Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើផ្សារបឹងឈូកស្ថិតនៅជាន់ខាងលើ ដែលកើតឆាបឆេះនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅពេលនោះដែរ អណ្ដាតភ្លើងបានឆាបឆេះយ៉ាងខ្លាំង និងលឿនជាទីបំផុតស្របពេលរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញប្រតិបត្តិការដើម្បីជួយអន្តរាគមន៍ និងទប់ស្កាត់ការរាលដាល ប៉ុន្តែរយៈពេលជិតពីរម៉ោង នៅមិនទាន់គ្រប់គ្រងស្ថានការណ៍បាននៅឡើយ។ ឯមូលហេតុនៃការឆាបឆេះ គឺមិនទាន់មានប្រភពណាមួយបញ្ជាក់ឲ្យបានច្បាស់នៅឡើយទេ។ ដែលនៅពេលនោះដែរ គេសង្កេតឃើញទាំងកម្លាំងសមត្ថកិច្ចនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរ បានចុះជួយអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ។

កម្ពុជាថ្មី នឹងធ្វើការផ្សាយបន្ថែមទៀត ក្រោយពីទទួលបានព័ត៌មានច្បាស់ការជុំវិញមូលហេតុនៃការឆាបឆេះ និងការខាតបង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលជាអាជីវករក្នុងផ្សារបឹងឈូកនេះ៕

អត្ថបទ៖ សោ និយមរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១០ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម