Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសង្គមកិច្ច​៖ ការទទួលភារកិច្ចថ្មីរបស់មន្ត្រីក្រោមឱវាទ ជាការជួយសម្រួលកិច្ចការសំខាន់ៗរបស់ក្រសួង

បានផុស

នៅ

នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និង លោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធី ប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្ត និងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ជា សុមេធី បានមានប្រសាសន៍ថា ការទទួលភារកិច្ចថ្មីរបស់មន្ត្រីក្រោមឱវាទក្រសួង គឺជាការជួយរែកពុននូវកិច្ចការសំខាន់ៗ ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងពុះពារ សម្រេចឱ្យបានស្របតាមតួនាទីភារកិច្ចរបស់ក្រសួង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលណែនាំរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី​ បានសម្តែងនូវការចូលរួមអបអរសាទរជាមួយ លោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជា ប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំនៃសាខា មូលនិធិជាតិជំនួយសង្គមខេត្តស្វាយរៀង ដែលបានធ្វើពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នាពេលនេះ ដើម្បីដឹកនាំការងារបន្តបំពេញតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គមក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅ ក្នុងខេត្តស្វាយរៀង។

លោករដ្ឋមន្ត្រី​ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ដែលសម្រេចបានរយៈពេលកន្លងមក ដោយបានចាត់ទុកសមិទ្ធផលទាំងនេះថា កើតចេញពីការខិតខំប្រឹងប្រែងរួម របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តស្វាយរៀង។ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច សហការគ្នាបានល្អ ជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្តល់សេវាសង្គមកិច្ចនានាបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលត្រូវបានដាក់ឱ្យ អនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន និងកំពុងរៀបចំការពិនិត្យឡើងវិញ ការវិភាគមុខងារ និងកែសម្រួល រចនាសម្ព័ន្ធនានារបស់ក្រសួង ដើម្បីឱ្យសមស្របនឹងតួនាទីភារកិច្ចសំខាន់របស់ខ្លួនកាន់តែឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគ្រប់ គ្រង ការផ្តល់សេវាសង្គមកិច្ច និងអភិបាលកិច្ចវិស័យសង្គមកិច្ច។

ចំណែក លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ វត្តមានដ៏ខ្ពង់ខ្ពស់របស់លោករដ្ឋមន្ត្រី ព្រមទាំងវត្តមានរបស់ប្រតិភូ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា ដែលបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់និងផ្តល់នូវកម្លាំងចិត្តយ៉ាងធំធេង ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីសង្គមកិច្ច។ ក៏ដូចជា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិពិការខេត្តស្វាយរៀងឱ្យកាន់តែបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមតួនាទីភារកិច្ច ដើម្បីបម្រើសេវា សាធារណៈ ក្នុងចង្កោមវិស័យសង្គមកិច្ច និងកម្មវិធីជាតិជំនួយសង្គមជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលថែមទៀត។

លោកបន្ថែមថា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាអគ្គមគ្គទេសដ៏ឆ្នើមពោពេញដោយសមត្ថភាព ចំណេះដឹង និងថាមពល ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ព្រមទាំងកម្មវិធីនយោបាយជាគន្លឹះ និងអាទិភាពផ្សេងៗទៀត ធ្វើឱ្យខេត្តស្វាយរៀងមានលទ្ធភាព ក្នុងការកសាង និងអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនស្ទើគ្រប់វិស័យ ជាមួយនឹងសភាពការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយទូទាំងខេត្តមានលក្ខណៈល្អប្រសើរ ដែលផ្តល់ការអនុគ្រោះដល់ការវិនិយោគ ការប្រកបអាជីវកម្ម និងការរស់នៅប្រកបដោយសុខដុមរមនា ដល់ប្រជាពល់រដ្ឋគ្រប់ៗរូប៕

ដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

​អភិសេកព្រះអង្គធំមុនចូលឆ្នាំខាងមុខ គ្រោងឆ្លាក់រូបសាវ័កបន្ថែមទៀត​នៅ​ជញ្ជាំង​ភ្នំសំពៅ

ព័ត៌មានជាតិ២០ នាទីutes មុន

ឆ្នាំ២០២៥ រដ្ឋនឹងដាក់ចេញគោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគវិស័យ​កសិ-ឧស្សាហកម្ម នៅតំបន់ព្រំដែន

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

កូរ៉េ​ខាង​ត្បូង​ក្លាយ​ជា​«សង្គមមនុស្ស​ចាស់» ជា​ផ្លូវ​ការ ក្រោយអត្រា​​​២០%នៃ​​ប្រជាជន​អាយុ​លើស​៦៥​ឆ្នាំ​

ព័ត៌មានជាតិ៣០ នាទីutes មុន

មន្ត្រីក្រសួងយុត្តិធម៌ ឱ្យអាជ្ញាធរខេត្តសៀមរាបផ្សព្វផ្សាយបានទូលាយពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៣៥ នាទីutes មុន

អភិបាលរងខេត្តស្វាយរៀង៖ ឧក្រិដ្ឋជនយកបច្ចេកវិទ្យាជឿនលឿន ទាក់មនុស្ស ដើម្បីធ្វើសកម្មភាពជួញដូរ និងកេងប្រវ័ញ្ចគ្រប់ទម្រង់

សន្តិសុខសង្គម២៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៧ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៦ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម