Connect with us

ព័ត៌មានជាតិ

ប.ស.ស ជំរុញឱ្យអ្នកកំពុងបម្រើការងារក្នុងផ្ទះ មកស្នើធ្វើប័ណ្ណ ប.ស.ស ដើម្បីទទួលបានការគាំពារសង្គម

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម ​(​ប​.​ស​.​ស) បាន​ជំរុញ​ដល់​អ្នក​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ផ្ទះ​ទាំងអស់ ប្រញាប់​រួសរាន់​មក​ស្នើ​ធ្វើ​ប័ណ្ណ ប​.​ស​.​ស ដើម្បី​ទទួល​បានការ​គាំពារ​សង្គម​ពី​រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម ប​.​ស​.​ស បាន​ឱ្យ​ដឹង​ថា «ឥឡូវនេះ អ្នក​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ផ្ទះ​ទាំងអស់ ក៏​អាច​ស្នើសុំ​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស និង​មាន​សិទ្ធិ​ទទួល​បាន​ការ​គាំពារ​ពី ប​.​ស​.​ស ទាំង​ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​ប្រាក់​សោធន​»។

ប​.​ស​.​ស បាន​បន្ត​ថា ដើម្បី​ស្នើសុំ​ចូល​ជា​សមាជិក ប​.​ស​.​ស ម្ចាស់ផ្ទះ ត្រូវ​មក​ស្នើសុំ​ចុះ​បញ្ជី​ជាមួយ ប​.​ស​.​ស ដែល​នៅ​ជិត​បំផុត បន្ទាប់មក​ត្រូវ​បញ្ជូន​អ្នកបម្រើ​ការងារ​ក្នុង​ផ្ទះ​របស់​អ្នក មក​ស្នើសុំ​ធ្វើ​ប័ណ្ណ​សមាជិក ប​.​ស​.​ស ដើម្បី​មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​សេវា ប​.​ស​.​ស ជាមួយ​នឹង​ការ​ទទួល​បាន​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ជាច្រើន​ទៀត។

ប​.​ស​.​ស បាន​បញ្ជាក់​ថា ប្រសិន​បើ​មាន​ចម្ងល់​ផ្សេងៗ សូម​ទំនាក់ទំនង​មក​កាន់​លេខ ១២៨៦ ឬ ១២៩៧ ឬ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម​របស់ ប​.​ស​.​ស។

បើ​តាម​ភ្នាក់ងារ ប​.​ស​.​ស បាន​ឱ្យ​ដឹង​ថា មុន​នឹង​ចុះ​បញ្ជី​អ្នក​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ផ្ទះ ម្ចាស់ផ្ទះ ត្រូវ​មក​ស្នើសុំ​ចុះ​បញ្ជី​ជាមួយ ប​.​ស​.​ស ត្រូវ​បំពេញ​តម្រង់​ដូចជា កម្មករ-កម្មការិនី បម្រើ​ការងារ​នៅ​តាម​រោងចក្រ​សហគ្រាស​ដែល​មាន​អត្តសញ្ញាណប័ណ្ណ ឬ លិខិត​ឆ្លងដែន ទីតាំង​ផ្ទះ រូបថត ៤ គុណ​នឹង ៦ សៀវភៅ​គ្រួសារ ឬ សៀវភៅ​ស្នាក់នៅ។ ពេល​ម្ចាស់ផ្ទះ​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​រួចរាល់​ហើយ ម្ចាស់ផ្ទះ ត្រូវ​បញ្ជូន​អ្នក​បម្រើ​ការងារ​ក្នុង​ផ្ទះ​ទៅ​ចុះបញ្ជី ដើម្បី​មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​សេវា ប​.​ស​.​ស ជាមួយ​នឹង​ការ​ទទួល​បាន​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ជាច្រើន​ទៀត។

ចំពោះ​ការ​បង់​ភាគទាន​ប្រចាំខែ​សម្រាប់​ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព គឺ ម្ចាស់ផ្ទះ​ជា​អ្នក​បង់​ជំនួស។ ចំណែក​ផ្នែក​ប្រាក់​សោធន​ដែល​ត្រូវ​បង់ ៤ ភាគរយ នៃ​ប្រាក់ខែ​របស់​អ្នកបម្រើ​ការងារ​ក្នុង​ផ្ទះ ត្រូវ​បង់​ពាក់កណ្ដាល​ម្នាក់ គឺ ម្ចាស់ផ្ទះ​បង់ ២ ភាគរយ និង​អ្នកបម្រើ​ការងារ​ក្នុង​ផ្ទះ ត្រូវ​បង់ ២ ភាគរយ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ដើម​ខែ​តុលា ឆ្នាំ ២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​សមាជិក​របស់​ខ្លួន​កើន​ឡើង​ដល់ ២ ៥៤៣ ៨៧០ នាក់ ស្រី ១ ៤១៣ ០១១ នាក់។ ក្នុង​នោះ បុគ្គល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ​ចំនួន ៤៨២ ៥៧៧ នាក់ បុគ្គល​ក្រោម​បទប្បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងារ ចំនួន ១ ៥៨១ ៩៨៨ នាក់, បុគ្គល​ស្វ័យ​និ​យោជន៍ ចំនួន ៣៦២ ៣៥៥ នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ចំនួន ១១៦ ៩៥០ នាក់ ដែល​ទាំងនេះ​បង្ហាញ​ថា ប្រជាពលរដ្ឋ​កាន់តែ​ជឿ​ទុកចិត្ត និង​យល់ដឹង​ច្បាស់​ពី​អត្ថប្រយោជន៍ នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប​.​ស​.​ស)៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ប.ស.ស ជំរុញឱ្យអ្នកកំពុងបម្រើការងារក្នុងផ្ទះ មកស្នើធ្វើប័ណ្ណ ប.ស.ស ដើម្បីទទួលបានការគាំពារសង្គម

ជីវិតកម្សាន្ដ៩ នាទី មុន

Justin បង្អួត​រូបថត​គ្រួសារ​​លើក​ដំបូង ខណៈកូន​ទើប​នឹង​កើត​ក្លាយ​ជា​​ចំណាប់​អារម្មណ៍ខ្លាំង

សន្តិសុខសង្គម២២ នាទី មុន

រដ្ឋបាលរាជធានីជួសជួលកែលម្អសម្ភារៈក្មេងលេងនៅសួនកុមារវត្តភ្នំ និងសួនកុមារវត្ត​បុទុមវតី​ ដើម្បីសោភណ្ឌភាពក្នុងពិធីបុណ្យអុំទូក

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ផែនការពន្ធ​របស់​ ត្រាំ​ អាចបន្ថែម​ការ​ចំណាយប្រចាំឆ្នាំ​របស់ពលរដ្ឋ​អាមេរិក​ ជិត ៨០ ប៊ីលាន​

ព័ត៌មានជាតិ៣៣ នាទី មុន

សម្ដេច ប៊ុន រ៉ានី៖ អង្គកឋិនដង្ហែទៅកាន់វត្តខ្មែរក្រោម ឆ្លុះបញ្ចាំងពីមហាសាមគ្គីគ្រួសារខ្មែរ ក្រោមម្លប់សន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា​ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា

ព័ត៌មានជាតិ១៤ ម៉ោង មុន

Breaking News! បុគ្គល លី សាម៉េត ត្រូវសមត្ថកិច្ចនាំខ្លួនពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញដើម្បីបន្តនីតិវិធី

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គល លី សាម៉េត សារភាពថា«ខ្លួនពិតជាបានយកឈ្មោះសម្ដេចតេជោ ទៅបោកលុយអ្នកដទៃ» និងសុំពេលព្យាបាលជំងឺមួយរយៈ រួចនឹងទៅទទួលទោសតាមផ្លូវច្បាប់

សន្តិសុខសង្គម១៩ ម៉ោង មុន

ជំនន់ទឹកភ្លៀងកំពុងហូរកាត់ផ្លូវជាតិលេខ៣​ចន្លោះ​គីឡូម៉ែត្រ​ ៥៣​-៥៤​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រោយតុលាការឱ្យនៅក្រៅឃុំ លោក ម៉ិច ដារ៉ា ត្រូវបានសម្ដេចធិបតី អនុញ្ញាតឱ្យជួបជជែកពីបញ្ហាសិទ្ធិសេរីភាព ទំនួលខុសត្រូវអ្នកសារព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម