Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អប់រំ ៖ បច្ចេកវិទ្យាឌីជីថល ក្លាយជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ច

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់ នៃ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ បាន​លើកឡើងថា ​បច្ចេកវិទ្យា​ឌីជីថល​ កំពុង​បោះ​ជំហាន​យ៉ាង​លឿន ​ហើយ​បាន​ក្លាយជា​កាតាលីករ​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​យុវជន​សតវត្ស​ទី​ ២១ ឆ្នាំ​ ២០២៤ ក្រោម​ប្រធានបទ “STEM ក្នុង​វិស័យ​ថាមពល​បៃតង​”​ លោក ម៉ិ​ល ផន​សីហា ប្រធាន​នាយកដ្ឋាន​អប់រំ ​យុវជន ​និង​កុមារ នៃ​អគ្គនាយកដ្ឋាន​យុវជន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា ​«ខ្ញុំ​សូម​ក្រើន​រំឭក​ដល់​ប្អូនៗ​ យុវជន​ទាំងអស់ បច្ចុប្បន្ននេះ បច្ចេកវិទ្យា​ឌីជីថល​ កំពុង​បោះជំហាន​យ៉ាង​លឿន ហើយ​បាន​ក្លាយជា​កាតាលីករ​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច។ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណា ក៏​បច្ចេកវិទ្យា​ឌីជីថល​អាចមាន​សក្តានុពល​ខ្ពស់ និង​ទូលំទូលាយ​ក្នុង​ការផ្តល់​លទ្ធភាព​ឱ្យ​ប្រទេសមួយ​អាចមាន​សេដ្ឋកិច្ច​លូតលាស់ ឬ​អភិវឌ្ឍន៍​បាន​យ៉ាង​ឆាប់រហ័ស និង​ប្រែក្លាយ​ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ឧស្សាហកម្ម​ប្រពៃណី ទៅជា​ឧស្សាហកម្ម​ទំនើប​ក្នុង​រយៈពេល​ដ៏​ខ្លី​បាន​។ ក្នុងនោះ​ការសិក្សា​មុខវិជ្ជា STEM (Science-​វិទ្យាសាស្ត្រ​, Technology-​បច្ចេកវិទ្យា​, Engineering-​វិស្វកម្ម​, Mathematic-​គណិតវិទ្យា​) បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការងារ​នេះ​»។

លោក បាន​សង្ឃឹមថា បេក្ខជន​ទាំងអស់ នឹង​ប្រើប្រាស់​សមត្ថភាព​ទេពកោសល្យ​ឱ្យអស់​ពី​លទ្ធភាព ដើម្បី​ប្រកួតប្រជែង​ដណ្ដើមយក​ជ័យលាភី​លេខ​ ១ លេខ​ ២ និង​លេខ ​៣ សម្រាប់​ឆ្នាំ ២០២៤។ តែ​ទោះយ៉ាងណា សូមកុំ​ផ្តោត​តែ​ទៅលើ​ការជាប់​ធ្លាក់ ត្រូវ​ចំណាយ​ពេលវេលា​ដ៏​ខ្លី​នេះ ជា​អនុស្សាវរីយ៍ និង​ជាការ​ចងចាំ​ដ៏​ល្អ​សម្រាប់​យើងទាំងអស់គ្នា ដូចជា ការបង្កើត​ទំនាក់ទំនង​ល្អ​រវាង​យុវជន​មកពី​គ្រប់​មជ្ឈដ្ឋាន ការចែករំលែក​បទ​ពិសោធ ចំណេះដឹង ចំណេះ​ធ្វើ រួមមាន បំណិន​ការងារ​ជា​ក្រុម ភាព​ជា​អ្នកដឹកនាំ ភាព​អត់ធ្មត់ ភាព​ជឿជាក់​លើ​ខ្លួនឯង ដែល​អាច​ក្លាយជា​ទុន​សម្រាប់​ប្អូនៗ​ ទាំងអស់គ្នា យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ។

គួរ​បញ្ជាក់​ថា កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​យុវជន​សតវត្ស​ទី ​២១ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ០២ ដល់​ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ​២០២៤ ក្នុង​គោលបំណង (១) ជំរុញ​សិស្សានុសិស្ស លោកគ្រូ​-​អ្នកគ្រូ ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​កាន់តែខ្លាំង​លើ​ការសិក្សា និង​ស្រាវជ្រាវ​មុខជំនាញ​ទាក់ទង​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) (២) លើកទឹកចិត្ត​យុវជន​ឱ្យមាន​គំនិត​ផ្ដួចផ្ដើម​បង្កើត​ថ្មី និង​ច្នៃប្រឌិត និង (៣) ផ្តល់ឱកាស​ឱ្យ​យុវជន​បាន​ចែករំលែក​បទពិសោធ និង​បង្ហាញ​ស្នាដៃ​របស់ខ្លួន​ទៅដល់​យុវជន​ដទៃទៀត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ

ជីវិតកម្សាន្ដ៦ នាទីutes មុន

ម្តាយ និងប្អូនស្រីរបស់ Bianca Censori បញ្ចេញមតិ ចំពោះ Kanye ដែលបង្ខំឲ្យកូនស្រីខ្លួន ដើរអាក្រាតកាយ

សេដ្ឋកិច្ច២០ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ២០ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

Sokha Hotels

ព័ត៌មានពេញនិយម