Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 របស់​អាមេរិក ទៅ​ដល់​មជ្ឈិមបូព៌ាហើយ

បានផុស

នៅ

យោធាអាមេរិក បាន​ប្រកាស​កាល​ពី​ថ្ងៃ​​ទី​២​ខែ​វិច្ឆិកា​ថា យន្តហោះទម្លាក់គ្រាប់បែក B-52 បានទៅដល់​តំបន់​មជ្ឈិមបូព៌ាហើយ មួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការដាក់ពង្រាយ​កងកម្លាំង​របស់​ខ្លួន​សម្រាប់​​ជា​ការព្រមាន​ទៅកាន់ប្រទេសអ៊ីរ៉ង់។

យន្តហោះ​ B-52 (រូបភាព៖ AF.MIL)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជាការយោធាសម្រាប់មជ្ឈិមបូព៌ា បាន​បង្ហោះ​សារ​នៅ​​លើ​បណ្ដាញ​សង្គមថា៖ «យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 Stratofortress ពី​អង្គការ​ទី​៥ Bomb Wing របស់មូលដ្ឋានទ័ពអាកាស Minot បាន​ទៅ​ដល់តំបន់បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកហើយ»។

សហរដ្ឋអាមេរិក បានប្រកាសកាលពីល្ងាចថ្ងៃសុក្រថា ខ្លួនកំពុងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង និងនាវាពិឃាតការពារមីស៊ីល​ប៉ាលិស្ទិក​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា។

អ្នកនាំពាក្យមន្ទីរ​បញ្ចកោណ លោក Pat Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បើប្រទេសអ៊ីរ៉ង់ ដៃគូរបស់ខ្លួន ឬអ្នកតំណាងរបស់ខ្លួនប្រើប្រាស់ពេលវេលានេះដើម្បីកំណត់គោលដៅបុគ្គលិក ឬផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ សហរដ្ឋអាមេរិកនឹងចាត់វិធានការចាំបាច់ដើម្បីការពារប្រជាជនរបស់យើង»។

អ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី២៦​ខែតុលា ដោយវាយលុកហេដ្ឋារចនាសម្ព័ន្ធយោធា ខណៈពេលដែលកំពុងដឹកនាំការបោសសម្អាត​ទីតាំងនុយក្លេអ៊ែរ និងប្រេងសំខាន់ៗ ហើយមេដឹកនាំកំពូលរបស់​អ៊ីរ៉ង់​ បានប្តេជ្ញាថា ទីក្រុងតេហេរ៉ង់​នឹងសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែល។

អ៊ីរ៉ង់បានធ្វើការវាយប្រហារធំ​ចំនួន​ពីរ​លើក​ប្រឆាំងនឹងអ៊ីស្រាអែលនៅ​ក្នុង​ឆ្នាំ​២០២៤ ដោយ​មួយលើក​នៅក្នុងខែមេសាបន្ទាប់ពីអ៊ីស្រាអែល​វាយប្រហារលើស្ថានកុងស៊ុលរបស់​អ៊ីរ៉ង់​នៅទីក្រុងដាម៉ាស​ប្រទេស​ស៊ីរី និងមួយ​លើក​ទៀតនៅក្នុងខែតុលាដែលទីក្រុងតេហេរ៉ង់ បាននិយាយថា ជាការឆ្លើយតបទៅនឹងការធ្វើឃាតមេដឹកនាំនៃក្រុមប្រដាប់អាវុធដែលខ្លួនគាំទ្រ​នៅ​មជ្ឈិមបូព៌ា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម