ព័ត៌មានជាតិ
ត្រឹមឆ្នាំ ២០២៥ ចិនសន្យាជួយកម្ពុជាសម្រេចគោលដៅ សេវាអ៊ីនធឺណិតល្បឿនលឿនគ្របដណ្តប់ ១០០% នៅទីក្រុង និង ៧០% នៅជនបទ
ចិនបានសន្យានឹងជួយកម្ពុជាសម្រេចគោលដៅ កសាងប្រព័ន្ធបណ្តាញទូរស័ព្ទចល័តនៅក្នុងប្រទេស និងឈានសម្រេចអត្រាប្រព័ន្ធសេវាអ៊ីនធឺណិតល្បឿនលឿនគ្របដណ្ដប់នៅតំបន់ទីក្រុងឱ្យបាន ១០០% និងតំបន់ជនបទឱ្យបាន ៧០% នាឆ្នាំ ២០២៥។ នេះបើតាមឯកអគ្គរាជទូតចិនប្រចាំនៅប្រទេសកម្ពុជា នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ២០២៤ និងពិធីសម្ពោធសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិនកម្ពុជា។

ថ្លែងនៅក្នុងវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ២០២៤ និងពិធីសម្ពោធសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិនកម្ពុជា ដែលមានការចូលរួមពីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រួមទាំងរដ្ឋមន្រ្តីកម្ពុជាមួយចំនួនទៀត លោក វ៉ាង វិនពីន ឯកអគ្គរាជទូតចិនប្រចាំនៅប្រទេសកម្ពុជាបានថ្លែងកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលរវាងប្រទេសចិននិងកម្ពុជា កំពុងទទួលបានការរីកចម្រើនយ៉ាងខ្លាំង។
ខណៈដែលបដិវត្តបច្ចេកវិទ្យា និងបរិវត្តកម្មឧស្សាហកម្មបានប្រែក្លាយសេដ្ឋកិច្ចឌីជីថលទៅជាចំណុចកំណើតថ្មីនៃសេដ្ឋកិច្ចសកល ឯកអគ្គរាជទូតចិនបានគូសបញ្ជាក់ថា ចិនបានសកម្មក្នុងការចូលរួមចំណែកកសាងប្រព័ន្ធបណ្តាញទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជា និងកំពុងជំរុញជួយកម្ពុជាឱ្យសម្រេចបានគោលដៅនូវអត្រាសេវាគ្របដណ្ដប់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿននៅតំបន់ទីក្រុងឱ្យបាន ១០០% និងតំបន់ជនបទឱ្យបាន៧០% នាឆ្នាំ២០២៥។
ទន្ទឹមគ្នានេះ ក្រុមហ៊ុនចិនដែលវិនិយោគនៅកម្ពុជា កំពុងតែបញ្ចេញអស់សមត្ថភាពដែលមានឧត្តមភាពខាងបច្ចេកវិទ្យា ជំរុញដាក់ឱ្យអនុវត្តនិងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាក្លោដ (Cloud Technology) និងការទូទាត់ប្រាក់ចល័ត ដើម្បីជួយប្រទេសកម្ពុជាក្នុងការលើកកម្ពស់កម្រិតបច្ចេកវិទ្យាឌីជីថល និងសម្រេចបានបរិវត្តកម្មឌីជីថល (Digital Transformation) ជាបន្តបន្ទាប់។

ថ្លែងនៅក្នុងពិធីបើកវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ២០២៤ និងពិធីសម្ពោធសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិនកម្ពុជានៅព្រឹកមិញនេះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តិ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថលមានការរីកចម្រើនយ៉ាងរហ័ស និងបានក្លាយជាជន្ទល់ថ្មីមួយបន្ថែមសម្រាប់គាំទ្រកំណើននិងធានាភាពធន់សេដ្ឋកិច្ច។
បច្ចេកវិទ្យាឌីជីថលបានជំរុញនវានុវត្តន៍ថ្មីៗដែលរូមចំណែកបង្កើតតម្លៃបន្ថែម បង្កើតផលិតភាពប្រសិទ្ធភាព ការងារ និងក្លាយជាកត្តាជំរុញការតភ្ជាប់ពាណិជ្ជកម្មជាមួយសេដ្ឋកិច្ចសកល។
យុទ្ធសាស្ត្របញ្ចកោណដំណាក់ទី ១ របស់រដ្ឋាភិបាល បានកំណត់អាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។
លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថលត្រូវបានកំណត់ជាអាទិភាពគន្លឹះថ្មីមួយដើម្បីឆ្លើយតបបដិវត្តកម្មឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក៏ដូចជាឆ្លើយតបតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះ និងជាមធ្យោបាយក្នុងការសម្រេចឲ្យបានចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៧ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម