សន្តិសុខសង្គម
រដ្ឋបាលរាជធានីជួសជួលកែលម្អសម្ភារៈក្មេងលេងនៅសួនកុមារវត្តភ្នំ និងសួនកុមារវត្តបុទុមវតី ដើម្បីសោភណ្ឌភាពក្នុងពិធីបុណ្យអុំទូក
រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹកក្នុងការជួសជុលកែលម្អផ្លាស់ប្តូរសម្ភារៈថ្មីកុមារលេង នៅសួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបុទុមវតី ដើម្បីសោភណ្ឌភាព និងបង្កភាពសប្បាយរីករាយដល់កុមារក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤,១៥,១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាថ្ងៃទី៤វិច្ឆិកា ឆ្នាំ២០២៤នេះថា ការចុះរៀបចំកែលម្អសម្ភារៈក្មេងលេងនៅសួនកុមារទាំងពីរនេះ ក្រោមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណាឲ្យបានស្អាតនិងមានសោភ័ណ្ឌភាពល្អឡើងវិញសម្រាប់កុមារមកលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក។
មន្ត្រីដដែលបន្ថែមថា សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតីនេះ កន្លងមកសម្ភារៈសម្រាប់ក្មេងលេងមានការសឹករិចរិលដូចជាបាក់ដុំបង្វិល និងរបករបេីកថ្នាំជាដេីម ចាំបាច់ត្រូវធ្វើការផ្លាស់ប្ដូរថ្មី ដែលសម្ភារៈខ្លះ ក្រុមការងារធ្វេីការជួសជុល ផ្នែកខ្លះត្រូវលាងសម្អាតបាញ់ថ្មាំឡេីងវិញឱ្យបានស្អាត និងមានសោភណ្ឌភាពដូចថ្មី។
មន្ត្រីជំនាញបានបញ្ជាក់ថា ការងារជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈកុមារលេង និងកែលម្អរនៅសួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតីនេះ បានចាប់អនុវត្តចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដែលក្រុមការងារកំពុងខិតខំឱ្យរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះ ព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃ១៤ដល់១៦ វិច្ឆិកាខាងមុខនេះ។
សូមបញ្ជាក់ថា សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតី ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ កសាងឡើងកាលពីអំឡុងឆ្នាំ២០០៤-២០០៥ មកដល់ពេលនេះមានរយៈពេលប្រមាណ២០ឆ្នាំមកហើយ ក្នុងពេលកន្លងមករដ្ឋបាលរាជធានីភ្នំពេញ មានការជួសជុលជាបន្តបន្ទាប់ដែរ តែសម្រាប់ឆ្នាំ២០២៤ នេះជួសជុលលក្ខណៈទ្រុងទ្រាយធំ កន្លែងខ្លះត្រូវរេីចេញ និងដំឡើងថ្មីតែម្តង៕
អត្ថបទ៖ សុខា
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៧ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»