ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាមប្រើក្បាលគ្រាប់ខ្លាំងក្លាជាងមុន ក្នុងការវាយប្រហារលើកក្រោយប្រឆាំងអ៊ីស្រាអែល
អ៊ីរ៉ង់កំពុងរៀបចំការវាយប្រហារលើអ៊ីស្រាអែល ដោយនឹងប្រើប្រាស់ក្បាលគ្រាប់ដែលមានកម្លាំងខ្លាំងជាងមុន និងប្រភេទ «អាវុធផ្សេងទៀត» ដែលមិនត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើកមុនរបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍ចុះផ្សាយដោយកាសែត The Wall Street Journal កាលពីថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២៤។
មន្ត្រីអេហ្ស៊ីបប្រាប់កាសែត The Journal ថា ទីក្រុងតេហេរ៉ង់បានព្រមានក្រុងគែរជាឯកជនថា ការឆ្លើយតបរបស់ខ្លួនចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទឹកដីអ៊ីរ៉ង់កាលពីថ្ងៃទី២៦ខែតុលា ដែលជាការសងសឹកចំពោះការវាយប្រហារមីស៊ីលនៅថ្ងៃទី១ខែតុលារបស់សាធារណរដ្ឋអ៊ីស្លាម នឹង «ខ្លាំងក្លា ហើយស្មុគស្មាញ»។
មន្ត្រីអ៊ីរ៉ង់ម្នាក់តាមសេចក្តីរាយការណ៍ បាននិយាយថា ដោយសារយោធារបស់ខ្លួនបាត់បង់ទាហាន៤នាក់ និងជនស៊ីវិលម្នាក់ ហេតុដូច្នោះវាជាតម្រូវការចាំបាច់ក្នុងការវាយបកទៅលើអ៊ីស្រាអែលវិញ។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា យោធារបស់អ៊ីរ៉ង់នឹងចូលរួមក្នុងប្រតិបត្តិការលើកក្រោយនេះ ខុសពីការវាយប្រហារចំនួន២លើកមុនគឺថ្ងៃទី១៣-១៤ខែមេសា និងថ្ងៃទី១ខែតុលា ដែលធ្វើឡើងដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាម។
មន្ត្រីអ៊ីរ៉ង់រូបនោះ បានបន្ថែមថា ការវាយប្រហារនឹងកំណត់គោលដៅលើទីតាំងយោធាអ៊ីស្រាអែល «ខ្លាំងជាងលើកមុន» ហើយទឹកដីប្រទេសអ៊ីរ៉ាក់អាចនឹងត្រូវបានប្រើសម្រាប់ការបាញ់មីស៊ីល៕
ដោយ៖ ឈាង
ចុចអាន៖ មេដឹកនាំអ៊ីរ៉ង់នៅតែប្តេជ្ញាសងសឹកអ៊ីស្រាអែលនិងអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកភូមិគោកដូង ជិតពាក់កណ្ដាលជាអ្នកប្រកបរបររាវខ្យងលក់ ខណៈមានឈ្មួញនាំចេញទៅប្រទេសជិតខាង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់