Connect with us

ព័ត៌មានជាតិ

អ្នកស្រុកវើនសៃ ខេត្តរតនគិរី រៀបចំពិធីប្រណាំងទូកប្រពៃណី ខ្នាតតូច

បានផុស

នៅ

អាជ្ញាធរស្រុកវើនសៃ ខេត្តរតនគិរី បានរៀបចំកម្មវិធីប្រណាំងទូកតាមបែបប្រពៃណី នៅវត្តវើនសៃ ស្ថិតនៅតាមបណ្ដោយទន្លេសេសាន កាលពីថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ នៅក្នុងពិធីនេះដែរ គេសង្កេតឃើញមានវត្តមានប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ មានទាំងជនជាតិខ្មែរ ឡាវ គ្រឹង ទំពួន ចារ៉ាយ និងជនជាតិដើមភាគតិចជាច្រើនទៀត។ ក្រៅពីពិធីប្រណាំងទូក ក៏មានកម្មវិធីប្រគំតន្រ្ដីខ្នាតតូច នាពេលរាត្រីផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផាន់ សំណេង នាយករដ្ឋបាល នៃរដ្ឋបាលស្រុកវើនសៃ ដែលជាប្រធានគណៈកម្មការរៀបចំពិធីប្រណាំងទូកនេះ បានឲ្យដឹងថា កម្មវិធីប្រកួតឆ្នាំនេះ មានទូកមកពីភូមិចំនួន ៣ ចូលរួមប្រកួត គឺទូកមកពីភូមិកាឡាន់ញ៉ៃ ទូកភូមិវើនសៃ និងទូកភូមិបានប៉ុង។ ទូកនីមួយៗ មានចំណុះកីឡាករចាប់ពី ១៥នាក់ឡើងទៅ។

លោកសំណេង បានបញ្ជាក់ដែរថា នៅស្រុកវើនសៃ តែងតែរៀបចំពិធីប្រណាំងទូក តាមប្រពៃណីខ្មែរ-ឡាវ ដោយមានការចូលរួមជាអធិបតីពីសំណាក់លោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី ជាតំណាងលោកអភិបាលខេត្ត ញ៉ែម សំអឿន និងលោក ហេង សាវឿន អភិបាលស្រុកវើនសៃ។

ជាលទ្ធផល ចំណាត់ថ្នាក់លេខ ១ បានទៅទូកភូមិបានប៉ុង ទទួលបានប្រាក់រង្វាន់ ១លាន៤៥ម៉ឺនរៀល, ចំណាត់ថ្នាក់លេខ២ ទូកភូមិកាឡាន់ញ៉ៃ ទទួលបានប្រាក់រង្វាន់ ១លាន៤០ម៉ឺនរៀល និងទូកភូមិវើនសៃ ចំណាត់ថ្នាក់លេខ៣ ទទួលប្រាក់រង្វាន់ ១លាន៣៥ម៉ឺនរៀល។ ថវិកាសម្រាប់ទូកទាំង ៣ គឺទទួលបានពីការកៀរគរ​ពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្រ្ដីរាជការ ក្រុមហ៊ុននានា និងសប្បុរសជន ទាំងក្នុងស្រុក ទាំងនៅប្រទេសឡាវផងដែរ៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម