀតថា៖«បញ្ហាប្រឈមទាំងអស់នេះ បានធ្វើឱ្យប្រជាជនមួយចំនួនបាត់បង់ការងារ និងប្រាក់ ចំណូលជាដើម, ចំពោះប្រជាជនដែលបានខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ ពួកគាត់បានប្រឈម និងឧបសគ្គ នៃការសងត្រឡប់ទៅគ្រឹះ ស្ថានហិរញ្ញវត្ថុវិញ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ២ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ៣ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១ ខណៈភ្នំពេញមានច្រើនជាងគេទី១ ខេត្តកំពង់ស្ពឺទី២ ខេត្តតាកែវទី៣

ព័ត៌មានជាតិ៣ ម៉ោង មុន

ថ្ងៃ​ទី២៩ធ្នូ ខាងមុខនេះ សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន ពី​គល់ស្ពាន​ព្រែកព្នៅ ដល់ ផ្លូវជាតិលេខ៦ ដើម្បី​ ប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា”

សន្តិសុខសង្គម១៣ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១២ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១០ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម