Connect with us

ព័ត៌មានជាតិ

ត្រឹមថ្ងៃទី ០១ វិច្ឆិកា មានយុវជនក្រីក្រ និងងាយរងហានិភ័យជិត ៧ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃ​ទី ០១ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ មាន​អ្នក​ចុះ​ឈ្មោះ​ចូលរៀន​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ដោយ​ឥតគិតថ្លៃ ប្រមាណ​ជិត ៧ ម៉ឺន​នាក់ ក្នុង​នោះ សិស្ស​កំពុង​សិក្សា​ជិត ២ ម៉ឺន ៥ ពាន់​នាក់ សិស្ស​បញ្ចប់​ការ​សិក្សា​ជាង ១ ម៉ឺន ២៤ ពាន់​នាក់ ក្នុង​នោះ​សិស្ស​មាន​ការងារ​ធ្វើ​ជាង ៣ ៥០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ០៤ វិច្ឆិកា នេះ​ថា កម្មវិធី​បណ្ដុះបណ្ដាល​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ប្រមាណ ១ លាន ៥ សែន​នាក់ នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​បើក​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ និង​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ទី ០១ កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ ហើយ​គិត​ត្រឹម​ថ្ងៃទី​ ០១​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៤ នេះ ​មាន​អ្នក​ចុះឈ្មោះ​ចូល​រៀន​សរុប​ចំនួន ៦៩ ៨៦១ ​នាក់ (​ស្រី ២៦ ៣៦៦​ នាក់​) ក្នុងនោះ ​ក្រុម​គោលដៅ ចំនួន ២៤ ៩៣៩ ​នាក់ (​ស្រី ១២ ០៨០​ នាក់​)។ សិស្ស​កំពុង​រៀន​ចំនួន ២៤ ៩៧៤​ នាក់ (​ស្រី ១០ ២៧៤​ នាក់​) ក្នុងនោះ​ក្រុម​គោលដៅ​ចំនួន ៩ ០៨៥ ​នាក់ (​ស្រី ៥ ១៧៤​ នាក់​)។

សិស្ស​បាន​បញ្ចប់​ការ​សិក្សា​សរុប​ចំនួន ១២ ៧៥៥ ​នាក់ (​ស្រី ៣ ៩៧៧ ​នាក់​) ក្នុងនោះ​ក្រុម​គោលដៅ​ចំនួន ៥ ៦៣៤​ នាក់ (​ស្រី ២ ៣៧៨​ នាក់​)​ និង​សិស្ស​ទទួលបាន​ការងារ​ធ្វើ​សរុប​ចំនួន ៣ ៥៩៣ ​នាក់ (ស្រី ៨៥០ នាក់​) ក្នុងនោះ ​ក្រុម​គោលដៅ​ចំនួន ១ ៥៥២​ នាក់ (​ស្រី ៤៧៩​ នាក់​)។

លោក កត្តា អ៊ន បាន​អំពាវនាវ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​យុវជន​មកពី​គ្រួសារ​ងាយ​រង​ហានិភ័យ និង​យុវជន​ទូទៅ ចុះឈ្មោះ​ចូលរៀន​ជំនាញ​ឱ្យ​បាន​ច្រើន​បន្ថែមទៀត​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារការងារ នាពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត។ ចំពោះ​យុវជន​មកពី​គ្រួសារ​ក្រីក្រ​និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចូលរៀន​មិន​ត្រឹមតែ​អត់​គិត​ថ្លៃ​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ប្រមាណ ២៨ ម៉ឺន​រៀល ​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ពេល​កំពុង​សិក្សា ៤ ខែ ទៀត​ផង​។ រីឯ​យុវជន​មកពី​គ្រួសារ​ធម្មតា ក៏​អាច​ចូល​សិក្សា​ដោយ​ឥតគិតថ្លៃ​ដែរ​ តែ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដូច​យុវជន​គ្រួសារ​ក្រីក្រ​ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នោះ​ទេ។

លោក​បាន​បន្ថែមថា​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន និង​អនាគត​ ក្រសួង​បាន​រៀបចំ​វិស័យ​ចំនួន ១០ និង​ជំនាញ​អាទិភាព​ចំនួន ៤៥​ មុខជំនាញ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំ​ជីវិត និង​អាច​ប្រកបមុខរបរ​ការងារ​សម្រាប់​ចិញ្ចឹមជីវិត ​ដែល​ជំនាញ​ទាំងនោះ​រួមមាន ការ​ដំឡើង​ដំបូល ,​ការថែទាំ និង​ជួសជុល​ទោចក្រយានយន្ត​,​ការថែទាំ និង​ជួសជុល​ម៉ាស៊ីន​ធុន​តូច​,​ការដំឡើង និង​ថែទាំ​បណ្ដាញ​កុំព្យូទ័រ​,​ការដំឡើង និង​អនុវត្ត​បច្ចេកវិទ្យា​ឌីជីថល​,​ការងារ​ការិយាល័យ​ជួរមុខ និង​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ,​សំណង់ អគ្គិសនី និង​ថាមពល ,​អេឡិចត្រូនិក , កម្មន្តសាល​, មេកានិច​ទូទៅ​/​មេកានិច​រថយន្ត , ធុរកិច្ច​និង​ព័ត៌មានវិទ្យា​, សេវាកម្ម , បរិក្ខារ​ត្រជាក់ និង​កម្តៅ ,​ទេសចរណ៍ និង​កសិកម្ម​និង ក​សិ​-​ឧស្សាហកម្ម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

ADB៖ ហ្វីលីពីនអាច​ខាងបង់ ១៨ ភាគរយ នៃ GDP ដោយ​ការប្រែប្រួលអាកាសធាតុ នៅ​ជិត​ពាក់កណ្ដាលសតវត្សខាងមុខ

ជីវិតកម្សាន្ដ៤ នាទី មុន

បុរសនៅពីក្រោយភាពជោគជ័យ Michael Jackson ទទួលមរណភាពក្នុងវ័យ៩១ឆ្នាំ

ព័ត៌មានជាតិ៦ នាទី មុន

ដើម្បីរំដោះភាពចង្អៀតណែន ទណ្ឌិត៣៣នាក់ ត្រូវផ្ទេរពីពន្ធនាគារខេត្តព្រះសីហនុ ទៅមណ្ឌលអប់រំកែប្រែទី៣

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួង នឹងជំរុញការលើកកម្ពស់គុណភាពសេវាតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត

ព័ត៌មានជាតិ៤១ នាទី មុន

លោក​ សូ ម៉ារ៉ា ត្រូវដំឡើងពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ ទៅជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

Sokha Hotels

ព័ត៌មានពេញនិយម