Connect with us

សន្តិសុខសង្គម

ជំនន់ទឹកភ្លៀងកំពុងហូរកាត់ផ្លូវជាតិលេខ៣​ចន្លោះ​គីឡូម៉ែត្រ​ ៥៣​-៥៤​

បានផុស

នៅ

ជំនន់ទឹកភ្លៀងបាននិងកំពុងហូរកាត់លើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ​ ៥៣ ​និង៥៤​ ក្នុងស្រុក​គងពិសី​ និងព្រំប្រទល់ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ ជាប់​ព្រំប្រទល់​ជាមួ​យស្រុកសំរោង​ ខេត្ត​តាកែវ​។ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងនៅថ្ងៃទី៤វិច្ឆិកា​នេះថា ជំនន់ទឹកភ្លៀងនេះ គឺដោយសារមួយរយៈប៉ុន្មានថៃ្ងនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ រហូតបង្កជាទឹកជំនន់ហូរកាតផ្លូវជាតិលេខ៣តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បន្ថែមថា នៅថ្ងៃទី៤វិច្ឆិកានេះដែរ ​កងកម្លាំង​នគរបាល​ គណៈបញ្ជាការឯកភាពរដ្ឋបា​លស្រុក​ បានចុះអន្ដរាគមន៍​សម្រួលដល់ការធ្វើ​ដំណើ​រ​របស់ប្រជាពលរដ្ឋ​ឆ្លងកាត់​កំណាត់ផ្លូវជាតិលេ​ខ៣​ ត្រង់ចំណុចទឹកលិចបានមួយផ្នែក​ មួយ​ចំហៀងផ្លូវ​ជាតិលេខ៣​។

ជាមួយនឹងករណីគ្រោះទឹកជំនន់នេះ កម្លាំងអាជ្ញាធរ​ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ​មានការប្រុងប្រ​យ័ត្ន និងផ្អាកការបើកបររថយន្ដធន់ធ្ងន់ឆ្លងកាត់មួយរយៈ ដើម្បីរង់ចាំទឹក​ស្រកដូចស្ថានភាពដើម​ ​ចំណែកបញ្ហា​ផ្សេងៗ​មិ​នទាន់បង្កបញ្ហាគ្រោះថ្នាក់ខូចខាតដល់អាយុជីវិតសត្វ​ ឬទ្រព្យសម្បត្តិ​នោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម