Connect with us

ព័ត៌មានជាតិ

សេវាលិខិតឆ្លងដែនផ្ដល់ដោយស្ថានទូតខ្មែរនៅកូរ៉េ បានបញ្ចប់ ទទួលបានពាក្យស្នើជាង៦ពាន់ច្បាប់

បានផុស

នៅ

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានបិទបញ្ចប់ដំណើរការនៃការផ្តល់សេវាលិខិតឆ្លងដែនហើយ ដោយបានទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន ៦ ២៥២ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមខ្លឹមសារនៅលើបណ្ដាញសង្គមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា គិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន ៦ ២៥២ច្បាប់ និងបានបើកលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរបានសរុបចំនួន ៤ ៩៧១នាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ​ មន្ត្រីនគរបាលជាតិ​ ​នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​​​ ក្រសួងមហាផ្ទៃ, មន្ត្រី និងបុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ ព្រមទាំងនិស្សិត និងសហគមន៍ខ្មែរស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលការផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ នៅស្ថានឯកអគ្គរាជទូតកម្ពុជារហូតឈានសម្រេចបាននូវការបិទបញ្ចប់ដំណើរការនៃការផ្តល់សេវាដោយជោគជ័យគួរជាទីមោទនៈ។

សម្ដេចធិបតី ថា ការណ៍នេះពិតជាបានជួយសម្រួលដល់ការលំបាក និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងពលករយើងនៅក្នុងប្រទេសកូរ៉េបានយ៉ាងច្រើន។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវក្តីរីករាយសាទរចំពោះទំនុកចិត្ត និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ និងពលករខ្មែររស់នៅក្នុងប្រទេសកូរ៉េ ដែលបានមកទទួលសេវាផ្តល់លិខិតឆ្លងដែននេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

មកដឹងពីវិធីសាស្រ្តដាំស្អំ ដើម្បីទទួលផលទាំងប្រាំង ទាំងវស្សា

អត្ថាធិប្បាយ៩ នាទីutes មុន

លោក អ៊ុច លាង៖ ជ័យជម្នះជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ ជាយុគសម័យនៃសន្តិភាព ភាពសុខដុមរមនា និងវឌ្ឍនភាព

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក ប៊ុន ភក្ដី ចេញមកបកស្រាយ ក្រោយការចោទប្រកាន់ថា ខ្លួនជាជនជាតិវៀតណាម មានតំណែងជាមន្ត្រីនគរបាល

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

រកឃើញមនុស្សស្លាប់កើនដល់ ៥៣នាក់ ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅ ទីបេ 

ព័ត៌មានជាតិ១ ម៉ោង មុន

ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋ ក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម