Connect with us

ព័ត៌មានអន្ដរជាតិ

រឿងសំខាន់ត្រូវដឹង ក្នុងការបោះឆ្នោតអាមេរិក ថ្ងៃនេះ!

បានផុស

នៅ

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកទី៤៧នឹងប្រព្រឹត្តទៅនៅថ្ងៃនេះ ដោយមានអ្នកបោះឆ្នោតប្រមាណ១៧០លាននាក់ នឹងត្រូវជ្រើសរើសរវាងលោក ដូណាល់ ត្រាំ នៅខាងគណបក្សសាធារណរដ្ឋនិងអ្នកស្រី កាម៉ាឡា ហារីស នៃគណបក្សប្រជាធិបតេយ្យ។

លោកស្រី កាម៉ាឡា ហារីស (ឆ្វេង) និងលោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងចំនួនបីនៅរដ្ឋ New Hampshire ដូចជា Dixville Notch, Hart’s Location និង Millsfield គឺជាកន្លែងដំបូងគេដែលទទួលអ្នកបោះឆ្នោត ពោលគឺការិយាល័យបោះឆ្នោតបានបើកនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី៥ខែវិច្ឆិកា ខណៈរដ្ឋភាគច្រើន ចាប់ផ្តើមបើកការិយាល័យបោះឆ្នោតនៅម៉ោង ៦ព្រឹក។

យ៉ាងណានៅតំបន់ខ្លះនៃរដ្ឋ Vermont ពលរដ្ឋអាចបោះឆ្នោតបាននៅម៉ោង៥ព្រឹក ប៉ុន្តែនៅរដ្ឋ Iowa ឯណោះ តំបន់មួយចំនួនត្រូវរង់ចាំរហូតដល់ថ្ងៃត្រង់ ទើបអាចបោះឆ្នោតបាន អាស្រ័យលើការសម្រេចចិត្តរបស់ក្រុមមន្ត្រី។

(រូបថត៖ AP)

គ្មានអ្វីចម្លែកឡើយដែលសហរដ្ឋអាមេរិក ជ្រើសរើសយកសប្តាហ៍ទី១ខៃខែវិច្ឆិកា ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងប្រវត្តិសាស្រ្តរយៈពេល១៨០ឆ្នាំមកនេះ។

ឆ្នាំនេះ ពលរដ្ឋអាមេរិកប្រហែល២៤៤លាននាក់គឺជាអ្នកមានសិទ្ធិបោះឆ្នោត តែយ៉ាងណា ក្នុងចំណោមនោះ មានជាង៧៤លាននាក់បានទៅបោះឆ្នោតមុនរួចទៅហើយ។

(រូបថត៖ AP)

ដំណើរការរាប់សន្លឹកឆ្នោតឆ្នាំនេះ ត្រូវគេរំពឹងថានឹងលឿនជាងឆ្នាំ២០២០ ព្រោះកាលនោះមានរដ្ឋជាច្រើនត្រូវចាយពេលយូរដើម្បីរាប់សន្លឹកឆ្នោតតាមប្រៃសណីយ៍ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩ ជាក់ស្តែងកាលពី៤ឆ្នាំមុន ការរាប់សន្លឹកឆ្នោតត្រូវចំណាយពេលរហូតដល់ទៅ៤ថ្ងៃឯណោះ ទើបរកអ្នកឈ្នះឃើញ។

ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំនេះ ដោយសារតែរដ្ឋជាច្រើន ធ្វើការកាន់តែលម្អិតជាងមុនលើភាពសុក្រឹតនិងសុវត្ថិភាពក្នុងដំណើរការរាប់សន្លឹកឆ្នោត នោះការប្រកាសលទ្ធផលអាចយឺតជាងមុនវិញ ដូច្នេះបេក្ខជនទទួលជ័យជម្នះ ទំនងមិនទាន់បញ្ជាក់ច្បាស់ឡើយនៅយប់ថ្ងៃទី៥ខែវិច្ឆិកា ពោលគឺអាចអូសបន្លាយដល់ថ្ងៃទី៦ ឬយូរជាងនេះទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រវាង​លោក ត្រាំ និង​លោកស្រី ហារីស មួយ​ណាដែល​មេ​ដឹក​នាំ​ធំៗ​លើ​ពិភពលោក​ពេញ​ចិត្ត​ជាង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ វិនាទី មុន

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកសារព័ត៌មានគ្មានទេអភ័យឯកសិទ្ធិ បើធ្វើខុសច្បាប់ ត្រូវតែទទួលខុសត្រូវ

ព័ត៌មានជាតិ៨ នាទីutes មុន

ការទទួលព័ត៌មានក្លែងក្លាយ នឹងទទួលនូវគ្រោះមហន្តរាយដ៏ធំសម្រាប់សុខភាព ទ្រព្យសម្បត្តិ ក្រុមគ្រួសារ និងសង្គមជាតិ

សន្តិសុខសង្គម១៧ នាទីutes មុន

តុលាការខេត្តតាកែវបញ្ជាក់ពីការចាប់ខ្លួនស្ត្រីវ័យ៧៤ឆ្នាំ នៅឃុំត្នោត ស្រុកបាទី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ក្រុមហាម៉ាស៖ ឈ្លើយសឹក៣៣នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

អាមេរិក ចេញ​ច្បាប់​ថ្មី ហាមឃាត់​ចិន​មិន​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​បន្ទះ​ឈីប​របស់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម